ភាគ43:អត្ថន័យនៃពាក្យថាស្រឡាញ់

857 54 0
                                    

#ថ្ងៃមង្គល

ទីបំផុតថ្ងៃនេះក៏បានមកដល់ គ្រប់គ្នាកំពុងដុតដៃដុតជើងរត់ចុះរត់ឡើងឥតឈប់ឈរព្រោះតែពួកគេត្រូវរៀបចំពិធីដ៏ពិសេសមួយសម្រាប់គូរស្នេហ៍ថ្មីថ្មោងនេះគឺគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ បើយើងក្រឡេកមកខាងកូនក្រមុំនិងកូនកំលោះវិញក៏ដុតដៃ ដុតជើងមិនចាញ់គ្នាប៉ុន្មានដែរ ម្នាក់ៗខំរៀបចំខ្លួននិងរៀបរឹកយ៉ាងសមគ្នាជាពិសេសគឺខាងថេយ៉ុងនេះតែម្តង

<<ពួកនាងឆាប់មកផាត់មុខអោយកូនក្រមុំបន្តិចតិចមកអោយលឿនប្រយ័ត្នមិនទាន់ណា!!អួយ ស្លាប់ហើយមិចក៏ផាត់ក្រាស់ម្លេះពួកឯងឆាប់កែច្នៃភ្លាមទៅ!!ចំណែកពួកនាងវិញឆាប់រឲបចំរ៉ូបកូនក្រមុំអោយត្រង់ស្អាត ហើយកុំភ្លេចពិនិត្យមើលផងថាមានកន្លែងណាប្រលាក់ឬរហែកអ្វីទេ!!>>នេះជាថ្ងៃមង្គលការរបស់ថេយ៉ុងតែមើលទៅជីមីនគឺបារម្ភជាងសាមីខ្លួនទៀត

<<បានហើយជីមីនកុំខំព្រឹងពេកអីណា ប្រយ័ត្នកូនក្នុងពោះផង!!យើងបារម្ភណា!!>>

<<មិនបានទេថេយ៍នេះឯងរៀបការមានតែម្តងទេ យើងត្រូវតែយកចិត្តទុកដាក់អីចឹងហើយ!!>>

<<តែថា...!!>>

<<គ្មានតែស្ករស្អីទេ ឆាប់បិទបាត់ទៅទុកយើងជាអ្នកគូសបបូរមាត់អោយវិញណាថេយ៍ នាងម្នាក់នេះធ្វើមិនដូចចិត្តសោះ>>

<<ជីមីនកុំខឹងពេកអីណាប្រយ័ត្នប៉ះពាល់ដល់ក្មួយរបស់ខ្ញុំ>>

<<បាទ!!ខ្ញុំដឹងហើយព្រះនាងម្ចាស់!!>>ថេយ៉ុងបានត្រឹមសើចហួសចិត្តនឹងមិត្តខ្លួន

#បន្ទប់កូនកំលោះ

<<មិននឹកស្មានថាសម្លាញ់របស់យើងនឹងការថ្ងៃនេះសោះ!>>yoongi

<<និយាយត្រង់ចុះខ្ញុំក៏មិនគិតថាបានរៀបការដែលក្នុងមួយជីវិតនេះ!ហើយរឿងដែលកាន់តែចម្លែកនោះគឺខ្ញុំធ្លាប់ជាមនុស្សដែលហ៊ានធ្វើគ្រប់យ៉ាងដោយគ្មានភាពភ័យខ្លាចតែបែរជាមកភ័យអីក្នុងថ្ងៃនេះវិញ!!>>

<<ហាស ហាស!!នេះឯងស្រឡាញ់គេដល់ថ្នាក់នេះហេស?>>

<<ប្រាកដហើយ បើមិនស្រឡាញ់ទេ យើងរៀបការធ្វើស្អី!!>>

មនុស្សសម្ងាត់(ចប់)Where stories live. Discover now