Part 20 : ខ្ញុំនឹងនៅតែតាមធ្វើជាស្រមោលដែលគ្មានរូបរាងរបស់បងបែបនេះ

1.5K 131 8
                                    

ពីមួយថ្ងៃទៅមួយថ្ងៃ ពេលវេលាចេះតែដើរទៅមុខ Taehyung នៅមិនទាន់បានបើកបង្ហាញជាសាធារណៈថាជាគូស្នេហ៍ដែលត្រៀមនឹងរៀបការជាមួយនឹងកូនប្រុសរបស់លោកប្រធានាធិបតីនាពេលខាងមុខឡើយ ព្រោះ Tae ជាអ្នកសុំ ប៉ុន្តែសកម្មភាពរបស់ពួកគេបញ្ជាក់មកយ៉ាងច្បាស់ មិនប្រាប់ក៏ដឹងថាជាអ្វីនឹងគ្នា ។ គ្រួសារទាំងសងខាងគឺសុទ្ធតែយល់ស្រប ម្នាក់ៗហាក់សប្បាយចិត្តចំពោះដំណឹងមួយនេះ មិនយូរទេពួកគាត់នឹងឡើងមកកូរ៉េដើម្បីត្រៀមខ្លួនចូលរួមពិធីមង្គលការ ។

«អូនចង់ទៅណាបន្តឬអត់?»Jiho សួរទៅកាន់រាងតូច ខណៈដែលខ្លួនកំពុងតែបើកឡាន ។ ប៉ុន្មានថ្ងៃមកនេះ Jiho យកចិត្តទុកដាក់នឹងគេខុសប្លែកពីធម្មតា សូម្បីតែសព្វនាមដែលហៅគ្នាក៏នាយប្ដូរដែរ ។

«អត់ទេ ថ្ងៃនេះដើរច្រើនពេកហើយ ខ្ញុំចង់សម្រាក»ព្រោះតែជិតកៀកថ្ងៃទើប Jiho នាំគេមកទិញចិញ្ចៀននឹងចាត់ចែងរឿងសម្លៀកបំពាក់ជាមុន ។ ពេញមួយថ្ងៃដែលគេចំណាយពេលជាមួយនឹងស្វាមី ប៉ុន្តែនេះមិនមែនជារឿងចម្លែកឡើយ ព្រោះចាប់តាំងពីយប់នោះមក Jiho ឧស្សាហ៍នាំគេចេញមកខាងក្រៅខ្លាំងណាស់ បែបនេះហើយទើបធ្វើឱ្យគ្រប់គ្នាសង្ស័យ ហើយសន្និដ្ឋានថាកូនក្រមុំរបស់ Jiho នៅដើមខែក្រោយគឺជា Tae ។

«ទៅញុាំអីសិនទៅ នេះក៏ល្ងាចដែរហើយ Tae អាចនឹងឃ្លាន»Jiho ស្រដីទៅកាន់មាឌល្អិត ដែលហាក់ខ្សោះកម្លាំង ប្រហែលមកពីគេនាំ Tae ដើរច្រើនពេកមែនហើយ ។

រាងតូចមិនប្រកែកសម្ងំបិទភ្នែកគេង ទាំងមិននិយាយស្ដី ហត់នោះគឺជារឿងផ្សេង តែបេះដូងឈឺទើបពិបាករកថ្នាំមកព្យាបាល ។ បីយប់ហើយដែល Jungkook មិនត្រឡប់មកវិមាន គ្មាននរណាដឹងថានាយនៅឯណាទេ Tae ក៏ទាក់ទងមិនបាន ប៉ុន្តែល្អត្រង់ថានាយទៅសាលារាល់ថ្ងៃទើបលោក Jeon មិនសូវបារម្ភ ប្រហែលជានាយនៅគេងជាមួយមិត្តភក្តិតាមទម្លាប់នឹងឯង ។

«សួស្ដី លោក Jiho!! នាំអនាគតភរិយាមកពិសារអាហារឬ?»ម្ចាស់ហាងចេញមកទទួលស្វាគមន៍យ៉ាងរាក់ទាក់ស្រដីលេងសើចជាការរាប់អាន ព្រោះព័ត៌មានអ្នកទាំងពីរប៉ុន្មានថ្ងៃនេះល្បីសុះសាយខ្លាំងណាស់ ដែលថា Jiho ជិតនឹងរៀបការម្ដងទៀត ចំណែកឯកូនក្រមុំបែរជាមិនបង្ហាញមុខទៅវិញ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now