Part 41 : ចាំជួបគ្នាណាបងសម្លាញ់!!

1.6K 177 18
                                    

គួរចាប់ពណ៌នាពីត្រង់ណា? ដឹងត្រឹមថានេះជាពេលវេលាដ៏មានសុភមង្គលបំផុត ។
ក្រោមពន្លឺនៃព្រះអាទិត្យបាំងបិទដោយដើមឈើត្រឈឹងត្រឈៃ កំពុងតែមានគ្រួសារដ៏កក់ក្តៅមួយអង្គុយលេងជាលក្ខណៈ picnic នៅខាងក្រៅ ។ កូនក្មេងប្រុសស្រីដែលមានវង់ភ័ក្ត្រស្រដៀងនឹងគ្នា ហាក់រីករាយជាមួយនឹងការរត់លេងបង្កជាសំណើចយ៉ាងរីករាយ ដល់គ្រួសារ ។ ចំណែកអ្នកដែលមាននាមជាអាណាព្យាបាលក៏មានក្ដីសុខ ញញឹមសម្លឹងទៅកូនៗដែលប្រលែងគ្នា ។

«លោកប៉ា...Appa មកលេងជាមួយគ្នាទេ»នាងតូចថ្ពាល់ខួចយ៉ាងគួរអោយខ្នាញ់ ស្រែកសួរមនុស្សចាស់ទាំងពីរដែលនៅសម្រាកក្រោមដើមឈើ ។

«អត់ទេ កូនលេងចុះ»សម្លេងស្រាលស្រទន់ បន្ទន់ចិត្តអោយអ្នកដែលបានស្ដាប់ ហាក់រំភើបមានក្ដីសុខចម្លែក ។ នាយតូចជាភរិយាសម្ងំគេងកើយទ្រូងរបស់ស្វាមីដែលអង្គុយផ្អែកខ្នងនឹងដើមឈើ កំពុងញញឹមស្រស់អង្អែលស្មារបស់គេថ្នមៗ ព្រមជាមួយនឹងស្នាមថើបយ៉ាងកក់ក្តៅ ។

ពេលវេលាដ៏មានន័យ សុភមង្គលដែលមិនអាចកាត់ថ្លៃបាន ម្ដេចក៏វាមិនមែនជាការពិត ។ ទិដ្ឋភាពទាំងនេះតែងលងបន្លាចនាយគ្រប់ពេលដែលបិទភ្នែក ។ វង់ភ័ក្ត្រដ៏គួរអោយគយគន់ ស្នាមញញឹមដ៏ទាក់ទាញ ទឹកមុខដ៏ស្លូតបូត ជាមួយនឹងចរិយាដ៏ទន់ភ្លន់ ថ្លៃថ្នូរ គ្មាននរណាល្អឥតខ្ចោះដល់ Kim Taehyung ម្នាក់នោះឡើយ ។ ប៉ុន្តែហេតុអ្វីវាគ្រាន់តែជាសុបិន្ត ? ក្ដីស្រមៃដែលចង់សាងសុភមង្គលរួមគ្នាប្រហែលគ្រាន់តែជាការគិតដ៏ឥតប្រយោជន៍មួយប៉ុណ្ណោះ ។

មួយសប្ដាហ៍ក្រោយមក រាងកាយដែលសន្លប់ស្ដូកស្ដឹងចាប់ផ្ដើមកម្រើកសសៃនៅលើគ្រែពេទ្យដែលមានបំពាក់ទៅដោយឧបករណ៍អុកសុីសែន នឹងសឺរ៉ូមជាច្រើនដែលជួយផ្ដល់នូវកម្លាំងនឹងព្យាបាលរបួសផ្នែកខាងក្នុងរបស់នាយមកវិញ ។

«................»ពន្លឺដ៏ត្រជះចេញពីអំពូលភ្លើងធ្វើអោយនាយកម្លោះមិនអាចប្រឈមបាន បិទបើកទាំងមិនសុាំ រហូត Mrs.Jeon ចាប់សង្កេតដឹង ។

«Jungkook!!»Mrs.Jeon ពោលឈ្មោះរបស់កូនប្រុសដោយក្ដីរំភើប រហ័សរហួនសម្ដៅមករករាងក្រាស់ដែលនៅមមីមមើនៅឡើយ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now