Part 33 : Jungkook ជាឪពុករបស់គេ!!

1.8K 162 15
                                    

ពីមួយថ្ងៃទៅមួយថ្ងៃ ការងារកាន់តែមមាញឹក Tae ត្រូវបែងចែកខ្លួនជាពីរ រត់ទៅជួយការងារឪពុកផង ឆ្លៀតពេលមកហាងផង នៅរឿងសម្លៀកបំពាក់ដែលត្រូវចេញ collection ថ្មីថែមទៀត ស្ទើរតែស្រ្តេសស្លាប់ទៅហើយ ។

@ Honeii V wedding design

«ហាឡូ លោកប៉ា!!»
«Tae គំរូម៉ូតរបស់កូនរួចឬនៅ ប៉ានឹងបានរៀបចំបញ្ជូនទៅរោងចក្រ»
«រួចហើយលោកប៉ា collection ប្រចាំរដូវក្ដៅ កូននឹងយកទៅអោយប៉ាបន្តិចទៀតនេះ»Tae ដៃម្ខាងកាន់ទូរស័ព្ទ ដៃម្ខាងរាវរកឯកសារ វីវក់សឹងវិលមុខទៅហើយ ។
«តាមសម្រួលចុះ ប៉ាចាំកូននៅក្រុមហ៊ុន»
«បាទ...បន្តិចទៀតជួបគ្នាលោកប៉ា»ផ្ដាច់~នាយតូចទម្លាក់ទូរសព្ទចុះ រៀបចំសៀវភៅម៉ូដដែលគេគូរឡើងដោយផ្ទាល់ដៃ ។ រាល់ថ្ងៃគេឆ្នៃទាំងសម្លៀកបំពាក់សម្រាប់ក្រុមហ៊ុន Mr.Kim និងសម្រាប់ហាងរបស់ខ្លួនឯងផង ដោយមានសុទ្ធសឹងតែជាម៉ូដទាន់សម័យ សម្រាប់រដូវកាលអាពាហ៍ពិពាហ៍ ហេតុនេះគេអាចនឹងមមាញឹកបន្តិច បុគ្គលិកក៏ត្រូវការច្រើន ប៉ុន្តែមិនទាន់ចិត្តទើបត្រូវហត់ដោយខ្លួនឯងបែបនេះ ។

កាយតូចគ្រងឈុតគ្រហ្សេសមសួនដែលគេឌីហ្សាញដោយខ្លួនឯងផ្ទាល់ សមល្មមនឹងរូបរាងដ៏តូចច្រឡឹង សំដៅមកជាន់ខាងក្រោម ឆ្ពោះទៅរកបុគ្គលិករបស់ខ្លួន ។

«អ្នកប្រុស V អញ្ជើញទៅណាដែរ»
«ខ្ញុំមានការបន្តិច បងជួយមើលហាងផង ខ្ញុំអាចនឹងល្ងាចទើបបានមកវិញ»
«aww រួចចុះគំរូម៉ូតដែលភ្ញៀវផ្ញើមកកុម្មង់វិញនោះអ្នកប្រុស»
«ត្រូវហើយ ខ្ញុំភ្លេច!បងជួយទៅយកអោយខ្ញុំបន្តិចមក»
«ចាស៎...»ចេះភាន់ភាំងទៅកើត មួយរយៈនេះអាចនឹងវីវក់ព្រោះបែងចែកមិនទាន់ដាច់ ម្យ៉ាងក៏មិនទាន់សុាំនឹងសកម្មភាពទាំងអស់នេះផង ប៉ុន្តែមិនថ្វីទេ បន្តិចទៀតគេអាចនឹងសម្របខ្លួនជាមួយនឹងភាពមមាញឹកនេះបានមិនខាន ។

Tae ឈររង់ចាំនាងក្រមុំជនជាតិអឺរ៉ុបដែលចូលទៅយកគំរូម៉ូតមកអោយខ្លួន ។ ប្រហែលជាចម្លែកដែលនាងហៅគេថា V ព្រោះនេះជាឈ្មោះក្រៅដែល Tae ផ្ដល់សម្រាប់ខ្លួនឯង ដោយអ្នកខ្លះក៏ហៅគេថា Mr.Honeii ព្រោះតែសម្ដីដ៏ផ្អែមពូកែវោហារទាក់ទាញភ្ញៀវរបស់គេនេះហើយ ។

«អួយ...»Tae ប្រែជាទន់ជង្គង់សឹងតែដួល ប្រឹងទប់តុទាំងក្រវីក្បាលញាប់ស្អេកដើម្បីកម្ចាយភាពខ្មៅងងឹតដែលកំពុងតែគ្របដណ្ដប់ពេញកែវនេត្រា ។ មិនយូរប៉ុន្មានកាយតូចដែលល្ហិតល្ហៃក៏ស្រាប់តែដួលចុះភ្លាមៗ សន្លប់ស្ងាត់មាត់ឈឹង ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Donde viven las historias. Descúbrelo ahora