Part 21 : អារម្មណ៍ស្រងេះស្រងោច

1.5K 134 7
                                    

សង្គ្រាមស្នេហ៍ដ៏ក្ដៅគគុកត្រូវបានកន្លងផុតអស់រយៈពេលបីម៉ោង ពេលនេះម្នាក់ៗក៏ទម្លាក់ខ្លួនគេងទាំងអស់កម្លាំង ។ នាយតូចសន្លប់ឈឹងលែងនិយាយស្ដី គេងកើយទ្រូងរាងក្រាស់ទាំងអោបចង្កេះគេជាប់ ។ ប៉ុន្តែ Jungkook មិនបានបាក់អ្វីបន្តិចឡើយ នាយនៅតែបញ្ឈរភ្នែកសម្លឹងមើលកាយស្រឡូនរបស់ Tae ដែលនៅក្នុងរង្វង់ដៃ អង្អែលស្មាគេថ្នមៗជាការលួងលោមអោយគេង ទាំងមិនដឹងឡើយថាពួកគេអាចក្បែរគ្នាបែបនេះបានយូរប៉ុណ្ណា ។

«សឺត...មិនថាមានរឿងអ្វី ខ្ញុំមិនចោលបងដាច់ខាត»Jungkook ថើបថ្ងាសរបស់គេមុននឹងទាញរាងតូចមកអោបយ៉ាងណែន ។ បាត់បង់ត្រឹមម្ដងទុកជាបទពិសោធ បើអោយនាយបាត់បង់គេម្ដងទៀត ស៊ូស្លាប់ល្អជាង ។

ឈានមកដល់ថ្ងៃថ្មី អ្វីៗហាក់ប្រែប្រួលទៅតាមធម្មជាតិ លើកលែងតែមនុស្សដែលមានទុក្ខហាក់មិនស្បើយពីរបួសទាល់តែសោះ ។

«ហ្ហឹម....»សម្លេងក្រហឹមចេញពីកាយតូចដែលពត់ពែនខ្លួន មុននឹងបើកភ្នែកភ្លឹសៗសម្លឹងរាងសង្ហារដែលបិទភ្នែកគេងមិនទាន់ក្រោកនៅឡើយ ។

«សឺត morning!!»Tae បង្ខិតមុខថើបខ្ទង់ច្រមុះនាយកម្លោះទាំងញញឹម ដៃរវាមលើកទៅទាញថ្ពាល់របស់គេលេងបង្ករជាការរំខានមួយរំពេច ។

«អ្ហឹម...»Jungkook បញ្ចេញសម្លេងហាក់ធុញទ្រាន់ព្រោះកំពុងងងុយ ខណៈដែលដៃបែរជាបន្តឹងអោបគេកាន់តែណែន ទៅលាក់បំពួនដោយខ្ទប់មុខនឹងកញ្ជឹង.ករបស់ Tae ដើម្បីគេងបន្ត ។

«ហិកហិក ភ្លឺហើយណា មិនទៅរៀនទេហេស៎អ្នកប្រុសតូច»Tae ឱនមកខ្សឹបក្បែរត្រចៀក Jungkook ម្ដងទៀត កេះកៀវនាយមិនអោយគេងបានទេ ព្រោះនេះក៏ព្រឹកហើយដែរ ។

«សឺត ងងុយ»សម្លេងខ្សាវៗស្ដាប់សឹងមិនបានចេញពីអ្នកកម្លោះដែលមិនព្រមបើកភ្នែកមើលពិភពលោកទាល់តែសោះ ។

«ម៉ោងប្រាំមួយហើយ ទោះងងុយក៏ត្រូវតែក្រោក ចាំខ្ញុំធ្វើអាហារអោយលោកញុាំណា»Tae ប្រឹងស្រដីយ៉ាងស្រទន់ដើម្បីឲ្យនាយព្រម ស្របពេលដែលដៃអង្អែលសក់គេលេងមិនឈប់ ។

«ច្បាប់មួយថ្ងៃមិនបានទេហេស៎ ខ្ញុំក្រោកមិនរួច»

«មិនបានទេ ត្រូវតែទៅសាលា លោកជិតបញ្ចប់ឆ្នាំហើយ Jung មិនយូរទេលោកនឹងលែងពិបាកក្រោកពីព្រលឹមហើយ»

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now