Part 42 : ប្រុសមិនព្រាន ស្រីម្ដេចនឹងស្រឡាញ់

1.7K 176 10
                                    

សិចសុីទាក់ភ្នែកយ៉ាងនេះមិនអោយអ្នកកម្លោះទាក់ភ្នែកម្ដេចបាន ។ រាងសង្ហាខ្ពស់ស្រឡះបង្ហាញទឹកមុខព្រាននារីយ៉ាងច្បាស់មិនលាក់លៀម សំដៅទៅរករាងស្រឡូនដែលកំពុងតែរាំក្រលែងត្រកៀកនាកណ្ដាលហ្វូងមនុស្ស យ៉ាងស្រស់ស្អាត ។
ខណៈដែលភ្នែកនារីជាច្រើនសម្លឹងមកនាយដោយការជ្រួលជ្រើម Jungkook បែរជាសសៀរបន្លំទៅរាំពីក្រោយកាយតូចរូបនោះទៅវិញ ។

«...............»ចំហាយក្ដៅប៉ះខ្នង រាងតូចដឹងយ៉ាងច្បាស់ថាមានមនុស្សកំពុងតែនៅពីក្រោយមិនប្រាប់ក៏ដឹងថាជានរណា ។ Tae ញញឹមចុងមាត់រាំក្រលែងពិតកាយនឹងរាងសង្ហាកាន់តែខ្លាំង ។ ក្បាច់នេះបានផលពិតៗ ។

«សួស្ដី អូនស្អាត!!»សម្ដីក្ដៅគគុកបង្ហើរសំនៀងក្បែរត្រចៀករបស់គេ ស្របពេលដែលដៃក៏ហ៊ានឡើងប៉ះចង្កេះរបស់គេភ្លាមៗ ។ ទឹកមុខស្រវឹងស្រឿងៗជាមួយនឹងក្លិនដ៏ក្រអូបជាប់ចិត្ត បង្ខិតច្រមុះ Jungkook អោយចង់ស្រង់ក្លិនជាខ្លាំង ។

«សួស្ដី...»នាយតូចបង្ហើរត្រឹមសម្លេងតែមិនបែរភ័ក្រ្ត ទោះគេប្រឈមមុខក៏នាយមើលមិនស្គាល់ដដែលព្រោះតែភាពងងឹតជាមួយនឹងការតុបតែងដ៏ស៊ីវិល័យខុសពីចរិតរបស់គេបែបនេះ រួមជាមួយនឹងក្លិនទឹកអប់បែបសិចសុីទាក់អារម្មណ៍ គេប្រាកដចិត្តណាស់ថាស្វាមីកំពូលព្រើលម្នាក់នេះចាប់មិនបាន ។

«ហឹស...សម្លេងពិរោះ រាំក៏ស្អាតថែមទៀត មិនប្រកាន់ទេឬ?បើខ្ញុំសុំរាំជាមួយនោះ»
«...យប់នេះជាកិត្តិយសណាស់ដែលបានលោក Jeon មករាំជាគូ»សម្ដីញ៉េះញ៉ោះមិនចាញ់ប្ដី ចង់ដឹងថាព្រានប៉ះព្រានវាបែបណា ។

«ស្គាល់ខ្ញុំដែរហេ៎?»Jungkook ញញឹមពេញចិត្ដ
«ហឹស...នរណាមិនល្បី សេដ្ឋីគហបតិ Jeon Jungkook នោះ ពូកែទាំងការងារ ពូកែទាំងញ៉ែស្រី សម្ដីព្រានចាប់មិនឈ្នះ!!»នាយតូចបញ្ឆៀងភ្នែក រាំឱ្យដៃរាងក្រាស់មិនខ្លាចអាសន្នទាល់តែសោះ ។ នាយកម្លោះលែងក្រែងបន្លំចូលជិតខិតខ្លួនកាន់តែក្បែរអោបចង្កេះគេយ៉ាងហំ ។

«ប្រុសមិនព្រាន ស្រីម្ដេចនឹងស្រឡាញ់ ឬអូនស្អាតមិនចូលចិត្ត?»

«ហឹស...ខ្ញុំចូលចិត្តប្រុសខិលបែបនេះ»

«ពិតមែន?បើជ្រុលជាអូនស្អាតស្គាល់ខ្ញុំបែបនេះទៅហើយ មិនគិតណែនាំអោយខ្ញុំស្គាល់ខ្លះទេឬ?»Jungkook ស្រដីជិតត្រចៀកបន្លំស្រូបក្លិនក្រអូបមកផ្ទុកពេញពោះ ។ គេបើកភ្លើងខៀវហើយចាំអង្កាល់ទៀត ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now