Part 49 : Tae មិនទាន់មានប្ដីផង មានកូនយ៉ាងម៉េច

1.9K 200 23
                                    

      ត្រឡប់មកដល់វីឡាវិញ ទឹកមុខម្នាក់ៗហាក់មិនស្រស់បស់ដូចជាពេលដែលទៅទាល់តែសោះ ។ កម្លោះក្រមុំកំហូចទាំងពីររត់ត្រេចូលទៅខាងក្នុងផ្ទះ ដែលមានលោកយាយសំណព្វកំពុងតែទន្ទឹងរង់ចាំ សម្ដីចច្រិចក៏បន្លឺសូរស័ព្ទហៅរាងចំណាស់ ។

«លោកយាយ!!»
«Fy!Fyn! មកវិញហើយហេស៎ចៅ»Mrs.Kim មិនបង្អែបង្អង់ទម្លាក់ការងារចោលសិនសឹមរហ័សមកទទួលក្មេងៗដែលត្របាញ់ជើងសំដៅមកដូចផ្លេកបន្ទោរ ។
«បាទ/ចាស៎»
«យ៉ាងម៉េចដែរ ដើរលេងសប្បាយឬអត់? មានរពឹសធ្វើឱ្យមនុស្សចាស់ឈឺក្បាលដែរទេហាស៎»
«អត់ទេ អូនធ្វើជាក្មេងល្អស្ដាប់បង្គាប់ appa ណាស់ចាស៎»
«ខ្ញុំក៏ដូចគ្នា តែលោកយាយ មានគេចង់ធ្វើបាប appa បាទ!!»អាល្អិតមាត់រអិលមិនអោយដំណឹងរលត់ទាន់ ប្រញាប់ទូរពិតប្រាប់ភ្លាមៗ កាលបើហេតុការណ៍មុននេះជាបញ្ហាដែលមិនអាចរំលងបាន គេត្រូវតែរាយការណ៍ ។

«ហឹម? អ្នកណាគេ»Mrs.Kim ជ្រួញចិញ្ចើមអារម្មណ៍មិនល្អ ពេលដែលលឺបែបនេះ ទោះមិនដឹងគួរជឿក្មេងៗឬអត់ ក៏គាត់នៅតែមានអារម្មណ៍មិនស្ងប់ដដែល ។

«គ្មានអ្វីទេម៉ាក់ កូនគេចេះតែនិយាយទៅទេ»Tae ដែលមកដល់តាមក្រោយ បន្លឺសំដីឡើងប្រាប់ដល់ម្ដាយ ប្រហែសមិនបានពិតមែន បែកការណ៍ខ្ទេចមិនខាន បើសិនជាគាត់ដឹងថាគេបានជួបជាមួយ Jungkook នោះ ធានាថារឿងនេះធ្លាយដល់ Mr.Kim ឥឡូវហើយ ។

«បង fyn និយាយពិត មានគេចង់ធ្វើបាប appa ណាលោកយាយ...»
«ពិតមែនហើយ ខ្ញុំអត់កុហកទេ»
«Fy!Fyn! នាំគ្នាទៅសម្អាតខ្លួនទៅ...»ដោយចាប់លែងឈ្នះគឺមានតែប្ដូរប្រធានបទនឹងឯង ពុំដូច្នោះពួកគេច្បាស់ជានិយាយបែកអូរហូរស្ទឹងរៀបរាប់គ្មានអោយខ្វះចន្លោះទេ ។ Tae បានត្រឹមដកដង្ហើមធំជាមួយនឹងទឹកមុខតានតឹងបង្ហាញមកមិនលាក់លៀម ។

«បាទ/ចាស៎»Fy&Fyn ឆ្លើយទាំងឱនមុខចុះ ថ្វីបើខ្លាច appa នឹងខឹងក៏រហ័សធ្វើតាម នាំគ្នាទៅបន្ទប់រាងខ្លួនដើម្បីងូតទឹកចេញ ចំណែក Tae គេប្រហែលជាត្រូវនៅប្រឈមដើម្បីដោះស្រាយរឿងដែលកូនគេមាត់រអិលមុននេះហើយ ។

«រឿងដែលFy&Fyn និយាយមុននេះតើពិតដែរទេ Tae?»Mrs.Kim

«ខ្ញុំមិនអីទេម៉ាក់ Jayden ក៏នៅទីនោះគ្មាននរណាធ្វើបាបខ្ញុំឡើយ ម៉ាក់កុំបារម្ភពេកអី ខ្ញុំ ok ណា...»

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now