Part 4 : ខ្ញុំកើតជំងឺខ្វះអូនថែ

2.3K 177 5
                                    

     អារម្មណ៍ហួងហែងកើតឡើងមកដោយហាមមិនបាន ថ្វីបើឃើញមនុស្សរបស់ខ្លួនឈរសើចសប្បាយជាមួយនឹងអ្នកដទៃ ដែលមិនមែនជាគេ ។ ម្ដេចបានជាសកម្មភាពទាំងនេះមិនកើតឡើងលើនាយ ហេតុអ្វី Tae មិនអាចសើចដាក់នាយដូចពីមុន ចិត្តច្រណែនផង ប្រចណ្ឌផង សឹងតែរត់ទៅបំបែកពួកគេទាំងពីរចេញពីគ្នាទៅហើយ ។
   Jungkook គ្មានជម្រើសក្រៅពីដើរចេញទាំងខឹងសម្បា តែភ្លាមនោះភ្នែកបែរជាប្រទះនឹងផើងផ្កាដែលគេទើបនឹងប្ដូរព្រឹកមិញ មិនបង្អង់ Jungkook ទាត់ ផាំង~បែកខ្ចាយ លាន់សម្លេងដល់មនុស្សដែលកំពុងសាសងគ្នា ។ ប្រាវ!! (ប្ដូរផើងថ្មី😌)

«អ្ហាយ...»Tae ភ្ញាក់ទាំងកញ្ជ្រោល ព្រឹកមិញត្រៀមខ្លួនដូចមិនអី ពេលនេះរវល់តែលន្លង់លន្លោច ត្រៀមខ្លួនមិនទាន់ ។ អ្នកទាំងពីរងាកខ្លួនទៅមើលចង់ដឹងថាសម្លេងមកពីណា តែបែរជាឃើញមុខអ្នកបង្កហេតុទៅវិញ ។

«……………»Jungkook ដើរចេញធ្វើហ្ហី មិនសូម្បីចោលកន្ទុយភ្នែកមើល សម្ដៅទៅរកម៉ូតូសំណព្វរបស់ខ្លួនធ្វើមិនដឹង ។

«មានរឿងអី... អ្នកប្រុស Jiho!! អ្នកប្រុស Tae»មេការដែលមានតួនាទីគ្រប់គ្រងការខុសត្រូវក្នុងផ្ទះ ឆោឡោរត់ចេញមកជាមួយអ្នកបម្រើ ព្រោះតែលឺសម្លេងមុននេះ ។

«នោះ!!»Jiho ធ្វើមុខអោយសញ្ញា មើលទៅអ្នកកម្លោះដែលពាក់មួកឡើងម៉ូតូមុននឹងបញ្ឆេះ ង៉ោង~ អ្នកយាមទ្វារបើកសឹងមិនទាន់ នេះជាវិមាន មិនមែនទីលានប្រណាំងម៉ូតូទេ អាងតែទីធ្លាធំ ជិះមិនគិតទាល់តែសោះ ។

«ស្លាប់ហើយ ហឺយ...នាងយីម ទៅដូរផើងថ្មី»មេការ ដកដង្ហើមធំទាំងគោះទ្រូង អោយតែយ៉ាងនេះ គាត់ស្លាប់មុនបានប្រពន្ធមិនខាន ។ រាល់ថ្ងៃម្នាក់ៗសឹងតែក្រាបសំពះអង្វរអ្នកប្រុសតូចកុំអោយរករឿងទៅហើយ ព្រោះអ្នកដែលហត់គឺជាអ្នកបម្រើ ។

«ហឹស...ខ្ញុំថាផើងអ៊ំ គួរតែប្ដូរកន្លែងហើយ ទីនេះដូចជាទើសផ្លូវគេដើរ»Jiho ស្រដីហាក់ចង់ចម្អន់ តែក៏ត្រូវម្យ៉ាង មើលចុះតែមួយថ្ងៃសោះបែកផើងអស់ពីរ ទុកតែបន្តិចទៀត ផ្កាមួយជួរនេះនឹងខ្ទេចគ្មានសល់ទេ

«ហឹម ខ្ញុំថាប្រហែលហើយ អ្នកប្រុសតូចលេងតែបែបនេះ ញឹកបន្តិច ខ្ញុំអស់ការងារធ្វើមិនខាន មើលទៅគ្មានអ្នកណាបង្រ្កាបគាត់បានទេ»

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now