Part 5 : បងចង់ឡើងម៉ូតូតាមសម្រួលឬ ចង់អោយខ្ញុំបី?

2.3K 164 3
                                    

«លោកតិចៗឈឺ»កាយតូចស្រដីទាំងខាំមាត់ទប់នឹងភាពឈឺចាប់ បើគេមិនថ្នមដៃបែបនេះខ្លួនច្បាស់ជាស្រែកផ្អើលកន្លែង cashier មិនខាន ។

«ជើងបងឡើងហើមហើយ ប្រហែលដើរមិនកើតទេ»មាត់ហាស្ដីថាអោយគេ តែដៃប្រឹងកៀរថ្នាំយកមកលាបជើង Tae ដែលក្រិច ត្រង់កែងជើងនោះ វាឡើងក្រហមប៉ោងទៅហើយ ។

«មកពីលោកនឹង!!បានហើយ ខ្ញុំត្រូវទៅធ្វើការ»Tae ទាញដៃអ្នកកម្លោះចេញ បម្រុងនឹងពាក់ស្បែកជើងរបស់ខ្លួនវិញដើម្បីទៅមើលបុគ្គលិកបន្ត គេចោលការងារពាក់កណ្ដាលទីមិនបានទេ ច្បាស់ជាត្រូវមេស្ដីអោយមិនខាន ។

«បងកុំរឹងរូសបានទេ ជើងដើរមិនកើតផងចង់ទៅណា ឆាប់អង្គុយវិញទៅ»Jungkook ទាញដៃនាយតូចអោយអង្គុយ សង្កត់ស្មាគេជាប់មិនអោយបម្រះរួច មុននេះគ្រាន់តែលលេងជាមួយសោះ ខឹងគេឡើងក្រហមមុខ ។ (admin prank 🤪)

«កុំធ្វើខ្លួនដូចជាក្មេងតាមតែចិត្តខ្លួនឯងបានទេ Jungkook!! លោកឃើញឬអត់ថាខ្ញុំកំពុងរវល់ ឈប់រំខានខ្ញុំបានហើយ ខ្ញុំត្រូវធ្វើការ»Tae សម្លឹងមុខរាងក្រាស់ឥតព្រិច និយាយដោយសម្លេងធ្ងន់ ព្រោះតែគេហត់ពិតមែន ដែល Jungkook ព្យាយាមញ៉េះញ៉ោះគេបែបនេះ ។

«ខ្ញុំគ្រាន់តែបារម្ភ ខុសដែរហេស៎»Jungkook

«អរគុណសម្រាប់ទឹកចិត្ត តែខ្ញុំត្រឹមជាបងថ្លៃរបស់លោក មិនបាច់ខ្វល់ពេកក៏បាន សុំត្រឹមនៅអោយឆ្ងាយពីខ្ញុំគ្រប់គ្រាន់ហើយ ព្រោះខ្ញុំមិនត្រូវការការព្រួយបារម្ភពីលោកឡើយ Jungkook»Tae យោងខ្លួនអោយក្រោកឈរប្រឈមនឹងរាងក្រាស់ ទើបដើរចេញទាំងពិបាក ដោយសារតែជើងគ្រិច គេស៊ូខាំមាត់ដើរទាំងឈឺ ក៏មិននៅកន្លែងស្ងាត់តែពីរនាក់រាងក្រាស់ដែរ ។

«បងស្អប់ខ្ញុំណាស់ឬ?»Jungkook ឈរសម្លឹងមើលកាយតូចចាកចេញទាំងអួលណែន នាយបារម្ភពិតមែន មិនបានសម្ដែង តែទឹកចិត្តមួយនេះបែរជាត្រូវបានបំផ្លាញ់ដោយសារតែសម្ដីរបស់គេ  នាយឆ្អែតខ្លាំងណាស់ ។

«ខ្ញុំមិនព្រមចាញ់ទេ Tae...ខ្ញុំនឹងយកបងមកវិញអោយបាន»Tae អាចនឹងនៅខឹងជាមួយរឿងអតិតដែលនាយបានសាង ពេលនោះគេខុស គេទទួល ទោះគេចោលម្សៀត គ្មានបានការ ក៏ Jungkook មិនធ្លាប់គិតថានឹងចង់លែងដៃ Tae ម្ដងណាដែរ ថ្ងៃដែលគេសុំបែក នាយនិយាយចេញទៅគ្រាន់តែចង់បញ្ឈឺប៉ុណ្ណោះ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now