Part 6 : ក្នុងក្រសែភ្នែកបងខ្ញុំអាក្រក់តែរហូតហ្នឹង

2K 174 3
                                    

ដងវិថីដែលជិតពាក់កណ្ដាលក្រុង ទម្រាំនឹងមកដល់វិមាន Jeon ក៏អាចនឹងប្រើពេលយូរគួរសម ប៉ុន្តែមិនមែនសម្រាប់អ្នកកម្លោះ Jungkook ឡើយ នាយបើកតែ 10 នាទី ម៉ូតូក៏មកឈប់ពីមុខផ្ទះខាងក្នុងទៅហើយ ។

ងឺត~ ម៉ូតូធំរបស់រាងក្រាស់ចាប់ហ្រ្វាំងងក់ អ្នកបម្រើឈរមើលលាន់ ដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺវត្តមានរបស់ Tae ដែលតោងពីក្រោយ Jungkook អោបចង្កេះគេជាប់ទាំងគ្មានហ៊ានងើបមុខអីបន្តិច ។

«ដល់ផ្ទះហើយ បងចង់អោបខ្ញុំដល់ណា!!»រាងសង្ហារ ស្រដីលលេងទាំងសើចស្រស់ ត្រេកអរណាស់បានធ្វើបាបគេបែបនេះ ។ ចំណែក Tae គេមិនបានចាប់អារម្មណ៍នឹងពាក្យនាយទេ ប្រឹងប្រវេប្រវាចុះពីលើម៉ូតូទាំងលំបាក វិសនឹងដួលទៅហើយ តែបាន Jungkook ជួយទប់ ។

«បងយ៉ាងម៉េចនឹង ok ឬអត់»Jungkook សួរខណៈដែលកំពុងតែចាប់ដៃរបស់គេ ។

«មិន-មិនអីទេ!!»Tae ក្រវីដៃប្រាប់ថាមិនបានកើតអ្វី ទាំងដែលមើលផ្លូវលែងត្រង់ទៅហើយ មុននឹងប្រលេះដៃចេញពី Jungkook តម្រង់ចូលទៅក្នុងវិមាន ។

«បងប្រាកដហើយហេស៎ ថា ok»Jungkook នៅតែស្រែកសួរបន្ថែមដើម្បីបញ្ជាក់ តែគេមិនបានតាមទៅឡើយ ឯ Tae ក៏មិនបានតប គេគិតតែពីដើរ ។ ចូលមកដល់ខាងក្នុងក៏មានអារម្មណ៍ថាស្ងាត់ប្លែក បើ Irin នាងនៅសាលាពេញមួយថ្ងៃតែម្ដង ទាល់តែល្ងាចទើបចេញ ចុះអ្នកផ្សេង ?

«អ៊ំសេម គ្រប់គ្នាទៅណាហើយ»Tae

«អ៎...លោកស្រីនិងលោកប្រុស ជូនលោកយាយទៅប្រលានយន្តហោះតាំងពីព្រឹកឯណោះបាទ»មេការសេម

«តាំងពីពេលណា ហេតុអ្វីគ្មានអ្នកណាប្រាប់ខ្ញុំ»មិនអោយ Tae សួរទាន់ទេ រាងក្រាស់ដែលទើបនឹងមកតាមក្រោយពេលដែលលឺបែបនេះហើយ ភ្ញាក់ដូចគេទះ ។ លោកយាយត្រឡប់ទៅវិញទាំងមូល ប៉ុន្តែនាយមិនបានសូម្បីតែទៅជូនដំណើរ ។

«គឺ...លោកតាជាអ្នកខលមកតឿនលោកយាយអោយត្រឡប់ទៅ ព្រោះនៅទីនោះមានការ ទើបបន្ទាន់បែបនេះ»

«យ៉ាងណាក៏គួរតែខលប្រាប់ខ្ញុំមួយម៉ាត់ដែរ ឬគ្រប់គ្នាគ្មានទូរស័ព្ទប្រើទេ»Jungkook ប្រើសម្ដីធ្ងន់សម្លុតគ្រប់គ្នាអោយបាក់ស្បាត រាល់ថ្ងៃនរណាមិនខ្លាចលោកប្រុសចិត្តក្ដៅម្នាក់នេះ សឹងតែលូនក្រាបម្ដងៗទៅហើយ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now