Part 11 : ខ្ញុំទើបជាប្ដីបង!!

2.3K 164 6
                                    

រសៀលរៀងជ្រេបន្តិច មាឌតូចល្អិតក៏ចាប់ផ្ដើមបម្រះខ្លួននៅមិនសុខ ចុកចាប់ពេញរាងកាយ គេមានអារម្មណ៍ថាទ្រោមតែម្ដង គ្មានសូម្បីតែកម្លាំងដើម្បីបើកភ្នែក ។ Tae បើកភ្នែកម៉ក់ៗសម្លឹងទៅមុខមនុស្សប្រុសដែលកំពុងតែអោបខ្លួនជាប់ ខណៈដែលនាយកំពុងតែនិយាយទូរស័ព្ទជាមួយអ្នកម្ខាងទៀត ។

«ប៉ុណ្ណឹងចុះ យើងប្រគល់ឲ្យឯងជាអ្នកចាត់ចែង ចាំទៅជុំគ្នានៅហ្វីលីពីន»ផ្ដាច់~ថ្ងៃនេះនាយជាអ្នកនិយាយដោយផ្ទាល់ថានឹងណាត់ពួកគេមកហាត់ទឹកដៃមុនថ្ងៃទៅហ្វីលីពីន ប៉ុន្តែបែរជាកើតរឿងមុនទៅវិញ ជាហេតុធ្វើឱ្យនាយខកខាន ដោយមិនអាចទុក Tae ចោលអោយនៅម្នាក់ឯងបាន ដូច្នេះមានតែប្រគល់ឱ្យ karl ជាអ្នករៀបចំ ។

«ភ្ញាក់ហើយ សឺត ....»Jungkook ទម្លាក់ទូរស័ព្ទចុះ ងាកមកចាប់អារម្មណ៍ពីរាងតូចដែលកំពុងគេងកើយទ្រូងរបស់នាយទាំងមិននិយាយស្ដី ។ រាងក្រាស់សែនក្រឺតខ្នាញ់នឹងទឹកមុខកូនក្មេងរបស់គេជាខ្លាំង ទ្រាំមិនបានចង់តែថើបអោយណាណីទេ ។

«អ្ហឹម Jung ចង់ទៅណា»Tae ងក់ក្បាលតិចៗ មុននឹងលើកដៃញីភ្នែក ព្រោះមិនទាន់អស់ងងុយ ។

«បួនថ្ងៃទៀត ខ្ញុំត្រូវមានការប្រកួតនៅហ្វីលីពីន បងចង់ទៅជាមួយគ្នាដែរទេ?»

«សប្ដាហ៍ក្រោយនេះហេស៎?»
«ពិតមែនហើយ ប៉ុន្តែខ្ញុំប្រហែលជាត្រូវទៅមុននៅថ្ងៃស្អែក ឬក៏ខានស្អែកនេះ»
«លឿនម្ល៉េះ មិនទៅមិនបានទេហេស៎»Tae ធ្វើមុខរលីងរលោងហាក់ចង់យំ អោបរឹតរាងក្រាស់កាន់តែណែនឡើង ។ Jungkook ក៏ចម្លែកចិត្ត តែក៏ជ្រើសការសើចទៅវិញ ព្រោះតែមុខខ្ជីខ្យូតមួយនេះ ។

«មិនបានទេ បងក៏ដឹងថាការប្រកួតសំខាន់សម្រាប់ខ្ញុំប៉ុណ្ណា សឺតៗ»Jungkook អង្អែលថ្ពាល់ក្រពុំថ្នមៗ បន្តឹងកម្លាំងដៃអោបគេកាន់តែណែន មុននឹងថើបថ្ពាល់ដោយការស្រឡាញ់ពេញបន្ទុក ដូចជាខ្លាចមានគេមកដណ្ដើមយ៉ាងអញ្ចឹង ។

«លោកនៅតែយកហ្គេមសំខាន់ជាងខ្ញុំ លោកមិនដែលស្រឡាញ់ខ្ញុំទេ Jung »Tae

«ចុះបងនៅតែស្រឡាញ់ខ្ញុំឬអត់? មិនមែនបងមិនសំខាន់ តែបងជាកម្លាំងចិត្តដ៏ធំបំផុតសម្រាប់ខ្ញុំ ខ្ញុំត្រូវការបងនៅក្បែរខ្ញុំណា Tae ផ្ដល់ឱកាសឱ្យខ្ញុំម្ដងទៀតបានដែរទេ»

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now