Part 17 : បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស?

1.6K 127 6
                                    

រំលងទៅពីរថ្ងៃក្រោយ ក៏ឈានមកដល់ថ្ងៃប្រកួត ដែលគេរៀបចំឡើងនៅ stadium ដ៏ធំនាកណ្ដាលទីក្រុង Manila តែម្ដង ។ មនុស្សដែលមកចូលរួមក៏ច្រើនកុះករមានទាំងរូបភាពផ្សេងៗដើម្បីបង្ហាញពីការគាំទ្ររបស់ខ្លួនទៅកាន់ក្រុមនីមួយៗ ។ អ្នកដែលមកចូលរួមគឺមានដប់ប្រទេសផ្សេងគ្នា ដែលប្រព្រឹត្តទៅរយៈពេលបីថ្ងៃដើម្បីស្វែងរកម្ចាស់ពានប្រចាំរដូវកាលនេះ ។

ការជម្រុះចេះតែអស់ម្ដងមួយក្រុមៗ ឯការប្រកួតក៏កាន់តែស្វិតស្វាញ ម្នាក់ៗព្យាយាមបញ្ចេញអស់ពីសមត្ថភាព ខណៈអ្នកដែលមកទស្សនាហាក់នៅមិនស្ងៀម ផ្ចង់អារម្មណ៍តាមការប្រកួតរបស់ Idol ខ្លួនរង់ចាំមើលថានរណាឈ្នះ ។

«ហឺ...សូមអោយគេឈ្នះផងចុះ»ថាអ្នកដែលអង្គុយនៅមុខហ្គេមនោះទៅគួរតែភ័យ តែរាងតូចដែលសម្ងំក្នុងសណ្ឋាគារឯណេះវិញ សម្លឹងអេក្រង់ទូរទស្សន៍ទាំងបែកញើសតាមជើងសក់ បន់ស្រន់អោយ Jungkook ឈ្នះ កាលបើនេះជាគូចុងក្រោយទៅហើយដែលត្រូវស្វែងរកម្ចាស់ពាន ។

កម្មវិធីបីថ្ងៃមកនេះ Jungkook មិនបានអនុញ្ញាតឱ្យ Tae ទៅជាមួយឡើយ ត្រឹមអោយគេសម្រាកនៅសណ្ឋាគារ ចំណែកខ្លួនទៅ stadium ជាមួយមិត្ត ដោយហេតុថានៅទីនោះមនុស្សច្រើន នាយអាចនឹងបារម្ភពី Tae រហូតដល់បាត់បង់សមាធិក៏ថាបាន ទើបជ្រើសអោយគេរង់ចាំខ្លួននៅទីនេះគឺល្អបំផុតហើយ ។ ថ្ងៃនេះផងដែរគឺជាចុងបញ្ចប់នៃការប្រកួត ក្រុមរបស់ Jungkook ប៉ះជាមួយជនជាតិហ្វីលីពីនផ្ទាល់ ដែលម្នាក់ៗទឹកដៃសុទ្ធតែមិនអាចបំបាក់បាន ជាហេតុធ្វើឱ្យថ្ងៃនេះជាថ្ងៃដែលវិសេសបំផុតសម្រាប់អ្នកដែលទស្សនាចង់ដឹងថានរណានឹងក្លាយជាអ្នកឈ្នះប្រចាំរដូវកាលនេះ ។ (admin ខ្ជិលរៀបរាប់ច្រើន កាត់ចោលខ្លះហើយ😁)

ដំបូងខាងគេអាចនឹងមានប្រៀប ប៉ុន្តែជ័យជំនះគឺស្ថិតនៅលើសាមគ្គីភាពនិងមិនរាថយ ។ ក្រុមរបស់ Jungkook វាយលុករហូតដល់បន្ទាយ មុននឹងសម្លេងស្រែកហ៊ោកញ្ជ្រៀវបានបន្លឺឡើងយ៉ាងខ្លាំង អបអរដល់ក្រុមរាងក្រាស់ដែលអាចបំបាក់ខាងហ្វីលីពីនបាន ។

«Wow...ទីបំផុតយើងរកអ្នកជើងឯកសម្រាប់រដូវកាលនេះបានហើយ ដែលជាម្ចាស់ពាននៃស្ដេចហ្គេមបានទៅលើក្រុមចចកមាសដែលមកពីប្រទេសកូរ៉េខាងត្បូង សូមអបអរ!!»សម្លេង MC បន្លឺឡើងខ្ចរខ្ចាយ អង្រួនចិត្តអ្នកគាំទ្រអោយកាន់តែស្រែកហ៊ោខ្លាំងឡើង រីករាយជាមួយនឹងជ័យជម្នះដែលបានទៅលើក្រុមសំណព្វចិត្តរបស់ខ្លួន ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now