Part 1 : ឯងនៅតែមិនប្ដូរចរិត Jeon Jungkook

7.4K 301 12
                                    

សម្លេងគ្រាប់កាំភ្លើងបន្លឺឡើងយ៉ាងរំពងពេញទីលាន ដែលគេរៀបចំឡើងសម្រាប់ហ្វឹកហាត់ការបាញ់កាំភ្លើងនឹងឯង ។ ទន្ទឹមនឹងនោះ យើងក៏ក្រលេកឃើញបុរសម្នាក់ដែលមានអាយុស្របាលនឹងក្មេង អាយុ 20 ឆ្នាំជាងកំពុងតែកាន់កាំភ្លើងខ្លីមួយដើមតម្រង់ទិសដៅយ៉ាងល្អឥតខ្ចោះ បាញ់រះទៅរូបមនុស្សដែលគេដាក់បញ្ឈរចោលនោះចំក្បាលមិនខុសមួយគ្រាប់ ។

បុាំង!បុាំង សម្លេងកាំភ្លើងកាន់តែលាន់ឡើង ខណៈដែលមុខអ្នកកម្លោះកំពុងតែឡើងក្រហមដូចឈាម ក្ដាប់អាវុធណែនដៃ បាញ់ដោយកំហឹងបៀមជាប់ក្នុងខ្លួន ។ សភាពបែបនេះប្រាកដណាស់ ថាមានរឿងអ្វីម្យ៉ាងមករំខានចិត្តគេមិនខាន បានជាធ្វើឲ្យអ្នកកម្លោះម៉ួម៉ៅយ៉ាងនេះ ។

"មើលទៅពួកយើងបន្តទៅមុខជាមួយគ្នាមិនរួចទេ បញ្ចប់ត្រឹមនេះចុះ"

"គិតថាខ្ញុំខ្វល់ហេស៎ ចប់ក៏ចប់ទៅ ខ្វះអីស្រី មនុស្សល្អជាងបងមានច្រើនណាស់ អត់បងមួយក៏ខ្ញុំមិនស្លាប់ដែរ"

"ព្រោះតែបែបនេះហើយទើបខ្ញុំសុំដកខ្លួន ជូនពរអោយឯងរីករាយពេលដែលលែងមានវត្តមានរបស់ខ្ញុំ សង្ឃឹមថាពួកនាងនឹងនៅក្បែរឯងបែបនេះរហូតទៅ ហើយក៏ចូលរួមត្រេកអរដែលអាចបញ្ចប់ទំនាក់ទំនងមិនច្បាស់លាស់ដូចគ្នា លាហើយ Jeon Jungkook "

ពាក្យសម្ដីគ្រប់ម៉ាត់បន្លឺឡើងរំពងពេញត្រចៀកអ្នកកម្លោះ ចាក់សារនូវរូបភាពជាច្រើននាថ្ងៃដែលគេបានបែកគ្នាជាមួយនឹងសង្សារចាស់ដែលស្រឡាញ់គ្នាមកអស់ពីរឆ្នាំ គេចាកចេញទាំងសោះកក្រោះ មិនសូម្បីតែបង្ហាញអារម្មណ៍ ដែលធ្វើឱ្យនាយមិនអាចស្មានពីចិត្តរបស់គេដឹង ។

ផ្លាប់~ផ្លាប់ ភ្លាមនោះដែរ សម្លេងទះដៃក៏បន្លឺឡើងពីចម្ងាយបង្ហាញនូវវត្តមានរបស់បុរសសង្ហាពីរនាក់ទំនងជាកូនកាត់ ដើរញញឹមញញែមមកកាន់កន្លែងមិត្តដែលកំពុងតែស្វិតស្វាញបាញ់មិនដកដៃ ។

«វ៉ាវ!! អស្ចារ្យណាស់ នៅតែ Jeon Jungkook ពូកែដូចដើម»Edward ពោលសរសើរសម្លឹងទៅផ្ទាំងសុីបទាំងនោះដែលត្រូវមិត្តរបស់ខ្លួនបាញ់ឡើងសុះ បើសិនជាមនុស្សមិនដឹងថារូបរាងនឹងទៅជាបែបណាទេ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now