Part 58 : Fy ដឹងខ្លួនហើយ...

1.8K 180 1
                                    

ទម្រាំតែសង្គ្រាមស្នេហ៍នេះបានបញ្ចប់ ក៏ឈានដល់ម៉ោងប្រាំបីយប់ទៅហើយ ។ អ្នកទាំងពីររៀបចំសម្អាតខ្លួនជាមុន សឹមទៅកាន់មន្ទីរពេទ្យ ដើម្បីផ្លាស់វេនជាមួយនឹងលោកស្រី Kim ។ មិនមែននៅទីនោះគ្មានគិលានុបដ្ឋាកនៅចាំមើលថែឡើយ គ្រាន់តែ Tae គេចង់នៅកំដរកូនដោយផ្ទាល់ ។

Jungkook បានជូនរាងតូចមកទីនេះ ប្រហែលជាត្រូវនៅគេងកំដរជាមួយនឹង Tae ហើយ ត្បិតគេក៏ហាក់ល្វើយ ព្រោះតែបញ្ចេញកម្លាំងមុននេះ មិនហ៊ានបណ្ដោយអោយគេនៅតែម្នាក់ឯងទេ ។

ក្រាក!

«លោកប៉ា/អ្នកម៉ាក់»Tae ពោលហៅអ្នកទាំងពីរ

«យ៉ាងម៉េចហើយ Tae រឿងក្ដីដំណើរការឬអត់ ម៉ាក់ខលទៅកូនម្ដេចក៏មិនទទួល»Mrs.Kim ស្រដីសួរទៅកាន់កូនទាំងបារម្ភ ។

«សូមទោសផងម៉ាក់ ព្រោះកូនទុកទូរស័ព្ទចោល ចំណែករឿងក្ដីកូនបានចាត់ចែងរួចហើយ រង់ចាំតែថ្ងៃតុលាការគេសម្រេចប៉ុណ្ណោះ»

«បើចឹងម៉ាក់ក៏អស់បារម្ភហើយ»Mrs.Kim ធូរទ្រូងខ្សាក អាចដកដង្ហើមបានធូរជាងមុន ។ ប៉ុន្តែដូចជាស្ងាត់ ងាកខ្វាច់ ប៉ាក្មេកនិងកូនប្រសារកំពុងតែឈរសម្លឹងមុខគ្នាដូចត្រៀមហែកចំណី ។ ដល់ម៉ោងឈឺក្បាលទៀតហើយ ។

«ឯងមកធ្វើស្អី?»
«មកតាមប្រពន្ធ!!»
«ប្រពន្ធពីណា? គ្មានញីនៅទីនេះទេ ឆាប់ទៅវិញជាបន្ទាន់»
«បន្ទាន់ទៅណាលោកប៉ា មិនទាន់បាត់នឹកប្រពន្ធផង»
«យើងប្រាប់អោយឯងទៅវិញ Jeon Jungkook »
«ហាមបេះដូងខ្ញុំទៅ ព្រោះខ្ញុំធ្វើតាមវាបញ្ជាប៉ុណ្ណោះ»
«កាំបិតនៅឯណា យកមកវះអាបេះដូងជ័រនេះចេញ»Mr.Kim មិនបានត្រឹមស្រដី តែគាត់បែររកឆ្វេងស្ដាំ សំដៅទៅកាំបិតពិតមែន ចេះបានលោកស្រី Kim ជួយឃាត់ទាន់ ។

«ឈប់លេងទៅលោកបង!! ពិតមែនហើយ Tae កូនមកគេងយាម Fyfy ឬ?»

«បាទ អ្នកទាំងពីរទៅសម្រាកចុះ»

«ចាំប៉ាអោយ Jayden មកកំដរ!!»Mr.Kim មាត់និយាយ តែភ្នែកសម្លក់ Jungkook

«អោយអាមុខសេះហ្នឹងមកធ្វើអី?»JK

«ព្រោះយើងមិនទុកចិត្តឯង...»

«ចុះវាគួរអោយទុកចិត្តត្រង់ណា សង្ហារមិនបានមួយជំនិតខ្ញុំផង ចេះលោកប៉ាក្មេកចាប់អារម្មណ៍ទៅកើត»JK ស្លឺភ្នែកទាំងពេបមាត់ជម្រេញ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now