Part 3 : ថ្ងៃរៀបការរបស់ពួកយើង

2.3K 183 6
                                    

«Tae...ចុះមកហើយហេស៎»Jiho គ្រាន់តែឃើញគេចុះមកភ្លាមក៏រហ័សស្រដីសួរ ស្របជាមួយនឹងដំណើររបស់គេដែលទម្លាក់ខ្លួនអង្គុយក្បែរនាយ ។

«អ្ហឹម សុំទោសផងដែលឲ្យរង់ចាំ»

«Jungkook មានធ្វើអីកូនឬអត់»លោកស្រី Jeon សួរទាំងបារម្ភ គាត់ស្គាល់ចរិតកូនគាត់ច្បាស់ គួបផ្សំទាំងឃើញទឹកមុខមិនអំណោយទានរបស់ Tae ទៀត អត់នឹងធ្វើឱ្យគាត់មិនខ្វល់មិនបាន ។ ប៉ុន្តែគ្មាននរណាម្នាក់ធ្លាប់ដឹងពីទំនាក់ទំនងរវាងគេនិង Jungkook ឡើយ សូម្បីតែលោកតា លោកយាយដែលរស់នៅកាណាដា ។

«គឺ...»

«ទាស់សម្ដីគ្នាឬ?»Jiho

«ក៏តិចតួច »Tae

«ចុះចៅ kook ព្រមមកឬអត់ Tae»លោកយាយ

«ខ្ញុំមិនដឹងទេ»Tae ក្រវីក្បាល

«បានហើយ កុំឲ្យដោយសារតែគេមួយធ្វើឲ្យខូចកម្មវិធី អត់គេក៏ពួកយើងអាចដំណើរការបានដែរ ឆាប់ញុាំទៅ»លោក Jeon ស្រដីហាក់លែងខ្វល់ គាត់ហត់នឹងតាមចិត្តគេណាស់ យូរទៅកាន់តែប្រហើន មិនដឹងថាគេកាត់ទៅរកអ្នកណាបានជាចរិតពាលយ៉ាងនេះ ។

     កម្មវិធីចាប់ផ្ដើមបន្តទៅយ៉ាងរលូន អស់ពីការញុាំអាហារក៏ចូលដល់បង្អែមលាងមាត់ មានជាស្រា ទឹកក្រូច រៀបចំមិនអោយខ្វះចន្លោះ គ្រប់គ្នារីករាយជាមួយនឹងបរិយាកាសដ៏សម្បូរបែបមួយនេះ មានទាំងភ្លេងកំដរយ៉ាងគគ្រឹកគគ្រេង ចម្លែកអ្វីតែកូនពៅលោក Jeon បែរជាដេកស្ដាប់កាសធ្វើព្រងើយ ។

    យប់ជ្រៅបន្តិចកម្មវិធីត្រូវបានបញ្ចប់ បណ្ដាអ្នកបម្រើក៏ត្រូវរៀបចំទុកដាក់សម្អាតយ៉ាងស្អាត តែ Tae គេមិនបាននៅស្ងៀមនោះទេ គេជួយជាដៃជាជើងប្រមូលចានយកទៅទុក ជាកូនប្រសារអ្នកមានក៏មិនប្រាកដថាត្រូវលើកខ្លួនជាអ្នកប្រុសដើរជាន់អ្នកតូចទាបដែរ ការងារអ្វីសុទ្ធសឹងតែមានតម្លៃ ។

   អស់ពីជួយអ្នកខាងក្រោមរៀបចំទុកដាក់ តួនាទីរបស់គេគឺត្រូវមើលថែនាងតូច Irin ។ ខណៈនេះដែរ Tae កំពុងតែអង្គុយជូតសក់អោយនាង មុននឹងយកម៉ាសុីនមកផ្លុំដើម្បីឲ្យឆាប់ស្ងួត ។

«ពូ Tae...»Irin ហៅរាងតូចដោយសម្លេងស្រាលស្ដាប់សឹងមិនលឺ នាងមិនអាចហៅ Tae ថាប៉ា ព្រោះតែនាងមិនចង់អោយនរណាមកជំនួសកន្លែងរបស់ម៉ាក់នាង ក៏មិនបានន័យថានាងស្អប់ Tae នោះដែរ គ្រាន់តែនាងមិនទម្លាប់ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now