ភាគបញ្ចប់ : សុភមង្គល

2.3K 224 7
                                    

      មនុស្សចាស់បានមកចរចាគ្នានិយាយពីរឿងកូនៗ ដោយមានជំនូនប្រដាប់ប្រដាដាក់តម្រៀបជាច្រើនពុំខ្វះ សុទ្ធសឹងតែជាមាសពេជ្រកែវកង ជូនតាមសំណើររបស់លោក Kim ដែលដាក់កំណត់ជាកំហិត ។

«មកតាមផ្លូវទៅតាមច្បាប់ យើងមកជាចាស់ជាទុំជួសមុខអោយក្មេងៗដើម្បីដណ្ដឹងចៅ Tae ម្ដងទៀត ឯងគិតយ៉ាងណាបើយើងចង់បានគេជាចៅប្រសារ លើកទៅអោយ Jungkook!!»លោកតា

«លោកតាគិតថាអាចទៅរួចដែរហេស៎ ខ្ញុំខ្លាចតែមិនទាន់នឹងចូលរោងផង ត្រូវគេដេញត្រឡប់មកវិញម្ដងទៀត»Mr.Kim ស្រដីទាំងដៀងភ្នែកសម្លឹងទៅអ្នកកម្លោះ Jungkook ដែលលួចញញឹមក្បួចលេបខាយកូនប្រុសគាត់យ៉ាងច្រឡើម ខណៈដែល Tae កំពុងតែលើកទឹកជូនចាស់ៗ ។

«ខ្ញុំដឹងថារឿងកាលពីមុន វានៅដិតជាប់នឹងការចងចាំរបស់អ្នក ពួកខ្ញុំក៏ស្ដាយដែលធ្វើអ្វីមិនបានគិត មកលើកនេះគឺពួកយើងស្ម័គ្រចិត្តមកដណ្ដឹង Taehyung អោយទៅ Jungkook ដោយផ្ទាល់ ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ ដែលពួកយើងនឹងមិនគេចកែនៅពេលក្រោយ»Mr.Jeon មិនអោយឪពុកហត់នឹងបកស្រាយ ក្នុងនាមគាត់ជាឪពុកខាងប្រុសគាត់មិនខ្លាចនឹងហាមាត់ស្រដី និយាយរ៉ាយរ៉ាប់ពីគោលបំណងរបស់ខ្លួន ។

«ពួកយើងមិនបានប្រកាន់ខឹងឬស្អប់អ្វីដែរ បញ្ហាដែលកន្លងផុត អោយវាផុតទៅចុះ ចំណែករឿងគូអនាគតខ្ញុំសម្រេចទៅលើកូន ព្រោះនេះជាសុភមង្គលរបស់គេទៅថ្ងៃមុខ »Mrs.Kim ប្រើសម្ដីរាបសារតាមអត្តចរិតរបស់គាត់ ធ្វើអោយ Mrs.Jeon ហាក់រអៀសខ្លួន ដែរធ្លាប់ស្ដីថាអោយគេពីមុន ។.

«ខ្ញុំក៏ចង់សូមទោសដែលធ្លាប់ប្រើសម្ដីអសីលធម៍ទៅកាន់អ្នក ត្បិតចិត្តជាម្ដាយស្រឡាញ់កូនជ្រុលពេក ទើបធ្វើឱ្យកំហឹងមោបាំងមួយពេល សង្ឃឹមថាអ្នកនឹងមិនប្រកាន់ទោសអូសដំណើរ ហើយព្រមភ្ជាប់សាច់ឈាមជាមួយនឹងគ្រួសារយើងសាជាថ្មី»Mrs.Jeon

«ក៏បាន ចាត់ទុកថាខ្ញុំនៅមានមនោសញ្ចេតនា យ៉ាងណាក៏ធ្លាប់ស្គាល់គ្នាពីមុនមក ប៉ុន្តែ...ឯង! ធ្វើស្អីបានខ្លះហើយទើបមកហ៊ានចូលស្ដីកូន Tae»Mr.Kim ចង្អុរមុខអនាគតកូនប្រសាទាំងមួម៉ៅ ថ្វីបើភ្នែកមាន់ព្រៃចេះតែតាមញែញ៉ងដាក់កូនគាត់មិនឈប់ ។

You've reached the end of published parts.

⏰ Last updated: Mar 23 ⏰

Add this story to your Library to get notified about new parts!

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now