Part 59 : បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae

1.9K 216 5
                                    

គ្រប់គ្នាបានមកដល់មន្ទីរពេទ្យ ខណៈដែល Tae កំពុងតែបញ្ចុកបបរដល់នាងតូច ដែលគ្រួសារ Park បានធ្វើមកផ្ញើ តាមការប្រាប់របស់ Jimin ។

ដំបូងឡើយជាគ្រួសារ Kim ដែលមកដល់មុន ចៃដន្យអ្វីមួយសន្ទុះក្រោយគ្រួសារ Jeon ក៏មកជាមួយផង បង្កជាភាពចម្លែកដល់គ្រប់គ្នា ។

«យ៉ាងម៉េចទៅហើយចៅ មាននៅឈឺត្រង់ណាឬអត់?»លោកយាយ ស្រដីសួរដោយការបំបោសអង្អែលថ្នាក់ថ្នមដល់នាងតូចដែលស្ងាត់មាត់ ស្ងាត់កមិននិយាយអ្វី ក្រៅពីសម្លឹងមកគ្រប់គ្នាម៉ក់ៗ ។

«Fyfy នៅឈឺណាលោកយាយ Appa ថាFy មិនទាន់ជាទេ»Jungfynn ដែលនៅជិតជួយនិយាយជំនួស ត្បិតអីដឹងថាប្អូនស្រដីមិនកើត ។ គ្រាន់តែមកដល់ភ្លាមគេក៏សសៀរមករកប្អូន ពេលនេះក៏ឡើងមកអង្គុយលើគ្រែជាប់នឹងនាងតូចមិនទៅណា ។

(Admin សុំបើកវង់ក្រចកបន្តិច : Jungfynn &Fyfy អាចចាត់ទុកថាជាប្រភេទកូនភ្លោះដែលមិនពិត បើតាមវិទ្យាសាស្ត្រកត្តានេះបណ្ដាលមកពីស្រ្តីដែលផលិតអូវ៉ុលច្រើនឬពីរហ្នឹងឯង ដែលអាចបណ្ដាលឱ្យមេជីវិតឈ្មោលដល់ទៅពីរចូលទៅបង្កកំណើតបាន អាស្រ័យហេតុនេះហើយ Jungfynn & Fyfy ពួកគេមានចំណង់ចំណូលចិត្តមិនដូចគ្នាទេ ខុសពីប្រភេទកូនភ្លោះពិតដែលមានចិត្តគំនិតដូចគ្នា ប៉ុន្តែពួកគេប្រៀបបាននឹងទារកពីរកើតផ្សេងគ្នា គ្រាន់តែមានមុខមាត់ស្រដៀងគ្នាប៉ុណ្ណោះ)

(ហើយបើចង់ដឹងថាកូនភ្លោះពិតបែបណា research ខ្លួនឯងទៅ ខ្ជិលរៀបរាប់ណាស់😚)

«អូ៎...បើចឹងក៏ខំញុាំអោយច្រើនលឺទេ នឹងឆាប់ជាបានមករត់លេងជាមួយគ្នា»លោកយាយ

«លោកយាយ ចុះបងស្រីនោះជាអ្នកណា?»អាល្អិតកំហូច ឃើញស្រីតូចសខ្ចីញញឹមស្រស់មកកាន់ក៏លួចខ្សឹបស្ងាត់ៗសួរទៅរាងចំណាស់ តែគ្រប់គ្នានៅទីនេះនៅតែលឺដដែល បង្កជាសំណើចឡើងមក ។

«ហាសហាស...Irin មកនេះមកចៅ!!»លោកយាយ បក់ដៃហៅក្រមុំតូច Irin ដែលជាកូនស្រីតែមួយគត់របស់ Jiho អោយមកក្បែរខ្លួន ។

«សួស្ដី ខ្ញុំឈ្មោះ Jeon Irin!!»ក្រមុំតូចមិនរារែក ណែនាំខ្លួនជាភាសាអង់គ្លេស ដោយស្នាមញញឹមយ៉ាងស្រស់ស្អាតប្រៀបបាននឹងផ្កាដែលស្រទន់ ទន់ភ្លន់គួរឱ្យគោរព ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now