Part 36 : អ្នកមើលថែជំនួស

1.4K 151 11
                                    

    មិនមែនមិនស្គាល់ គ្រាន់តែមិនធ្លាប់ចាប់អារម្មណ៍ពីកម្លោះតូចរូបនេះ ដែលធំធាត់ឡើងស្អាតប្លែក មើលសឹងមិនស្គាល់ ។

«ពិតមែនឬ? នេះខ្ញុំមិនបានស្ដាប់ច្រឡំទេហេស៎»Jayden ស្រដីទាំងញញឹមខ្ជឹបសម្លឹងទៅរាងតូចដែលនៅចំពោះមុខខ្លួន ។

«ស្រេចតែលោកគិត! ខ្ញុំគ្រាន់តែជូនលោកមករើសសម្លៀកបំពាក់ប៉ុណ្ណោះ»

«យ៉ាងណាក៏រីករាយ បើមិនយល់ទាស់ពួកយើងអាចធ្វើជាមិត្តបានដែរទេ Mr.Honeii»

«ខ្ញុំមិនមែនជាមនុស្សប្រកាន់ខ្លួនឡើយ រីករាយដែលបានលោកជាមិត្ត»Tae ញញឹមស្រាលចាប់ដៃរាក់ទាក់ទៅកាន់នាយកម្លោះវិញ  ។ ត្រឹមរាប់អានមិនធ្ងន់ធ្ងរទេដឹង ។

    #Seoul

    រាងខ្ពស់សង្ហាខាបព្រលឹងស្រីៗ ដើរទុយមុយដូចមនុស្សឈឺ មុខឡើងស្លេកស្លក់ ភ្នែកក៏ឡើងខ្មៅ ហាក់ដូចជាមនុស្សមិនបានគេងដូច្នោះ ។

«សិស្សច្បង!»មិនទាន់នឹងបានគិតផុតចប់សេចក្ដីផង សម្លេងកញ្ចែររបស់ក្រុមនារីរូបស្រស់ក៏បន្លឺឡើងពញ្ញាក់អារម្មណ៍របស់ Jungkook អោយរហ័សងាកទៅរកដូចជារាល់ដង ។

«ហុើយ...»Jungkook មិនបង្អង់ជាមួយនឹងជើងវែងៗរត់ដាច់ខ្យល់ចោល ពីមុនអាចនឹងលេបខាយខ្លះ ប៉ុន្តែពេលនេះអត់ទេ ឃើញស្រីដូចឃើញខ្មោចចឹង មិនបាច់ត្រឹមក្លិន សូម្បីតែមុខពួកនាងក៏អាចធ្វើអោយនាយរកចង្អោរចង់ក្អួតមកដែរ ។ (ចឹងៗអីកាលបានប្រពន្ធថ្មី🤧)

«សិស្សច្បង!! ឈប់សិន»នាងក្រមុំមិនចុះញមរត់តាមទាំងត្រហេបត្រហប ក្នុងចិត្តក៏ឆ្ងល់ដែលគេចេះតែគេចពីពួកនាងបែបនេះ ។

«អ្ហើយ តាមមកធ្វើស្អីវុើយ...ជៀសផ្លូវ!!»Jungkook ត្អូញត្អែរទាំងរកពុទ្ធោ ក្នុងចិត្តម៉ូវមិនតិចទេ បែរក្រោយឃើញពួកនាងកាលណា រាងក្រាស់បន្ថែមល្បឿនកាន់តែលឿន ។

«ជួយផង...»នាយធំរត់ពុះជ្រែកហ្វូងមនុស្ស ទាំងស្រែកត្រដរខ្យល់ មុននឹងប្រទះមិត្តសម្លាញ់ទាំងពីរដែលអង្គុយនៅបង់យ៉ាងទំនង ។

«ជួយផង!ជួយផង!»Jungkook សំដៅមកតុ ដកដង្ហើមទាំងហត់គឃូស ។

«កើតស្អីឯង!!»Edward ជ្រឹមភ្នែកមើលមិត្តទាំងចម្ងល់ ស្របពេលដែលដៃដាក់អ្វីចូលមាត់ក៏មិនដឹង ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now