Part 24 : សន្យាមិនទុកលោកចោលទៀតទេ

1.5K 146 2
                                    

«hyung នឹងខឹងខ្ញុំទេ បើសិនជាខ្ញុំប្រាប់ថា គេម្នាក់នោះជា... Jungkook!!»Tae សម្លឹងទៅអ្នកម្ខាងទៀតដែលស្រាប់តែប្រែទឹកមុខ ទោះមិនប្រាប់ក៏គេអាចទាយដឹងថានាយខកចិត្ត ព្រោះនេះមិនមែនជាអ្នកដទៃតែជាប្អូនប្រុសខ្លួនបង្កើត ដូចជាអ្វីដែលនាយធ្លាប់គិត ។

«តាំង-តាំងពីពេលណា»Jiho ញ័រមាត់ស្រដីសួរទាំងប្រឹងពង្រឹងស្មារតីមិនអោយចុះខ្សោយ ព្រោះនាយអាចនឹងយំចំពោះមុខ Tae ក៏ថាបាន ។

«ជាកំហុសខ្ញុំ!! ពួកយើងធ្លាប់ទាក់ទងគ្នាកាលសម័យនៅរៀនឯកាណាដា ប៉ុន្តែបានរយៈពេលពីរឆ្នាំពួកយើងក៏បានបញ្ចប់ហើយជ្រើសផ្លូវដើររៀងខ្លួន រហូតមកដល់ពេលនេះខ្ញុំបែរជាព្រមទទួលក្ដីស្រឡាញ់ពី Jungkook សាជាថ្មី ទាំងដែលខ្ញុំកំពុងជាប់ចំណងជាប្ដីប្រពន្ធជាមួយនឹង hyung...»Tae រៀបរាប់ទាំងអណ្ដឺតអណ្ដក់និយាយសឹងមិនចេញ គេតាំងចិត្តហើយថានឹងប្រាប់ការពិតគ្រប់យ៉ាងដល់ Jiho ដូច្នេះទោះឈឺប៉ុណ្ណាក៏គេត្រូវតែទ្រាំ ។

«ព្រោះពេលនោះខ្ញុំគិតថារវាងពួកយើងគឺមិនអាចទៅរួច ហ្ហឹក ទើបតែពេលនេះដែល hyung ចង់ចាប់ផ្ដើមជាមួយខ្ញុំម្ដងទៀតគឺយឺតពេលហើយ...ហ្ហឹក ពេលនេះខ្ញុំមិនបានស្អាតស្អំដូចពីមុន គ្រប់យ៉ាងខ្ញុំប្រគល់ឲ្យគេអស់ហើយ ខ្ញុំមិនអាចដកចិត្តពីគេទេ hyung ខ្ញុំសូមទោស ហ្ហឹកៗ សូមទោសដែលលាក់បាំង សូមទោសដែលធ្វើឱ្យ hyung ខកចិត្ត ប៉ុន្តែខ្ញុំមិនអាចស្រឡាញ់ hyung លើសពីពាក្យថាបងប្អូនពិតមែន»គេគ្មានចេទនាបោកប្រាស់អ្នកណា គេគ្រាន់តែមិនចង់អោយគ្រប់គ្នាលំបាក ទើបព្រមស្ពាយទុក្ខសោកនេះតែម្នាក់ឯង រស់នៅជាមួយនឹងការកុហកមិនចេះចប់ បើគេបន្តចុងក្រោយគេនឹងបាត់បង់គ្រប់យ៉ាង ។

«បងយល់ បងមិនបន្ទោស Tae ទេ ! បើអូនគិតបែបនេះទៅហើយ បងក៏គ្មានអ្វីប្រកែកដែរ ចាត់ទុកថាទង្វើកន្លងមកនេះជាអ្វីដែលបងផ្ដល់អោយ Tae ក្នុងឋានៈជាប្អូនម្នាក់ទៀតទៅចុះ»

«ហ្ហឹក hyung មិនខឹងខ្ញុំទេហេស៎»

«ខឹង? ហេតុអ្វីត្រូវខឹង? នរណាអាចហាមចិត្តស្រឡាញ់បាន...បងមិនចង់បង្ខំនរណាម្នាក់អោយមករួមរស់ជាមួយនឹងបងឡើយ ប៉ុន្តែបើសួរថាឈឺទេ? បងក៏អាចនឹងខូចចិត្តតិចតួច តែបងជ្រើសដោះលែងប្រសើរជាងចង Tae ទុក ព្រោះទោះជាយ៉ាងណាក៏ Tae មិនអាចស្រឡាញ់បងដដែល»ស្រឡាញ់គេប្រាកដជាចង់ឃើញគេមានក្ដីសុខតើពិតទេ? ចុះបើឃាត់ទុកហើយមានតែក្ដីអស់សង្ឃឹម តើធ្វើដើម្បីអ្វី? រង់ចាំមើលគេពីចម្ងាយក៏អាចក្លាយជាក្ដីសុខមួយផ្នែកដែរ ត្រូវទេ?

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Hikayelerin yaşadığı yer. Şimdi keşfedin