Part 30 : ដោះលែង

1.5K 158 16
                                    

Jungkook គាំងធ្មឹងកម្រើកខ្លួនមិនរួច ដើម.កក៏អួលណែនហាស្ដីមិនចេញ ដូចពាក្យដែលគេតែងនិយាយ របស់ដែលបម្រុងនឹងចាកចេញទោះឃាត់ឃាំងយ៉ាងណាក៏មិនអាចឋិតឋេរនោះដែរ ។ តើនាយពិតជាត្រូវដោះលែងមែនឬ?

«បែបនេះបងនឹងមានៈ ត្រឡប់ទៅវិញអោយបានពិតមែនហេស៎»Jungkook

«Jungkook បើសិនជាការលះបង់របស់ខ្ញុំដោយកាត់បេះដូងមួយចំហៀងនេះដើម្បីជួយលោកអោយរួចពីទោស ខ្ញុំនឹងមិនរារែកឡើយ»

«ប៉ុន្តែបងនឹងសម្លាប់ខ្ញុំដោយផ្ទាល់ដៃទៅវិញទេ Tae»រាងក្រាស់លេបទឹកមាត់ផ្សើមបំពង់ក ដកដង្ហើមធំហាក់ថប់ទ្រូងរកខ្យល់ដង្ហើមមិនឃើញ ។ Tae ជាជីវិត ក្ដីស្រឡាញ់ដ៏ធំបំផុតត្រូវបានចាកចេញ តើនាយរស់នៅមានន័យអ្វី? ធ្វើជាមនុស្សគ្មានវិញ្ញាណឬ?

«...........»

«ok ខ្ញុំយល់ហើយ ទោះខ្ញុំព្យាយាមយ៉ាងណា និយាយបកស្រាយប៉ុន្មានហេតុផលទៀត ក៏វាគ្មានន័យដែរ ព្រោះចិត្តបងមិនបានចង់នៅជាមួយខ្ញុំ បើចឹងសម្រេចតាមបងចុះ ចំណែកខ្ញុំនឹងទៅប្រគល់ខ្លួនដូចដើម!!»

«អត់ទេ Jungkook!!»Tae រត់មកស្ទាក់រាងក្រាស់ដែលឆែវឆាវចង់ចាកចេញ តើនាយឆ្កួតឬ ដែលព្រមត្រឡប់ទៅរកសេចក្តីទុក្ខនោះ ?

«ខ្ញុំដោះលែងបងហើយ បងត្រូវការអីទៀត?»

«ខ្ញុំត្រូវការអោយលោកមានសេរីភាព!!»

«បើមិនស្រឡាញ់ខ្ញុំកុំធ្វើដូចជាបារម្ភអី ឈប់ផ្ដល់ក្ដីសង្ឃឹមអោយខ្ញុំទៅ Tae»ដឹងទេថានៅពេលដែលយើងស្រឡាញ់មនុស្សម្នាក់ដោយឥតលក្ខខណ្ឌ ជាមួយនឹងការស្រឡាញ់ដ៏ងប់ងល់មួយ ទោះត្រឹមទង្វើតិចតួចក៏អាចអោយប្រុសម្នាក់នេះស្រឡាញ់គេដល់ឆ្កួតបានដែរ ម្ដេច Tae មិនយល់?

«ខ្ញុំ...»Tae អស់ពាក្យនឹងថ្លែងបានត្រឹមលេបទឹកភ្នែក សម្លឹងមើលភាពឈឺចាប់របស់គូស្នេហ៍ដែលបង្ហាញយ៉ាងច្បាស់ចំពោះមុខគេ ។ Jungkook កំពុងតែអស់់ជំនឿចិត្តមកលើគេហើយ តើពិតទេ?

កាយតូចចង្អើតជើងផ្សាភ្ជាប់បបូរមាត់ជាមួយរាងខ្ពស់ ប្រើកាយវិការជំនួសអោយសម្ដី គេមិនដឹងថាគួរនិយាយបែបណាដើម្បីអោយនាយយល់ពីបំណងរបស់គេឡើយ ។ ការថើបចេះតែជ្រាលជ្រៅរហូតដល់លិចលង់ទាំងសងខាង វាអាចជាការថើបគ្នាចុងក្រោយរវាងពួកគេទាំងពីរដែរទេ?

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now