Part 27 : រង់ចាំខ្ញុំណា Tae!

1.4K 130 3
                                    

Tae ឃុំខ្លួននៅតែក្នុងបន្ទប់មិនទៅណា គេគិតតែពីយំ ក្រឡុំភួយគេងក្នុងបន្ទប់របស់ Jungkook នឹករលឹកអ្នកម្ខាងទៀតជាខ្លាំង ។

តុក~តុក

ភ្លាមនោះដែរទ្វារបន្ទប់ក៏បន្លឺឡើង បញ្ជាក់ពីវត្តមានរបស់មនុស្សម្នាក់ទៀត ដែលកំពុងតែចង់ហៅគេ ។

«អ្នកប្រុស Tae!! លោកស្រីហៅអោយទៅជួបចាស៎»ឌី ដែលជាអ្នកបម្រើប្រចាំខ្លួន Irin ក៏ឡើងមកហៅ ព្រោះតែជាបញ្ជារបស់លោកស្រី Jeon ។

«ហ្ហឹកៗ...»Tae ប្រឹងក្រោកទាំងឈឺក្បាលខ្ទោកៗ មុខគេឡើងហើមក្រហមអស់ទៅហើយ យោងខ្លួនដ៏ស្រាលខ្ញើកសម្ដៅទៅទ្វារ មុននឹងស្រដីប្រាប់៖

«ខ្ញុំដឹងហើយ...»លឺដូចនេះ ឌីក៏ចុះទៅខាងក្រោមវិញ ឯនាយតូចក៏ចូលទៅសម្អាតមុខមាត់ដ៏ស្រម៉ាមប៉ាករបស់គេចេញ ទើបចុះទៅខាងក្រោមដើម្បីជួបមនុស្សចាស់ ។

គេរៀបខ្លួនសឹងមិនត្រូវ បើមើលតាមក្រសែភ្នែកច្បាស់ណាស់ថាមនោសញ្ចេតនាលោកស្រី Jeon មានចំពោះគេមិនដូចពីមុន កែវភ្នែកមុតស្រួចសម្លឹងមកគេមិនដក ខណៈដែល Tae ក៏ចូលទៅអង្គុយទល់មុខរបស់គាត់ ។

«អ្នកម៉ាក់...ហៅខ្ញុំមានអ្វីឬ?»
«រឿងដែល Jungkook និយាយ តើពិតដែរទេ?»
«គឺ...»
«ល្មមឈប់លាក់បាំងខ្ញុំបានហើយ ឯងមានដឹងថាខ្លួនបានធ្វើអ្វីខ្លះដែរទេ?»លោកស្រី Jeon គំហកមួយទំហឹងដោយភាពក្រេវក្រោធ កាលបើឃើញគេស្ទាក់ស្ទើរមិនចង់និយាយដូច្នេះ ។

«ខ្ញុំសូមទោស...»Tae បានត្រឹមឱនមុខសម្រក់ទឹកភ្នែក គេដឹងថាទាំងនេះជាកំហុសរបស់គេ ដែលធ្វើឲ្យគ្រប់យ៉ាងប្រែជារញ៉េរញ៉ៃ ។

«ខ្ញុំមិនត្រូវការពាក្យសូមទោស ប៉ុន្តែខ្ញុំចង់ដឹងថាឯងទាក់ទងកូន kook តាំងពីពេលណា ហើយបើបែបនេះឯងមកចុះអេតាសីុវិលជាមួយនឹង Jiho ធ្វើអ្វី? ឯងចង់យ៉ាងម៉េចអោយប្រាកដ Taehyung»

«ហ្ហឹក ខ្ញុំដឹង...ខ្ញុំមិនគួរធ្វើបែបនេះ ប៉ុន្តែខ្ញុំមិនបានស្រឡាញ់ Jiho hyung ឡើយ ខ្ញុំគ្រាន់តែធ្វើដើម្បីបំពេញមុខមាត់គ្រួសារប៉ុណ្ណោះ»

«គ្រួសារ? ឯងនៅហ៊ាននិយាយថាធ្វើដើម្បីគ្រួសារទាំងដែលឯងបែរជាលួចទាក់ទងប្អូនប្រុសរបស់ស្វាមីនឹងឬ? តើកិត្តិយស...ភាពថ្លៃថ្នូររបស់ឯងនៅឯណា?»លោកស្រី Jeon ទប់ខ្លួនមិនជាប់ ក្រោកឈរស្រដីជាមួយនឹងសម្លេងធ្ងន់កណ្ដុក ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now