Part 32 : លាហើយ Kim Taehyung

1.6K 144 12
                                    

កាយនៅទីនេះ ចិត្តនៅទីនោះ អារម្មណ៍រសាត់អណ្ដែតមិននៅនឹងខ្លួន កាលបើត្រូវឃ្លាតមនុស្សជាទីស្រឡាញ់មកឆ្ងាយយ៉ាងនេះ ។
នាយតូចអង្គុយត្រមង់ត្រមោច ស្ងៀមស្ងាត់តែម្នាក់ឯង នឹកគិតពីរាងក្រាស់ ចង់វិលទៅរកណាស់ ប៉ុន្តែនិស្ស័យរវាងពួកគេទាំងពីរអាចនឹងចប់ត្រឹមនេះដែរទេ ។

ក្រលេកមកកាន់ Jungkook វិញ អង្គុយបៀមស្រាសម្ងំតែក្នុង Condo សូម្បីតែវិមានក៏នាយមិនទៅជាន់ ចង់នរណាមករកក៏មិនរវីរវល់ចង់ជួបមុខ ។ នាយគិតតែអង្គុយអោបដប សម្លឹងមើលរូបថតជាច្រើនសន្លឹកដែលបន្សល់ទុកអនុស្សាវរីយ៍រវាងពួកគេទាំងពីរ ។

«ឈប់ងប់ងល់បានហើយ Jung !! គេទៅបាត់ហើយ កូននៅចង់អាឡោះអាល័យគេដល់ណា»Mrs.Jeon ចូលមកកញ្ឆក់រូបថតពីកូន ស្ដីបន្ទោសដោយការតឹងទ្រូង ។ Jungkook បានត្រឹមអង្គុយភ្លឹកមិនតបស្ដី ចង់ម្ដាយនិយាយអ្វីក៏នាយមិនប្រកែកដែរ ។

«បញ្ឈប់ចិត្តស្រឡាញ់ទៅ Jung មិនខ្វះទេមនុស្សស្រីដែលស្រឡាញ់កូន ត្រូវការកូន ចង់បានកូនជាគូនោះ ម្ដេចក៏ឈ្លក់វង្វេងនឹងគេដល់ថ្នាក់នេះ បើគេស្រឡាញ់កូនពិត គេមិនទៅចោលកូនទេណា Jungkook !!»Mrs.Jeon ចាប់ស្មាកូនប្រុសអោយមានស្មារតីឡើងវិញ ណែនាំគេមួយៗអោយភ្ញាក់ពីការលិចលង់មួយនេះ ។

«ខ្ញុំល្ងង់ណាស់ទៅហេស៎ម៉ាក់»Jungkook ឈោងខ្លួនអោបម្ដាយ ស្របពេលដែលដំណក់ទឹកភ្នែកក៏ហូរស្រក់មកមិនដាច់ អារម្មណ៍ពេលនេះវាឈឺស្មើនឹងគេអាសាច់ផ្ដាច់ចំណងស្នេហ៍របស់នាយយ៉ាងដូច្នោះ ។

«អត់ទេកូន...ឈប់គិតពីគេ ហើយចាប់ផ្ដើមរៀបចំជីវិតរបស់កូនសាជាថ្មី អ្វីៗនៅមិនទាន់ហួសពេលទេ Jung ! កូនម៉ាក់ពូកែ កូនប្រាដកជាធ្វើបាន»

«ប៉ុន្តែខ្ញុំនឹក Tae...»Jungkook នៅតែទទូចនិយាយពាក្យដដែលៗ ទោះបីអន់ចិត្តដែលគេចាកចេញ ចិត្តមួយក៏ខឹងដែល Tae តែងលែងដៃនាយបែបនេះ ហេតុអ្វីបានជានាយព្យាយាមតែម្នាក់ឯងរហូត?

«ស្ដាប់សម្ដីម៉ាក់ណា Jung ! គេមិនមែនជាជីវិតកូន Kim Taehyung មិនអាចត្រួតត្រាលើឧត្តមគតិរបស់កូនឡើយ ទោះកូនខំចិញ្ចឹមចិត្តស្រឡាញ់គេ ចុងក្រោយគេគង់តែមានអ្នកផ្សេង ព្រោះគេមិនបានស្រឡាញ់កូន ជឿម៉ាក់! អនាគតនៅវែងឆ្ងាយ ជួនកាលគូព្រេងរបស់កូនអាចជាអ្នកផ្សេងទៀតក៏ថាបាន សំខាន់គឺផ្ដោតលើខ្លួនឯង ចំណែកគូស្រករចាំគិតពេលក្រោយក៏មិនយឺតពេល»Mrs.Jeon ទាញរាងក្រាស់អោយប្រឈមនឹងគាត់ និយាយដាស់សតិរបស់គេអោយគិតផ្លូវមួយផ្សេងទៀតដើម្បីកាត់ចិត្តពី Taehyung ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now