Part 57 : កុំធ្វើអោយមានស្នាម...🔥

2.4K 215 3
                                    

សន្ធឹកស្នូរជើងបន្លឺឡើងយ៉ាងគគ្រឹក សម្រុកមកក្នុងមន្ទីរពេទ្យ ។ Tae គេបាននិយាយរួចហើយថានឹងធ្វើតាមផ្លូវច្បាប់ អ្នកដែលធ្វើឱ្យកូនរបស់គេមានរបួស គេប្រាកដជាមិនទុកឡើយ ។
សមត្ថកិច្ចបីនាក់បានឆ្ពោះចូលមកជាមួយនឹងពួកគេ ដោយនិយាយចរចារជាមួយនឹងខាងមន្ទីរពេទ្យជាមុន ជៀសវាងមានការឆោឡោ ។

ក្រាក~ បន្ទប់423 ដែលកំពុងតែមានមនុស្សសម្រាកព្យាបាល ត្រូវបានបើកឡើង ទាក់ទាញចំណាប់អារម្មណ៍ពួកគេអោយងាកទៅរក...

«សួស្ដី ខ្ញុំជាសមត្ថកិច្ច »អ្នកជាមេស្រដីមកជាមុន

«ប៉-ប៉ូលីស!!»នាងក្រមុំកាលបើឃើញដូចនេះ ក៏ចាប់ផ្ដើមញ័រខ្លួន ភិតភ័យមុនបាត់ទៅហើយ ។

«លោកមានការអ្វីហេស៎»Un-Ju ដែលនៅទីនោះក៏រហ័សនិយាយស្កាត់ ដោយឈរពាំង Carla ដែលស្រាប់តែភ្លាំងភ្លឹក ។

«ពិតមែនហើយ លោកមានការអ្វីទើបមកដល់ទីនេះ?»ប៉ា Carla បន្ទរពីក្រោយ ដោយចម្ងល់ ត្បិតរឿងក្ដីប្រពន្ធគាត់ត្រូវបានដោះស្រាយរួចហើយតាំងពីម្សិលមិញម្ល៉េះ ដោយអ្នកបង្កគេចូលខ្លួនមកសារភាពនិងព្រមធ្វើតាមផ្លូវច្បាប់ ចុះឥឡូវនេះពួកគេមកម្ដងទៀតធ្វើអ្វី?

«ពួកយើងមានដីការអោយមកចាប់ខ្លួនអ្នកនាង Carla ពីបទប៉ុនប៉ងសម្លាប់មនុស្ស!!»

«ថាម៉េច?»ប៉ាCarla/Un-ju

«ទេ មិនពិត! ខ្ញុំមិនបានសម្លាប់មនុស្ស...ប៉ាជួយខ្ញុំផង»នាងតូចចាប់ផ្ដើមយំសស្រាក់រត់ទៅអោបឪពុកជាប់ដូចជាកូនសត្វ ។

«លោកនិយាយស្អី កុំមកមួលបង្កាច់កូនស្រីខ្ញុំ!!»

«លោកច្រឡំមនុស្សទេដឹង...»Un-Ju

«មិនច្រឡំទេ ខាងខ្ញុំមានភស្តុតាងគ្រប់គ្រាន់ដើម្បីចងរឹតនាង...»Tae បន្លឺសម្លេងស្របជាមួយនឹងដំណើរដើរចូលមកជាមួយ Jungkook និង Karl ដែលមានទឹកមុខស្រពាប់ស្រពោននឹងធឹង ។

«គោរពលោកនាយ...»អ្នកទាំងបីរហ័សធ្វើតាមតួនាទី គោរពអ្នកជាមេដែលមាននាមជានាយឧត្តមសេនីយ៍ផ្កាយបី ហើយគេនេះឯងជាអ្នកដាក់ពាក្យបណ្ដឹង ទើបការងារអាចដំណើរការយ៉ាងរហ័សបែបនេះ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now