Part 40 : ស្វាគមន៍សមាជិកថ្មី

1.6K 171 10
                                    

ដោយសារតែគ្រាប់កាំភ្លើងបាញ់ត្រង់តំបន់ពោះក្បែរចុងដង្ហើមទើបធ្វើឱ្យពិបាកសង្គ្រោះ ។ យ៉ាងណាមិញ Jungkook នៅមិនទាន់សន្លប់នៅឡើយ នាយព្យាយាមទប់ទល់នឹងភាពឈឺចាប់ស្ទើរដាច់ដង្ហើម ស្មារតីស្ទើរបាត់ម្ដងៗទៅហើយ ។

បកមកអ្នកដែលនៅខាងនេះម្ដង នាយតូចបើកបំពង់ក បញ្ចេញកម្លាំងព្រមជាមួយនឹងសម្រែក ។ ឈាមជាច្រើនដំណក់ចាប់ហូរស្រក់មិនស្រាកស្រាន្ត ។

«អាក៎...អា៎...»

សម្រែកដ៏សន្ធឹកលាន់លឺមកដល់ខាងក្រៅ ធ្វើឱ្យចិត្តរាងចំណាស់ដែលនៅខាងក្រៅអន្ទះអន្ទែង ចង់ដឹងពីសុខទុក្ខអ្នកខាងក្នុងជាខ្លាំង ។

ង៉ា!ង៉ា! មិនយូរប៉ុន្មានសម្លេងទារកក៏បន្លឺឡើង ធ្វើឲ្យគ្រប់គ្នាដែលទន្ទង់រង់ចាំសប្បាយចិត្តឡើងបន្តិច ប៉ុន្តែមិនបានន័យថាគេរួចផុតពីគ្រោះភ័យទេ ត្បិតនៅសល់ទារិកាម្នាក់ទៀតដែលមិនទាន់សង្គ្រោះ ។

«មើលទៅគេអស់កម្លាំងណាស់ ឈាមក៏ហូរច្រើនយើងបន្តបង្កើតធម្មតាបែបនេះមិនបានទេ»សម្ដីលោកដុកទ័រ

«ចុះធ្វើយ៉ាងម៉េចទៅលោកដុកទ័រ សុំជួយកូនខ្ញុំផងទៅ»Mrs.Kim

«លោកស្រីចេញទៅខាងក្រៅសិនទៅ ពួកយើងនឹងរៀបចំឧបករណ៍វះកាត់ជាបន្ទាន់»

«ចាស៎...»Mrs.Kim ឆ្លើយទាំងមិនដាច់អាល័យពីកូនដែលគេងដង្ហក់សម្រក់ទឹកភ្នែកលើគ្រែពេទ្យ ។ គេខ្សោយណាស់គ្មានកម្លាំងឯណាដើម្បីជំនះជួយកូនអោយចេញមកឡើយមានតែវះកាត់ជាប្រញាប់ប៉ុណ្ណោះទើបអាចសង្គ្រោះបាន ។

Mrs.Kim ចេញមកខាងក្រៅជាមួយនឹងគិលានុបដ្ឋាកដែលយកទារកទៅសម្អាតចេញ ខណៈដែលស្វាមីនិងលោកតាលោកយាយ Jeon ក៏មកជាមួយផងដែរ ។

«អូន!កូន Tae យ៉ាងម៉េចហើយ»Mr.Kim

«ហ្ហឹក ពេទ្យកំពុងតែសង្គ្រោះហើយ»Mrs.Kim បញ្ចេញទឹកភ្នែកដោយមិនអាចឃាត់ នឹកគិតពីសុវត្ថិភាពកូនដែលកំពុងស្ថិតនៅលើដៃគ្រូពេទ្យ ។ រាងចំណាស់ទន់ជើងឈរលែងនឹង ដោយមាន Mr.Kim ចាំធ្វើជាខ្នងបង្អែកទប់គាត់មិនអោយដួល

«ទេវតានឹងតាមថែរក្សា ចៅ Tae ប្រាកដជាមិនអីទេ »លោកយាយ Jeon ស្រដីអោយចិត្តអ្នកជាម្ដាយបានធូរស្បើយខ្លះ ។ មុននេះគ្រាន់តែទទួលដំណឹងពីមន្ទីរពេទ្យភ្លាមគាត់ក៏រួសរាន់មកជាប្រញាប់ជាមួយលោកតា ឆ្ពោះមកកាន់ទីនេះទាំងតក់ក្រហល់។ ទុក្ខដូចជាផ្ទួនៗពេកហើយ ។ skip ៚

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now