Part 22 : ឱកាសចុងក្រោយ

1.4K 127 3
                                    

#ថ្ងៃបន្ទាប់~

ត្បិតថារស់នៅក្រោមមេឃតែមួយ ប៉ុន្តែវាសនាមនុស្សមិនដូចគ្នាឡើយ ដូចជាពេលនេះ ពួកគេស្ថិតនៅក្នុងហាងតែមួយ តុតែមួយ អង្គុយទល់មុខគ្នាទៀត តែម្នាក់មុខរីកប្រៀបដូចមនុស្សត្រូវស្នេហ៍ ឯម្នាក់ទៀតបែរជាមុខស្រពោនដូចមនុស្សកើតមហារីកជិតស្លាប់យ៉ាងចឹង ។

«ហ្ហឹម....»Tae ដកដង្ហើមធំអង្គុយសម្លឹងទៅទេសភាពទីក្រុង ហាក់មិនស្បើយក្នុងចិត្តទាល់តែសោះ ខំណាត់មិត្តថាមកនិយាយគ្នាលេងតែគេបែរជាហាស្ដីមិនរួច ក្រៅពីអង្គុយធ្មឹងដូចរូបចម្លាក់

«ឯងកើតអី?»Jimin ទម្លាក់ទូរស័ព្ទចុះទៅម្ខាង ចោទសួរទៅកាន់រាងតូចដែលបបួលខ្លួនចេញមកក្រៅ ប្រាប់ថាមានរឿងចង់ពិភាក្សា ប៉ុន្តែចូលជិតមួយម៉ោងហើយ ដែល Tae ស្ងៀមស្ងាត់បែបនេះ ។

«យើងគិតអីមិនចេញទេ Jimin ពេលនេះខួរក្បាលរបស់យើងវាគាំងអស់ហើយ»

«មានរឿងអី ឯងអាចសម្រាយវាបានដែរទេ មុននឹងដាក់សំណួរមកបែបនៀក៎»

«គឺ...Jiho hyung ចង់រៀបការជាមួយយើង!!»Tae មុខស្អុយមើលទៅមាឌល្អិតម៉ក់ៗ ប៉ុន្មានថ្ងៃមកនេះគេគេងមិនលក់ឡើយ ព្រោះតែនៅកង្វល់ក្នុងចិត្ត ។

«ដឹងហើយ ព័ត៌មានចុះព្រោងព្រាត ប៉ុន្តែគ្មាននរណាដឹងថាជាឯងទេ»

«មិនប្រាកដដែរ ព្រោះប៉ុន្មានថ្ងៃនេះគាត់ឧស្សាហ៍នាំយើងចេញទៅក្រៅ មនុស្សមួយចំនួនក៏អាចទាយដឹង ប៉ុន្តែយើងអត់ចង់បានបែបហ្នឹងទេ Jimin យើងអត់ចង់រៀបការទេ»Tae ឈោងចាប់ដៃមិត្តទាំងក្រវីក្បាលញាប់ស្អេក ។

«ចុះអោយធ្វើយ៉ាងម៉េច បើឯងមិនព្រមក៏ប្រកែកទៅ មុននឹងរឿងកាន់តែវែងឆ្ងាយពិបាកដោះស្រាយណាស់»មិនមែនចាំទាល់តែដឹកដៃគ្នាចូលរោង ហើយមកប្រកាសប្រាប់ភ្ញៀវថារំសាយទេណា ។

«ចុះប៉ាម៉ាក់? ចាស់ទុំទាំងសងខាងគិតបែបណា? ដែលសំខាន់ពេលនេះ... Jiho hyung កំពុងដាក់ចិត្តមកលើយើងដូចគ្នា យើងគិតបែបណាល្អទៅ Jimin យើងរកច្រកចេញមិនឃើញទេ»បើថាគេមិនស្រឡាញ់ចេះរកលេសបាន តែនេះ Jiho កំពុងតែចង់ចាប់ផ្ដើមជាមួយគេ អោយប្រកែកយ៉ាងម៉េច?

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Donde viven las historias. Descúbrelo ahora