Part 12 : មិត្តបងនឹងហើយជាអ្នកខាំ

2K 158 3
                                    

Jungkook ឆ្លេឆ្លាធ្វើអ្វីមិនចេញ បើនាងតោងដូចតុកកែបែបនេះ រើក៏មិនរួច គេចក៏មិនបាន ឯ Tae គេមិនស្រដីតែក្រឺតស្រីម្នាក់នេះមិនស្ទើរទេ ។

«អឺក...លែង-លែងដៃសិនទៅ»Jungkook ព្យាយាមដកដៃទាំងក្រែងចិត្ត Tae ទើបនឹងបានចុះសម្រុងគ្នាផង មករញ៉េរញ៉ៃស្អី ចុះបើគេខឹងទៀតនោះ នាយដាច់ខ្យល់មិនខាន ។

«បងនៅមិនទាន់ឆ្លើយសំណួរខ្ញុំនៅឡើយទេ»Un-Ju មិនព្រមនៅតែរំអុកចង់ដឹង ខំស្កាត់មកហើយ មិនឱ្យខាងជើងទេ ។

«គឺ...ឈឺ-ឈឺក្បាល ត្រូវហើយឈឺក្បាលណាស់ អ៊ូយ»រាងក្រាស់ ធ្វើភ្នែកក្រឡេបក្រឡាប់ទម្រាំនឹងរកនឹកពាក្យកុហកឃើញ លើកដៃមកខ្ទប់ក្បាលដូចឈឺពិតមែន ដែលសំខាន់ចេះរកឃើញល្បិចដោះដៃពីស្រីស្រស់ មកផ្ដេកផ្ដួលលឺកាយតូចយ៉ាងទំនង ទុកឱ្យ Un-ju ឈរចំហរមាត់ទាំងមិននឹកស្មាន ។

«ធ្ងន់ណាស់ Jungkook លោកចង់ធ្វើអី»Tae ខ្សឹបសួររាងក្រាស់ ទាំងប្រឹងទប់ស្មាមនុស្សមាឌធំដែលទម្លាក់ខ្លួនមកលើគេពេញទំហឹង ខណៈដែលជើងរបស់គេនៅឈឺ ឈរមិនចង់នឹងផងនោះ ។

«ឈឺក្បាលណាស់ ជូនខ្ញុំទៅបន្ទប់ឱ្យឆាប់ឡើង ផ្ទុះក្បាលខ្ញុំឥឡូវហើយ»ឈឺនេះ ឈឺបន្លំច្បាស់ណាស់ ដៃមួយទប់ក្បាលស្រែកដូចមានគេមកអារក តែម្ខាងទៀតបែរជាអោបចង្កេះ Tae ជាប់ ខ្ទប់មុខនឹងកញ្ជឹងករបស់គេលួចថើបខ្សឺតៗអាងតែគេមិនឃើញ

«ឈឺខ្លាំងដល់ថ្នាក់នេះហេស៎កូន!! Tae ជូនកូន Kook ទៅបន្ទប់ទៅ ចំណែកសេមខលហៅពេទ្យឱ្យឆាប់ឡើង»លោកស្រី Jeon លឺតែកូនឈឺ ភ័យមិនស្ទើរទេ ទាំងដែលគាត់កំពុងចាញ់ល្បិចកូនកំហូចនេះច្បាស់ណាស់ ។

«បាទ!!»មេការរហ័សធ្វើតាមសម្ដី ឯ Tae វិលវង់មិនដឹងគួរធ្វើបែបណា បើម្ដាយក្មេងភ័យដល់ថ្នាក់នេះ គេរកនឹកធ្វើអ្វីមិនចេញទេ ។

«ចាំខ្ញុំជូនគាត់ទៅបន្ទប់ក៏បានអ៊ំស្រី!!»Un-Ju ស្ម័គ្រខ្លួនព្រោះតែឃើញរាងតូចនៅស្ងៀម តែគិតឬ? ថា Jungkook ឱ្យចូលបន្ទប់នាយងាយៗនោះ ប្រកែកលឿនជាង Tae ទៅទៀត ។

«អេ៎...មិនបាច់ទេ!! បង Tae ជូនទៅបានហើយ... ឆាប់ឡើង»Jungkook ងាកមកតឿន Taehyung ឱ្យគេប្រញាប់នាំខ្លួនចេញ នេះស្រីនៅនឹងមុខបម្រុងបណ្ដើរនាយទៅបន្ទប់ហើយ Tae បែរជាមិនបញ្ចេញចរិតឆ្នាស់ឆ្នើមទៅវិញ កាចបន្តិចមិនបានទេហេស៎ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now