Part 13 : តាមគ្រួសារឬស្នេហា?

1.8K 144 4
                                    

       រាងតូចនៅកំដរមនុស្សចាស់និយាយលេង ដើម្បីកុំឱ្យស្ងាត់ ខណៈដែលកំពុងតែរង់ចាំអ្នកខាងលើ មិនដឹងជាយ៉ាងម៉េចទៅហើយទេ ។

«Jimin ចុះមកហើយហេស៎»នឹកដើមដង្ហើមដល់ពិតមែន ប៉ុន្តែគេចុះមកតែម្នាក់ឯងប៉ុណ្ណោះ ។

«បាទ!!»Jimin ចុះមកសម្ដៅមកកាន់មិត្តដែលកំពុងបើកភ្នែកភ្លឹសៗសម្លឹងមកគេ បើមើលតាមក្រសែភ្នែកក៏ដឹងថាកង្វល់ច្រើនដែរ ។

«រួចចុះ Jungkook នោះ»ក្រែងប្រាប់ថាពេលដែលពិនិត្យរួចនឹងចុះមកនោះអី គាត់ចាំមើលឡើងស្រវាំងភ្នែកហើយ តែបែរជាមិនឃើញស្រមោលនាយទៅវិញ

«គេសម្រាកហើយ មិនបានកើតអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែឈឺក្បាលធម្មតាប៉ុណ្ណោះ»Jimin ញញឹមមិនសម នេះពួកគេកំពុងរួមដៃគ្នាកុហកមនុស្សចាស់ឬ ?

«ម៉ាក់អរគុណហើយកូន ថ្ងៃត្រង់នេះនៅចាំញុាំបាយជាមួយគ្នាសិនហើយសឹមត្រឡប់ទៅវិញណា»

«បាទបាន ប៉ុន្តែខ្ញុំសុំអនុញ្ញាតទៅខាងក្រៅនិយាយជាមួយ Tae បន្តិច»

«ស្គាល់គ្នាឬ?»លោកស្រី Jeon សម្លឹងមុខពួកគេឆ្លាស់គ្នា ។

«បាទ ពួកយើងធ្លាប់ជាមិត្តកាលរៀនវិទ្យាល័យ»Tae ឆ្លើយជំនួស តែក៏ជាការពិតពួកគេរៀនជាមួយគ្នាតាំងពីថ្នាក់ទី7មកម្ល៉េះ គ្រាន់តែឡើងទី12គេត្រូវប្ដូរទីលំនៅទៅកាណាដាវិញ ហើយក៏បន្តការសិក្សានៅទីនោះតែម្ដង ។

«អ្ហឹម ចេញទៅចុះ ចាំម៉ាក់ឱ្យឌីរៀបបង្អែមយកទៅឱ្យ»លោកស្រី Jeon

«បាទ!!»ពួកគេគ្រាន់តែទទួលបានការអនុញ្ញាតភ្លាម ក៏បណ្ដើរគ្នាលឿនស្លេវចេញទៅខាងក្រៅ សម្ដៅមកខាងក្រោយវិមានដែលស្ងាត់ល្អអាចឱ្យពួកគេនិយាយគ្នាបាន ។

«ក្រែងឯងថាទៅដើរលេងហេស៎ ម្ដេចក៏មកវិញលឿនម្ល៉េះ»Tae ស្រដីសួរ ស្របពេលដែលមកដល់បង់មួយដែលត្រឈឹងត្រឈៃក្រោមម្លប់ឈើ ពួកគេក៏ជ្រើសអង្គុយនៅទីនោះតែម្ដង ។

«លឿនឯណា មួយអាទិត្យហើយ តែឯងរៀបការម៉េចមិនប្រាប់យើង»

«ម៉េចក៏ឯងដឹង!! តែយើងមិនបានរៀបការទេ គ្រាន់តែ...ចុះអេតាសីុវិលបណ្ដោះអាសន្ន»គេមានបានប្រាប់ Jimin ឯណាថាខ្លួនមកចុះអេតាសុីវិលធ្វើកូនប្រសារគ្រួសារ Jeon នោះ សូម្បីតែរឿងគេមកកូរ៉េក៏មិនទាន់បានប្រាប់ដែរ ព្រោះចង់ស៊ិបប្រាយ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now