Part 39 : ទុក្ខជាន់ទុក្ខ

1.5K 137 11
                                    

សង្គ្រាមរវាងប្រទេសទាំងពីរនៅតែបន្តឥតស្រាកស្រាន្ត ដោយការវាយលុកមិនព្រមដកថយរៀងៗខ្លួន ។ ថ្នាក់ដឹកនាំនីមួយសុទ្ធតែមានគោលនយោបាយនិងរបៀបដឹកនាំខុសដាច់ពីគ្នា ប៉ុន្តែអ្វីដែលជាគោលបំណងតែមួយនោះគឺ ចង់ឲ្យប្រទេសកូរ៉េត្រឡប់មកជាទឹកដីតែមួយវិញ តែនេះអាចនឹងគ្រាន់តែជាសុបិន្តប៉ុណ្ណោះ ។

«ស្អែកព្រឹកនេះ ដាក់បញ្ជាកងទ័ពវាយសម្រុកចូលក្រុងតែម្ដង»Mr.Jeon ស្រដីយ៉ាងមុតមាំទៅកាន់កូនប្រុស ។

«បាទ...រួចចុះ Jungkook វិញនោះ ប៉ាចង់ចាត់ចែងបែបណា»

«គេនៅចាំឃ្លាំមើលសភាពការហ៍ ប៉ាប្រគល់តួនាទីអោយគេជាសេនាប្រមុខ រៀបចំកូនចៅថាត្រូវសម្រុកចូលពីត្រង់ណាមុន»

«បើចឹងខ្ញុំនឹងរៀបចំកងទ័ព ត្រៀមកម្លាំងសម្រាប់ព្រឹកស្អែក»Jiho ស្រដីពីផែនការណ៍របស់ខ្លួន ខណៈដែលស្នាមរបួសដែលបង្កមកពីការបាញ់គ្នានៅមិនទាន់សម្អាតនៅឡើយ ។

«ប៉ារំពឹងលើឯងហើយ Jiho !!»អនាគតជាប្រធានាធិបតេយ្យបន្ទាប់គាត់ប្រហែលជាត្រូវប្រគល់ជូនកូនប្រុសម្នាក់នេះហើយ ដូច្នេះទើបគាត់ព្យាយាមបង្វឹកគេអោយខ្លាំង ចំណែក Jungkook គ្មាននរណាអាចកែប្រែគេបានទេ ក្រៅពីយល់ព្រមតាមការសម្រេចចិត្តរបស់គេប៉ុណ្ណោះ ។

ក្រាក~
«វីវរហើយលោកម្ចាស់»លោកលេខាចំណាស់ ត្រហេបត្រហបដកខ្យល់សឹងមិនដល់គ្នា ស្រដីទៅកាន់ Mr.Jeon ។

«មានរឿងអី?»
«មុននេះមានសារផ្ញើមកពីកូរ៉េខាងជើង ថាគេនឹងប្រហារជីវិតលោក Jeon Jungkook នៅព្រឹកថ្ងៃស្អែក បើសិនជាយើងមិនព្រមបញ្ឈប់សង្គ្រាមហើយប្រគល់ទឹកដីអោយទៅគេ»
«ថាម៉េច?»Jiho
«មានរឿងបែបនេះបានយ៉ាងម៉េច ក្រែងគេ...សុីនឆាប់ខលទៅរក Jungkook ឥឡូវនេះ»Mr.Jeon ហាក់ស្លាស្លន់ស្លុតចិត្តទាំងមិនយល់ ។

«មិនបាច់ទេទាន ការខលចូលពីលោក Jungkook ទើបនឹងមកមុននេះជាមួយសារគម្រាមរបស់ពួកគេ»

«ហេតុអីក៏ទៅជាចឹង សុីនឆាប់ទៅរៀបចំ យើងនឹងចូលទៅប្រទេសកូរ៉េខាងជើងដើម្បីចរចា»

«កុំទាន់អន្ទះសារអីប៉ា!!»

«ពន្យារពេលមិនបានទេ បើយើងយឺតតែមួយជំហានជីវិតរបស់ Jungkook នឹងចប់មិនខាន»

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now