Part 53 : បើកូនខ្ញុំកើតអ្វី ខ្ញុំនឹងស្អប់លោកមួយជីវិត

1.9K 238 14
                                    

លោហិតក្រហមស្រស់របស់នាងតូច ហូរស្រក់យ៉ាងសស្រាំមកលើដៃរបស់ឪពុកដែលកំពុងតែបីកូនទាំងត្របាញ់ជើងរត់សម្ដៅមកក្នុងមន្ទីរពេទ្យ ។

«Jungkook! Fyfy!!»Jimin ដែលនៅជាន់ក្រោមជាមួយគ្នានោះក៏ចាប់ប្រទះនឹងកាយមាំ តែក៏ចាប់ផ្តើមរន្ធត់ម្ដងទៀត កាលបើឃើញកាយតូចដែលកំពុងតែស្រោចស្រពទៅដោយឈាម ។

«hyung ជួយ Fyfy ផង...»Jk ស្រដីទាំងញ័រមាត់

«ឆាប់ទៅយកគ្រែមកអោយឆាប់ឡើង»Jimin ស្រែកយ៉ាងសន្ធឹកទៅកាន់ក្រុមគ្រូពេទ្យ មុននឹងដាក់នាងតូចទៅលើគ្រែ បញ្ជូននាងទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ។

ក្រឹប! ទ្វារពេទ្យត្រូវបានបិទ Jungkook និងពីរនាក់ទៀតបានត្រឹមចាំនៅខាងក្រៅទាំងខ្សត់កម្លាំង ហាក់អស់ព្រលឹងពីខ្លួនរលីង ។ Jayden ញ័រដៃជើងខលទៅប្រាប់រាងតូចមុននេះ ធ្វើឱ្យគេតក់ស្លុតមិនតិចឡើយ ។

«ហ្ហឹក.ហ្ហឹក Fyfy...»កម្លោះល្អិតដែលទប់ទឹកភ្នែកមកជាយូរក៏ឃាត់លែងជាប់ ប្រលែងចេញមក លែងខ្មាស់អ្នកណា ។

«Fynn មិនអីទេ Fyfy ប្រាកដជាផុតគ្រោះថ្នាក់»Jayden ចូលមកលួងលោមក្មួយប្រុសដែលបង្ហូរទឹកភ្នែកដាបថ្ពាល់ ខណៈដែល Jungkook ក៏មានអារម្មណ៍ថាខុសចំពោះក្នេងផងដែរ ។

«Fyn...ដឹប!»មិនទាន់នឹងបានស្រដីផង Jungkook ទទួលបានកណ្ដាប់ដៃពី Jayden បណ្ដាលឱ្យខ្ទាតទៅបុកនឹងជញ្ជាំងភ្លាមៗ ។

«គ្រប់យ៉ាងក៏ព្រោះតែឯង...»Jayden ស្រែកបែកសម្លេងចង្អុរមុខសត្រូវស្នេហាចំៗ ដោយការខឹងសម្បារ ។ Jungkook ងើបមកប្រឈមដោយជូតឈាមចេញពីមាត់ផង តែក៏មិនព្រមតបតទៅគេវិញ ។

«...............»Jungkook ស្ងប់ស្ងាត់លែងនិយាយ ថ្វីបើជាកំហុសខ្លួនដែលមើលថែក្មេងៗមិនបានល្អ ត្រឹមមួយព្រឹកសោះ នាយស្ទើរតែធ្វើឱ្យក្មេងម្នាក់បាត់បង់ជីវិតទៅហើយ ។ តើនាយមានពាក្យអ្វីដើម្បីនិយាយជាមួយ Tae ?

រំពេចនោះដែរទ្វារស្រាប់តែបើកម្ដងទៀត បង្ហាញអោយឃើញវត្តមានរបស់រាងតូច Jimin ដែលកំពុងតែគ្រងឈុតគ្រូពេទ្យ ប្រកបកាយវិការប្រញាប់ប្រញាល់មកកាន់ពួកគេ ។

«hyung Fyfy យ៉ាងម៉េចហើយ!!»Jungkook ឃើញដូចនេះក៏រហ័សឆ្ពោះមករក ដើម្បីសួរពីសុខទុក្ខរបស់កូន ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now