Part 37 : បងដាច់ចិត្តពិតមែន Jung!!

1.6K 178 11
                                    

       #ប្រាំបីខែក្រោយ

    កៀកថ្ងៃនឹងសម្រាល នាយតូចត្រូវបានមើលថែយ៉ាងដិតដល់ពីសំណាក់ Mrs.Kim និងម៉ែដោះម្នាក់ទៀត ដែលយកចិត្តទុកដាក់និងថែទាំគេមិនអោយខ្វះចន្លោះឡើយ ។
   Tae ចេញមកពីបន្ទប់ជាមួយនឹងអារម្មណ៍ស្រស់ស្រាយខុសពីរាល់ដង ត្បិតអ្វីចេះតែយល់សប្តិចម្លែក ឃើញក្មេងៗដ៏គួរឱ្យស្រឡាញ់មកចាប់កំណើតជាមួយនឹងគេ ។

«អ្នកប្រុសតូច ក្រោកហើយហេស៎»ម៉ែដោះ

«បាទ ថ្ងៃនេះគេងខកទៀតហើយ គ្មានអ្នកណាដាស់ខ្ញុំសោះ»Tae ជាមួយនឹងដំណើរប៉ាក់ពើកដោយសារតែធ្ងន់ពោះ ហាក់ធំខុសធម្មតា ។

«ឃើញអ្នកប្រុសគេងស្រួលទើបខ្ញុំមិនហ៊ានដាស់ ចង់ញុាំអ្វីជាពិសេសដែរទេ ចាំខ្ញុំរៀបចំជូន»ម៉ែដោះជូនរាងស្ដើងមកដល់សាឡុងដាក់អោយគេអង្គុយយ៉ាងថ្នម ដោយមានក្នើយកល់ចង្កេះពីក្រោយ ។

«អ្វីក៏បាន ខ្ញុំមិនរើសទេ កុំភ្លេចតែទឹកដោះគោក្ដៅៗរបស់ខ្ញុំទៅបានហើយ»

«បំប៉នកូនស្រីហេស៎អ្នកប្រុសតូច»ម៉ែដោះសើច

«បំប៉នទាំងពីរ លើសខ្វះមិនបានទេ ព្រោះជាកូនដូចគ្នា»Tae ញញឹមខ្ជឹបអង្អែលពោះដែលឡើងធំនោះថ្នមៗ ។ មិនលេងសើចទេកាលដែលប៉ោងខុសធម្មតាបែបនេះ ព្រោះតែជាកូនភ្លោះ ។

«ចាស៎ បើចឹងអ្នកប្រុសចាំមួយភ្លេតខ្ញុំនឹងទៅចំអិនជូន»ម៉ែដោះ រួសរាន់មិនហ៊ានយឺតយ៉ាវ ។ កាយតូចដែលទំនេរក៏ទាញតេឡេមកបើកទូរទស្សន៍មើលដូចសព្វដង ។

     (បកស្រាយបន្តិច) កាលដើមឡើយ Tae ក៏មិនដឹងថាខ្លួនអាចនឹងមានភ្លោះនោះដែរ ។ ពេលដែលពិនិត្យលើកដំបូងឃើញត្រឹមដុំសាច់តូចមួយប៉ុណ្ណោះ ពិនិត្យលើកទីពីរក៏គ្មានអ្វីជាការសង្ស័យ ទាល់តែបានបួនខែពោះគេបែរជាឡើងប៉ោងខុសធម្មតា ប៉ុន្តែក៏មិនបានឆ្ងល់ ទើបនឹងពិនិត្យសុខភាពជាលើកទីបីទើបអាចឃើញទារិកាតូចមួយទៀតដែលមកចាប់កំណើតជាមួយគ្នា ។ (មិនមែនអភូតទេណា រឿងនេះមានពិតមែន🤧)

    Taehyung ស្ងប់ស្ងាត់អង្គុយមើលព័ត៌មានដែលគេផ្សព្វផ្សាយ ទោះគេនៅផ្ទះក៏មិនអាចធ្វើអ្វីបានក្រៅពីគេងនឹងញុាំឬដើរលំហែរតិចតួច ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now