Part 2 : រវាងពួកយើងមិនចប់ត្រឹមនឹងទេ Tae

2.6K 185 1
                                    

ឈានមកដល់ពេលល្ងាចក៏មានជាពិធីតូចមួយដែលជួបជុំតែមនុស្សក្នុងគ្រួសារនឹងអ្នកដែលជិតដិតប៉ុណ្ណោះ ព្រោះសម្រាប់ការចុះអេតាសុីវិលមួយនេះមិនបានប្រកាសជាសាធារណៈឡើយ រៀបចំឡើងដោយស្ងាត់ៗ ក្មេងៗក៏មិនទាន់ស្គាល់ចិត្តស្គាល់ថ្លើមគ្នា ទើបពួកគាត់ទុកឱកាសអោយពួកគេស្និទ្ធស្នាលគ្នាសិន សឹមរៀបចំពិធីអាពាហ៍ពិពាហ៍ជាលក្ខណៈធំបើកបង្ហាញអោយមហាជនដឹងពេលក្រោយ ។

អាហារមិនក្រោមម្ភៃមុខដាក់តម្រៀបលើតុត្រៀបត្រារង់ចាំទទួលស្វាគមន៍ភ្ញៀវដែលសុទ្ធតែជាអ្នកស្គាល់គ្នា ពោលគឺបងប្អូននឹងឯង ។ កាយតូចតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយនឹងក្រេមម្ស៉ៅលំអរ ជួយលើកសម្រស់អោយកាន់តែក្មេងជាងវ័យ ។ Tae ចុះមកជួយទទួលភ្ញៀវក៏ដើម្បីណែនាំខ្លួនអោយគ្រប់គ្នាស្គាល់ផង ។

«ជម្រាបសួរបាទ!!»នាយតូច រាក់ទាក់ដោយការលើកដៃសំពះទៅកាន់មនុស្សចាស់ មុននឹងចូលមកតុអង្គុយជាមួយស្វាមីដោយ Irin អង្គុយនៅខាងស្ដាំដៃរបស់ប៉ាគេ ។

«ស្រស់ស្អាតណាស់ ជាគូដណ្ដឹងរបស់ Jiho ហេស៎»អ្នកស្រីម្នាក់ ស្រដីសួរ ដែលគាត់ត្រូវជាប្អូនថ្លៃរបស់លោកស្រី Jeon ។ មិនមែនមានតែគាត់ឡើយដែលស្ងើចនឹងសម្រស់របស់ Tae សូម្បីតែមនុស្សចាស់ឯទៀតក៏លាន់មាត់បែបនេះដែរ ជាប្រុស ប៉ុន្តែពូកែតុបតែងខ្លួនណាស់ សមឥតទាស់សោះហើយ ។

«បាទ ខ្ញុំជាភរិយាគាត់»

«អូ៎...ចុះអេតាសុីវិលរួចហើយហេស៎ បើអញ្ជឹងជូនពរអោយស្រឡាញ់គ្នាដល់ចាស់ណា»

«ក្មួយ Jiho បុិនរកប្រពន្ធស្អាតដល់ហើយ »

«មែនហើយ សូម្បីខ្ញុំជាស្រីក៏សុំចុះចាញ់ដែរ»គ្រប់គ្នាស្រដីលេងសើចបង្កជាបរិយាកាសយ៉ាងសប្បាយរីករាយ ឯនាយតូចក៏អង្គុយអឹមអៀន ឡើងមុខក្រហមព្រោះតែត្រូវមនុស្សចាស់បង្អាប់ ។ ប៉ុន្តែហេតុអ្វីបានជាគ្មានអ្នកចាប់អារម្មណ៍ពីកៅអីដែលទំនេរចោលក្បែរដៃរបស់ Tae ទៅវិញ ។

«បើអញ្ជឹងខ្ញុំសុំប្រកាសជាផ្លូវការ ក្រែងថាមិនបានប្រាប់ នេះគឺ Kim Taehyung ជាភរិយារបស់ Jiho ដែលទើបនឹងចុះអេតាសីុវិលថ្មីថ្មោង ហើយតទៅគេនឹងចូលខ្លួនមកធ្វើជាកូនប្រសាក្នុងវិមានមួយនេះ »

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now