Part 45 : បើលោករឹងទទឹង ខ្ញុំចាប់លោកថើបកណ្ដាលហ្វូងហើយ

1.5K 118 5
                                    

កាយតូចលួចមកពួនសម្ងំយំក្នុងឡានតែម្នាក់ឯង ។ ទឹកភ្នែកហូរជោគពេញផែនថ្ពាល់ ដោយជ្រប់មុខនឹងចង្កូតឡាន ប្រឹងខាំធ្មេញមិនចង់បញ្ចេញសម្លេងអោយអ្នកណាលឺ ។

«ហ្ហឹកៗ...ខ្ញុំអន់ណាស់ទៅហេស៎»អ្នកដទៃមើលងាយក៏ឈឺមិនស្មើនឹងមនុស្សដែលខ្លួនស្រឡាញ់បន្ទាបតម្លៃនោះដែរ ។ Tae យំសសឹក ទឹកភ្នែកបាំងជិតឃើញតែភាពស្រអាប់ ។ គេផ្ដេកខ្លួនទៅលើកៅអី យកដៃស្ទាបទ្រូងដែលកំពុងតែឈឺខ្ទោកៗ ។

វាឈឺណាស់ សម្ដីនាយគ្រប់ម៉ាត់ហាក់ឆ្កឹះឆ្កៀលមុខរបួសរបស់គេអោយឡើងពឺតផ្សាម្ដងទៀតយ៉ាងដូច្នោះ ។

ក្រលេកមកអ្នកដែលនៅក្នុង office ឯណេះ ថាស្ដីអោយគេរួចក៏បែរមកអង្គុយធ្វើការយ៉ាងព្រងើយហាក់មិនខ្វល់អ្វីបន្តិច ។

ក្រាក~

«បង Jung!!»Un-ju

«ត្រឡប់ទៅវិញទៅ Un-ju »នាងក្រមុំហាស្ដីមិនទាន់នឹងផុតពីមាត់ផង ក៏ត្រូវរាងក្រាស់បោះសម្ដីគ្រោតគ្រាតបណ្ដេញនាងភ្លាមៗ ។

«ហេតុអី ខ្ញុំ-»

«នាងមកបង្ករឿងនៅកន្លែងខ្ញុំមិនទាន់ឆ្អែតឬ?»

«ខ្ញុំមិនបានបង្ករឿង វាទេដែលមកធ្វើបាបខ្ញុំមុន មើលចុះរបួសពេញខ្លួន បងមិនបារម្ភហើយ នៅមកស្ដីបន្ទោសខ្ញុំទៀត»Un-ju

«ពួកយើងត្រឹមជាបងប្អូន មិនបាច់ធ្វើអោយហួសហេតុពេកទេ ហើយចាប់ពីពេលនេះតទៅ ហាមមកក្រុមហ៊ុនខ្ញុំម្ដងទៀត មិនចឹងខ្ញុំនឹងហៅសន្តិសុខមកអូសនាងចេញហើយ»

«បងធ្វើបែបនេះដាក់ខ្ញុំមិនបានទេ»Un-ju ប្រកែកដោយការមិនសុខចិត្ត នាងខំដាក់ទន់តាមគេមកយូរណាស់ហើយ តែ Jungkook ហាក់មិនធ្លាប់ចាប់អារម្មណ៍នឹងនាងសូម្បីម្ដង ។

«បើចឹងក៏សាកទៅ នាងចង់ចេញដោយខ្លួនឯង ឬមានអ្នកអញ្ជើញ?»Jungkook

«បង...»

«ចេញទៅ!!»សម្ដីសម្លុតធ្វើអោយនាងតូចភ្ញាក់ក្រញាង លើកនេះទោះមិនចង់ក៏ត្រូវតែទៅដែរ ព្រោះគេដេញទៅហើយ ។ Un-ju ខាំមាត់ទន្រ្ទាំជើងដើរចេញដោយក្ដីអាម៉ាស់ ។

Jungkook ដកដង្ហើមធំ យកដៃជ្រោងសក់ទាំងក្រពុលមុខ ថ្ងៃនេះមានរឿងអ្វីខ្លះដែលកើតឡើង ម្ដេចក៏រញ៉េរញ៉ៃយ៉ាងនេះ ។
រំពេចនោះទ្វាស្រាប់តែបើកឡើងម្ដងទៀត ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now