Part 43 : ពួកយើងគ្មានថ្ងៃនឹងដូចដើម

1.8K 187 16
                                    

     គ្រាន់តែលឺសម្លេងក៏ក្រលេកមើលយ៉ាងរហ័ស ហើយក៏ស្រឡាំងកាំងយ៉ាងលឿនផងដែរ ។ មិនមែនខ្មោចលងទាំងថ្ងៃទេដឹង? នេះហេស៎ Kim Honeii ? មុខយ៉ាប់ជាងម៉ាក់នាយទៅទៀត ដែលសំខាន់ជាមនុស្សស្រីមិនមែនកាយតូចចង្កេះអង្ក្រងរាងស្រឡូនម្នាក់នោះឡើយ ។ យប់មិញនាយមិនមែនស្រវឹងដល់មើលមនុស្សខុសទេណា ខុសគ្នាឆ្ងាយណាស់ ។

«សួស្ដី លោក Jeon !! ដោយសារតែផ្លូវស្ទះ សុំអធ្យាស្រ័យផង»នារីវ័យកណ្ដាលអាយុខ្ទង់សាម ស្រដីជាការរាក់ទាក់ទៅអ្នកកម្លោះដែលអង្គុយត្រង់ខ្លួនដូចនាយទាហាន មិនហើបវាចាអ្វីមួយម៉ាត់ ។

«អ៎...មិនអីទេ អញ្ជើញអង្គុយ»មាត់មិនអីតែផ្លូវចិត្តនេះកំពុងតែរងសម្ពាធ ។

«ពិតមែនហើយលោកប្រធាន ខ្ញុំក៏ចង់ណែនាំដូចគ្នានេះគឺបង Freya ជាសិស្សច្បងរបស់ខ្ញុំ ហើយក៏ជាអ្នកណែនាំ Designer Kim Honeii អោយខ្ញុំបានស្គាល់ដូចគ្នា»សម្ដីនាងតូចហាក់មានឥទ្ធិពលល្អ Jungkook ងើយមុខមើលនាងយ៉ាងលឿន បញ្ជាក់ថាស្រីម្នាក់នេះមិនមែនជាមនុស្សតែមួយនឹង Honeii អូនស្អាតរបស់នាយឡើយ មុននេះខំតែភ័យ ញ៉ែប៉ះស្រីចាស់ ។

«ចឹងហេស៎? ខ្ញុំស្មានថានាងជា Honeii រួចចុះគេពេលណាមក»

«គាត់ចូលបន្ទប់ទឹកមុននេះ អូ៎...នោះគាត់មកល្មម»

    មិនអោយខកចិត្ត លើកនេះអ្នកទាំងបីសម្លឹងទៅទិសតែមួយ ដែលកំពុងតែមានរាងតូចច្រឡឹង ដំណើរដូចម៉ូដែលកំពុងតែតម្រង់មករកពួកគេ ។

«សួស្ដី!! សូមទោសផងធ្វើអោយគ្រប់គ្នាចាំយូរបន្តិចហើយ»Tae ស្រដីយ៉ាងស្រទន់ខណៈដែល Carla & Freya ក៏ក្រោកដើម្បីទទួលគេ លើកលែងតែលោកស្វាមីជើងល្អអង្គុយឆ្កឹងមើលមកគេដូចម៉ាឡាកាំង ប្រហែលជាកំពុងតែគាំងហើយ ។

«ចាស៎ មិនអីទេ សុំអញ្ជើញអង្គុយ!!»Carla ញញឹមបកទៅវិញ នាងអាចនឹងមិនស្គាល់ Tae ព្រោះជួបគ្នាបានត្រឹមម្ដងនៅថ្ងៃខួបកំណើតប៉ុណ្ណោះ ក៏មិនដឹងពីទំនាក់ទំនងរវាងលោកប្រធាននិង designer រូបនេះដែរ ។

«អឺក...Mr.Honeii នេះគឺលោក Jeon Jungkook ជាអគ្គនាយកក្រុមហ៊ុន JJK Media ដែលចង់រួមការងារជាមួយនឹងលោក »Freya រៀបរឹកណែនាំខ្លួនរាងក្រាស់អោយរាងតូចបានស្គាល់ខណៈដែល Jungkook ហាក់អង្គុយភ្លឹកសម្លឹងមុខ Taehyung មិនដាក់ភ្នែក ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now