Part 60 : Be my Honey?

2K 206 6
                                    

#បួនថ្ងៃក្រោយ

   Jungkook មមាញឹករកដកឃ្លាមិនបាន ព្រោះប្រញាប់រៀបចំការងារអោយរួចរាល់ និងចាត់ការរឿងផ្ទាល់ខ្លួនម្ដង ។

«ការងារដែលយើងដាក់អោយ ដល់ណាទៅហើយ»

«Business ការងារដំណើរការយ៉ាងរលូនណាលោកប្រធាន ដប់ប្រទេស Javin ចាត់ការតែមួយភ្លែតទេ ពេលនេះដណ្ដើមគ្នាដាក់លើទីផ្សារដើម្បីប្រកួតប្រជែងព្រោងព្រាត»នាយ Javin ជាលេខាថ្មីរបស់ Jungkook ដែលគេជ្រើសរើសដោយផ្ទាល់ ដើម្បីមកជំនួសតំណែង Carla ។

«យើងសួរថាការងារយ៉ាងម៉េចហើយ ឆ្លើយតែមួយម៉ាត់មក បូរបាច់ធ្វើស្អី?»បានកូនចៅមួយ កូរកំពូលមិនដឹងគិតត្រូវឬខុសដែលរើសគេមក គ្រាន់តែការងារថ្វីដៃមិនអន់ពិតមែន ។

«រៀបរយហើយលោកប្រធាន ហិហិ សាខាទាំងដប់ប្រទេសកំពុងដាក់បញ្ចេញដំណើរការហ្គេម រង់ចាំតែថ្ងៃចៅហ្វាយដាក់សម្ភោធ Heroes ទាំងនោះ ច្បាស់ជាផ្ទុះហើយបាទ»

    នាយមិនមែនល្ងង់ឯណា សាខាដប់ប្រទេស បើមិនរកដៃគូសហការម្ដេចនឹងអាចដាក់ចេញបានលឿនយ៉ាងនេះ ។ កំឡុងពេលដែលហ្គេមកំពុងល្បី នាយក៏ដាក់ចេញដើម្បីរកនូវទីតាំងសាខាដើម្បីចែកចាយ ដោយមានអ្នកជំនួញជាច្រើនចង់រួមសហការ មិនជាបញ្ហាទេ ដាក់មួយប្រទេសមួយកន្លែង  កើបលុយមិនចេះតិច 30% ជារបស់អ្នករួមភាគហ៊ុន 50% ជារបស់អនាគតភរិយា ឯ20%ជារបស់នាយ មានអ្វីទៅលំបាក ត្រឹមដប់សាខានេះអាចចិញ្ចឹមប្រពន្ធអោយរស់ស្រួល ។

«ថ្ងៃនេះមានប្រជុំអ្វីឬអត់?»Jungkook ស្រដីសួរបន្ត ខណៈដែលកំពុងផ្ចង់ទៅលើការងារមិនស្រាកស្រាន្ត ។

«គ្មានប្រជុំទេលោកប្រធាន ប៉ុន្តែលោកប្រធានមានណាត់ជាមួយនឹងម្ចាស់អាកាសយានដ្ឋានអន្តរជាតិឯកជននោះបាទ»

«យើងដឹងហើយ ឯងរៀបចំទៅ!!»

«បាទ...»Javin ស្រដីចប់ក៏ចេញទៅធ្វើការវិញ ។

    Jungkook មិនបានមានបំណងត្រឹមទិញយន្តហោះជាចំណងឡើយ តែនាយនឹងពង្រីកមុខជំនួញ ដោយឆ្លៀតឱកាសចរចាតម្លៃជាមួយនឹងម្ចាស់អាកាសយានដ្ឋានឯកជនមួយកន្លែងក្បែរជាយក្រុង ដែលរៀបនឹងបិទព្រោះតែមិនអាចបន្តទៅមុខបាន ដោយកន្លែងនោះនឹងប្រគល់ជូនរដ្ឋវិញ តែគួរអោយស្ដាយ Jeon Jungkook ស្កាត់មុខចរចាមុនទៅហើយ ។ អាកាសយានដ្ឋានមួយនេះទទួលសុទ្ធតែអ្នកដំណើរ VIP មានការរៀបចំយ៉ាងប្រណិត និងសេវាកម្មយ៉ាងឥតខ្ចោះលើសពីអាកាសយានដ្ឋានធម្មតា ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now