Part 54 : ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ

2.3K 253 15
                                    

     ក្រោយពីបានទទួលដំណឹងពីលោកស្រី Kim មកថាចៅជួបគ្រោះថ្នាក់ចរាចរណ៍ភ្លាមនោះ លោក Kim មិនបង្អង់រហ័សហោះហើរឆ្ពោះមកកាន់ប្រទេសកូរ៉េជាប្រញាប់ ព្រមជាមួយនឹងលោកតានិងលោកយាយ Jeon ដែលទទួលបានដំណឹងនេះពីលោកស្រី Kim ដូចគ្នា ។
    រាងចំណាស់ទាំងបីធ្វើដំណើរឆ្លងប្រទេសជាច្រើនម៉ោងទម្រាំនឹងមកដល់ ទីនេះក៏ក្លាយជាថ្ងៃថ្មីដែលព្រះអាទិត្យរះម្ដងទៀតទៅហើយ ។

«ខ្ញុំថាអ្នកទាំងពីរទៅសម្រាកសិនល្អជាង ធ្វើដំណើរមកយូរហើយ អាចនឹងបាក់កម្លាំង»Mr.Kim ស្រដីប្រាប់ដោយការបារម្ភទៅកាន់ពួកគាត់ដែលចចេសចង់ទៅមន្ទីរពេទ្យ ។

«យើងមិនអីទេ យើងចង់ទៅមើលចៅ»លោកតា

«Fy គេផុតគ្រោះថ្នាក់ហើយ ពេលនេះក៏មិនទាន់ដឹងខ្លួននៅឡើយ បើគេភ្ញាក់ពេលណាខ្ញុំនឹងខលប្រាប់តាមក្រោយ»

«មិនបាច់ឃាត់យើងទេ ពួកឯងឆាប់ទៅ»លោកតា មិនព្រមស្ដាប់បញ្ជាអោយអង្គរក្សរុញរទេះរបស់ខ្លួនសម្ដៅទៅឡានជាមួយនឹងភរិយា ។ Mr.Kim បានត្រឹមដកដង្ហើមធំ អស់ជម្រើសក៏មានតែចេញដំណើរទៅជាមួយគាត់ ។

#មន្ទីរពេទ្យ

    ក្រលេកមកកាន់អ្នកដែលនៅមន្ទីរពេទ្យឯណេះវិញ Tae គេងមិនលក់ពេញមួយយប់ គេនៅបន្តអង្គុយសម្លឹងទៅកូនដែលស្ថិតនៅលើគ្រែពេទ្យ បំពាក់ទៅដោយបំពង់អុកសុីសែន និងសឺរ៉ូមជាច្រើនជាប់នឹងដៃ ។ យូរៗម្ដងក៏មានពេទ្យចូលមកពិនិត្យគេជាប្រចាំ ធ្វើឱ្យទ្រូងអ្នកដែលបង្កើតស្ទើរតែប្រេះបែកទៅហើយ ។

   ក្រាក! ទ្វារត្រូវបានបើកបង្ហាញអោយឃើញរាងចំណាស់ទាំងបីដែលទើបនឹងមកដល់ មិនព្រមខលប្រាប់ជាមុន ទុកអោយអ្នកទាំងពីរភ្ញាក់ផ្អើលតែម្ដង ។

«បង! លោកតា!លោកយាយ!»Mrs.Kim រហ័សក្រោកទៅទទួលស្វាមី ក៏មិនភ្លេចឱនគោរពមនុស្សចំណាស់ផងដែរ ។ ឯ Tae បានត្រឹមក្រោកប្រឈមជាមួយនឹងទឹកមុខស្លើតស្លក់ ដាមដោយទឹកភ្នែកពេញផែនថ្ពាល់ ។

«………………»លោកយាយ ដើរសម្ដៅទៅជិតចៅទាំងលើកដៃប៉ះគេថ្នមៗ នឹកខ្លោចចិត្តអាណិតចៅជាខ្លាំង ។

«ហេតុអីក៏មានរឿងបែបនេះកើតឡើង?»លោកតា

«គ្រប់យ៉ាងជាកំហុសរបស់ខ្ញុំ ហ្ហឹក ជាកំហុសរបស់ខ្ញុំទាំងអស់»គិតដល់រឿងនេះធ្វើអោយអារម្មណ៍ដែលប្រេះបែកកាន់តែខ្ទេចខ្ទាំ បើគេមិនមានះចង់ឈ្នះ តើមានរឿងអាក្រក់ៗកើតមកលើកូនដែរទេ ម្ដេចត្រឹមកូនម្នាក់គេថែមិនបាន?

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now