Part 7 : ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយមនុស្សរបស់យើងទៀត

2K 150 4
                                    

ហេតុតែស្រឡាញ់ ប៉ះក្រាស់ពូកែកំណាញ់ខ្លួនទៀត ចឹងមានតែចាប់ថើប ។ Jungkook សង្គ្រប់បបូរមាត់តូច ថើបគ្មានប្រណៃ ណែបណិតមាត់ក្រពុំដែលទន់រលោងដោយសារក្រេម រាងក្រាស់បឺតជញ្ជក់តាមចិត្ត កាលបើកូនខ្លារើទៅណាមិនរួច ស្ថិតក្នុងរង្វង់ដៃនាយទាំងគូ ។

«ហ្ហឹម...»Tae បានត្រឹមក្រហឹម ប្រឹងបម្រះខ្លួន តែមិនអាចឈ្នះកម្លាំងរាងក្រាស់បានទេ ។ ដៃស្រឡូនត្រូវបាននាយលើកទៅផុតក្បាលអឹបនឹងជញ្ជាំង ឯមាត់ត្រូវគេសង្កត់ជាប់ទៀតរកស្រែកមិនរួច ។

ទីនេះជាផ្លូវទៅបន្ទប់ផ្ទាល់ខ្លួនរបស់បុគ្គលិកដូច្នេះវាគ្មានមនុស្សដើរកាត់ទេបានជានាយកម្លោះហ៊ានយ៉ាងនេះ ។

«អ្ហឹម...អ្ហា៎ស លែង»Tae រើបានសម្រេច ព្យាយាមដកដង្ហើមសឹងមិនដល់គ្នា ព្រោះតែអស់ខ្យល់ ។

«ហេតុអី? ខ្ញុំគ្រាន់តែចង់ថើបបង ឈប់ធ្វើខ្លួនដូចជាពួកយើងជាអ្នកដទៃបានដែរទេ Tae ខ្ញុំមិនចូលចិត្តពេលដែលបងសោះកក្រោះដាក់ខ្ញុំឡើយ» Jungkook ស្រដីទាំងខ្យល់ដង្ហើមរបស់នាយក្ដៅភាយៗមកប៉ះផ្ទៃមុខម៉ដ្ឋខៃរបស់រាងល្អិត តែមិនបានលែងដៃគេអោយមានសេរីភាពទេ ។

«លោកឆ្កួតទេហេស៎ Jungkook !! លែងខ្ញុំឥឡូវនេះ»Tae នឹកហួសចិត្តនឹងសម្ដីកូនក្មេងរបស់នាយ មុននឹងរើខ្លួនចេញពីការចាប់របស់គេ រួចក៏ឈរទៅម្ខាង ដើម្បីគេចពីប្រុសរោគចិត្តម្នាក់នេះ ។

«ខ្ញុំគ្រាន់តែចង់ក្បែរបងដូចពីមុន តើខ្ញុំខុសណាស់ទៅហេស៎? Tae កាលនោះខ្ញុំដឹងថាខ្ញុំឆ្កួតមួយពេល តែខ្ញុំគ្មានបំណងចង់បែកពីបងទេ ពួកយើងអាចចាប់ផ្ដើមជាថ្មីបានណា»Jungkook បម្រុងនឹងចាប់ដៃតូចៗមកកាន់ដោយទឹកមុខអង្វរក ប៉ុន្តែ Tae គេច ។

«ល្មមបញ្ឈប់ចរិតកូនក្មេងរបស់លោកបានហើយ ពេលនេះពួកយើងជាសាច់ថ្លៃ ខ្ញុំមិនបានទំនេរដូចពីមុន ខ្ញុំមានគ្រួសារដែលត្រូវមើលថែ អ្វីដែលសំខាន់ខ្ញុំមិនត្រឡប់ទៅរកស្នេហ៍អតិតជាដាច់ខាត ព្រោះខ្ញុំត្រូវការសេរីភាព»សេរីភាពក្នុងការរស់ជាខ្លួនឯង គេផ្គាប់ផ្គុននាយមកច្រើនពេកហើយ គេស៊ូរស់ក្នុងភាពវង្វេងក៏មិនព្រមលែងដៃ Jungkook នោះដែរ តែនាយ? Jungkook បានធ្វើអ្វីខ្លះ ក្រៅពីទុកគេចោល រួចក៏ត្រឡប់ទៅសប្បាយជាមួយនឹងជីវិតយុវវ័យរបស់គេនោះ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now