Part 38 : ខ្ញុំឈឺពោះណាស់ម៉ាក់

1.5K 148 5
                                    

ភាពហ្វឹកវរក្នុងប្រទេសចាប់ផ្ដើមកើតឡើង ។ សម្លេងគ្រាប់កាំភ្លើងបន្លឺឡើងតាំងពីមេឃមិនទាន់ភ្លឺស្រួលបួលមកម្ល៉េះដែលជាកាយវាយឆ្មក់យ៉ាងឃោរឃៅជាមួយនឹងគ្រាប់ផ្លោងជាច្រើនដែលបាញ់ចូលមកក្នុងទឹកដីកូរ៉េខាងត្បូង ។
សង្គ្រាមត្រជាក់រវាងបងប្អូនឯងចាប់ផ្ដើមម្ដងទៀត ។ ការវាយប្រហារមិនបង្អង់ជាមួយគ្រឿងយុទ្ធភ័ណ្ឌគ្រប់ដៃ ។ ត្បិតតែប្រជាជនត្រូវបានជម្លៀសទៅកាន់កណ្ដាលក្រុងក្ដី ប៉ុន្តែសង្គ្រាមបីថ្ងៃបីយប់បន្តមិនដាច់បែបនេះ ការខូចខាត ព្រមទាំងបាត់បង់នូវជីវិតមនុស្សជាតិក៏មិនតិចនោះដែរ ។

ក្រលេកមករាងក្រាស់ដែលតតាំងមិនខ្លាចសេចក្ដីស្លាប់ ស្ថិតនៅព្រំប្រទល់ការពារមិនអោយសត្រូវឈ្លានពានចូល ។ កំឡុងពេលនេះនាយកំពុងនៅក្នុងសមរភូមិប្រយុទ្ធនៃជីវិតពិត មិនមែនក្នុងហ្គេមដូចដែលធ្លាប់លេងឡើយ ។ ចាញ់គឺបាត់បង់ទឹកដី ចំណែកការស្លាប់គឺមានតែម្ដងប៉ុណ្ណោះ ។

# Canada

នាយតូចសម្ងំតែក្នុងបន្ទប់មិនចេញទៅណា តាមដានព័ត៌មានមិនដាច់ ក្នុងចិត្តភ័យព្រួយប៉ុន្តែមិនដឹងគួរធ្វើយ៉ាងណា កាលបើសារដែលខ្លួនផ្ញើទៅនោះ Jungkook មិនព្រមសូម្បីតែចោលភ្នែកមើល ។ កន្លងទៅបីថ្ងៃ កៀកនឹងវេលាដែលជិតសម្រាល Tae កាន់តែបារម្ភមិនដឹងថាគួរគិតពីនរណាមុន ។

«Tae ដល់ម៉ោងញុាំបាយហើយកូន»Mrs.Kim ចូលមកព្រមជាមួយនឹងថាសអាហារ ស្រដីដាស់អារម្មណ៍រាងតូចដែលគិតតែស្ងៀមស្ងាត់មួយកន្លែង ។

«ម៉ាក់...លោកប៉ាចាត់ចែងការងារដល់ណាហើយ»

«លោកប៉ាកូនបានផ្ដល់ប្រាក់ឧបត្ថម្ភទៅខ្លះហើយ ក៏អាចជួយជាចំណែកខ្លះដែរ»ពួកគាត់ជួយអ្វីមិនបានច្រើនជាងនេះទេ ព្រោះមិនមែនជាថ្នាក់ដឹកនាំ បានត្រឹមផ្ដល់ជាជំនួយខ្លះៗតាមលទ្ធភាព ។

«ម៉ាក់.....»

«ម៉ាក់ដឹងថាកូនបារម្ភពីគេ ប៉ុន្តែពេលនេះយើងជួយអ្វីមិនបានច្រើនទេ វាសនារបស់ប្រទេសជាតិគឺស្ថិតនៅលើ Jeon Hanjung ប៉ុណ្ណោះ»Mrs Kim ចូលមកលួងលោមកូនដែលធ្វើមុខស្រពាប់ស្រពោន បង្ហូរតែទឹកភ្នែកខ្វល់ពី Jungkook ទាំងដែលអ្នកខាងណោះមិនធ្លាប់ខ្វល់ពីសុខទុក្ខរបស់គេសូម្បីម្ដង ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Dove le storie prendono vita. Scoprilo ora