Part 48 : ដល់ពេលខ្ញុំនឹងទៅ

1.6K 187 10
                                    

   ទឹកដីនៃប្រទេសកូរ៉េខាងត្បូង ទទួលស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់សមាជិកថ្មីដែលនាំគ្នាមកលំហែកាយនៅទីនេះសម្រាប់វិសម្សកាល ។
    ម៉ោងប្រហែលជាប្រាំមួយល្ងាចទៅហើយ មេឃក៏ចាប់ផ្ដើមបាក់រសៀលហើយដែរ Taehyung នៅចាំទទួលកូនៗនៅឯព្រលាន គ្រាន់តែឃើញពួកគេភ្លាម ស្នាមញញឹមដ៏ស្រទន់ក៏បង្ហាញឡើង ។

«Appa!!»សម្លេងគ្រលួចដូចដាក់មេក្រូរបស់កម្លោះក្រមុំកំហូចទាំងពីរដែលបន្លឺឡើង ស្របជាមួយនឹងជើងខ្លីៗតម្រង់មករកមនុស្សជាទីស្រឡាញ់ដែលខ្លួនសែននឹក ។

«ហ្វីន!ហ្វី! នឹកណាស់...»Tae មិនបង្អង់ត្រដាងដៃយ៉ាងធំបង្ហាញទ្រូងកក់ក្តៅអោយកូនរត់មករក ។ នាយតូចរហ័សផ្ដល់ស្នាមថើបទៅកាន់កូនបញ្ជាក់ពីភាពនឹករលឹកជាខ្លាំង មុននឹងអោបពួកគេជាប់នៅក្នុងរង្វង់ដៃ ។

«នឹក appa ដូចគ្នាបាទ!!»Fyn

«ហេតុអី appa មិនទៅលេងអូន»Fy

«អា៎...សូមទោសណា៎ដែលខកសន្យា តែ appa រវល់ពិតមែន គិតថានឹងទៅខែក្រោយ តែពេលនេះកូនមករក appa មុនហើយ»

«អត់ទេ អូននៅខឹង appa ត្រូវលួង...»Fy

«ហឹម? ចង់បានអី...»Tae លើកចិញ្ចើមទាំងចម្ងល់ចង់សើចចេញមកបន្តិចជាមួយនឹងក្មេងកំហូចដែលទាមទារខ្លួនអោយលួងលោម បែបចង់បោកអ្វីទៀតហើយ ប្រហែសមិនបានទេ ។

«ចង់ដើរលេង»Fyn/Fy បន្លឺឡើងព្រមគ្នាយ៉ាងទ្រហឹង បង្កជាសំណើចដល់មនុស្សចាស់ភ្លាមៗជាមួយនឹងភាពគួរអោយស្រឡាញ់របស់ពួកគេ ។

«សុំចូលរួមផងបានដែរទេបាទ!»កម្លោះរាងសង្ហារខ្ពស់ស្រឡះញញឹមស្រស់គ្មាននរណាផ្សេងក្រៅពី Jayden ឡើយ ។ Jayden បន្ទន់ជង្គង់ក្បែរពួកគេមុននឹងស្រដីឡើង ។

«Jayden!!»Tae ពោលហៅឈ្មោះអ្នកជាមិត្តដោយសម្លេងស្រាល ខណៈដែលកម្លោះមុខស្រស់ក៏ញញឹមពព្រាយមកកាន់គេដូចគ្នា ។

«Hello Sweetheart!!»Jayden

«សួស្ដី ខានជួបលោកយូរហើយ»Tae ស្រដីសាសងទៅកាន់នាយសង្ហាវិញជាមួយនឹងភាសាបរទេស សូម្បីតែហ្វីនិងហ្វីន ក៏គេចេះនិយាយតែភាសាអង់គ្លេសដូចគ្នា ត្បិតតែទទួលសញ្ជាតិនិងកើតនៅទីនោះ ដូចនេះភាសាកូរ៉េអាចជាភាសាទីពីររបស់ពួកគេវិញ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now