ភាគ34:ថ្ងៃទទួលសញ្ញាប័ត្រ

832 61 2
                                    

មិនយូរប៉ុន្មានថ្ងៃដែលថេយ៍ប្រាថ្នាចង់ឃើញក៏បានមកដល់ ថ្ងៃនេះជាថ្ងៃដែលជីមីននិងថេយ៉ុងទទួលសញ្ញាប័ត្របញ្ចប់ការសិក្សា

#Lobbie New York university

ថ្ងៃនេះនៅសាលារៀនមានសភាពអ៊ូរអ៊រខុសពីធម្មតា ទីនេះពោលពេញទៅដោយសម្លេងសំណោចភាពសប្បាយរីករាយ លាយលំជាមួយសម្លេងនៃភាពសោកសៅយំយ៉ាងគួរអោយសង្វេតព្រោះរយៈ4ឆ្នាំយ៉ាងលំបាកលំបិនព្រមទាំងភាពសប្បាយរីករាយដែលគ្រប់គ្នាបានចែករំលែកទៅគ្នាតាំងពីថ្ងៃឈានជើងចូលមកទីនេះ វាពិតជាពិបាកទទួលយកណាស់ព្រោះការបែកបាក់មួយនេះមិនដឹងថាមានឱកាសបានជួបគ្នាថ្ងៃណាមួយវិញឬអត់!

<<ថេយ៍!ឯងមានអារម្មណ៍យ៉ាងមិចដែរ?>>ជីមីន

<<ចេះសួរទៅកើត!គឺសប្បាយចិត្តនឹងហើយ!>>ថេយ៉ុងឆ្លើយទាំងហួសចិត្ត

<<ឯងមិនយំនឹកយើងទេឬយ៉ាងមិច?>>ជីមីននិយាយទាំងខកចិត្ត

<<យំនឹកឯងធ្វើអី បើដឹងថាពួកនៅចឲជួបគ្នាបានរាល់ថ្ងៃបែបនេះ>>ថេយ៍

<<ហាស ហាស!មែនហើយគឺយើងភ្លេចគិត!>>ថេយ៉ុងគ្រវីក្បាលតិចៗព្រោះហួសចិត្តនឹងមិត្តម្នាក់នេះ

និយាយត្រឹមនេះពួកគេក៏ស្ងាត់រាងខ្លួនព្រោះចាំស្តាប់ការហៅឈ្មោះពីសំណាក់លោកសាស្រ្តាចារ្យ នៅពេលនោះថេយ៉ុងបានក្រលេកមើលជុំវិញខ្លួនរបស់គេ រកមើលអ្នកណាក៏មិនដឹង ក្រោយពីមើលអស់មួយសន្ទុះធំគេក៏ចុះចាញ់ហើយគេអន់ចិត្តណាស់ដែលថ្ងៃសំខាន់យ៉ាងនេះបែរជាគ្មានវត្តមានរបស់គេ

<<បានហើយថេយ៍ឈប់ចាំទៀតទៅ គេមិចនឹងអាចចំណាយពេលវេលាដ៏មានតម្លៃរបស់គេមកមើលខ្ញុំទៅ>>ថេយ៉ុងនិយាយដាស់តឿនខ្លួនឯង

ពេលនោះគ្រប់គ្នាក៏បានទទួលគ្រប់គ្នាអស់ហើយសូម្បីតែជីមីននៅឡើយតែថេយ៉ុង តែភ្លាមនោះ

<<គីម ថេយ៉ុង!និស្សិតឆ្នើមប្រចាំសាលាសូមឡើងមកទទួលសញ្ញាប័ត្រនិងឡើងចែករំលែកបទពិសោធផ្ទាល់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ>>គ្រប់គ្នាគ្រាន់តែឮក៏នាំគ្នាទៈដៃអបអរសាទរជាពិសេសគឺជីមីនតែបែរមកមើលសាមីខ្លួនវិញបែរជាមានទឹកមុខមើលមិនយល់ដូចជាខ្លួនកំពុងរៀនធ្លាក់អីចឹង

មនុស្សសម្ងាត់(ចប់)Where stories live. Discover now