+ Jimin karina
អ្នកបម្រើប្រុសតូចទាប ក្នុងភូមិគ្រឹះ justice គិតមើលទៅគេជាក្មេងដែលតូចទាប ហើយថោកទាបបំផុត មាយាទាក់ប្រុសមិនថាអ្នកបម្រើ និងអ្នកក្រៅ តែវាសិទ្ធនិងការមើលឃើញតែម្ខាងរបស់ jungkook justice ។
ចរឹកគ្រប់យ៉ាងរបស់គេ គឺទន់ភ្លន់ រមទម្យគ្រប់យ៉ាង សម្រស់ស្រស់ស្អាត អាយុវ័យក្មេងសាកសមជាស្មៅខ្ចីរបស់ក្រសែភ្នែកអ្នកផ្សេង តែនៅក្នុងក្រសែភ្នែករបស់អ្នកប្រុសតូចវិញ គឺប្រុសមាយា ។
+ Jungkook justiceចំណែកប្រុសកំណាចម្នាក់នេះវិញ ឈ្មោះ jungkook justice គេមាននាមជា Billionaire boy អ្នកប្រុសដែលមានឋានៈខ្ពង់ខ្ពស់ តែរឿងមួយដ៍ស្មោគគ្រោកក្នុងជីវិត នោះគឺស្រវឹងធ្លោយខ្លួនដេកជាមួយក្មេងមាយា បញ្ញើរក្អែក ដូចច្នេះព្រឹកបន្ទាប់ឡើងគេត្រូវធ្វើជាខ្ពើមរអើម និង ប្រើល្បិច ដើម្បីបោករាងកាយសុីម្តងហើយនិងម្តងទៀត ។
+ Jessi canoli
នាងជាមិត្តភក្តិស្រីរបស់ jungkook justice មាននាមជា doctor និង model ស្រីស្អាត មើលទៅនាងស្រគត់ស្រគំខ្លាំងណាស់ ទាំងខាងក្នុងចិត្តល្អ ដូចស្រីបិសាច នាងហ៊ានធ្វើអ្វីគ្រប់យ៉ាង ដើម្បីធ្វើជាមនុស្សស្រីសំខាន់របស់ jungkook justice ។ អ្នកដែលដណ្ដើមរបស់នាងគឺចាត់ទុកថាសត្រូវ ។
+ Kris jennerបុរសម្នាក់ដែលបានលួចស្រលាញ់ Jimin ជាច្រើនឆ្នាំតែចុងបញ្ចប់ អ្នកដែលខ្លួនលួចស្រលាញ់ បានប្រកែកសុំមកធ្វើជាបងប្រុសទៅវិញ ទៅចង់ប្រកែកយ៉ាងណាក៏មិនកើតដែរ ។
+ ឈុតខ្លីៗកែវភ្នែកមុតស្រួចដូចស្តេចខ្លា បានសម្លឹងមើលរាងកាយ ដែលញ័រខ្លួនបប៉្រក់ ចំណែកបេះដូងវិញញ័រយ៉ាងចម្លែកសឹងតែចេញមកក្រៅទៅហើយ ។
" អូរ រឿងស្ទួចយកប្រុសជាការងាររបស់ឯងមែនទេ Jimin Karina "
" អឺ..អត់ទេ..លោកប្រុសតូច..ខ្ញុំ..សុំលា ..អាយ.." រាងតូច ប្រុងដើរចេញ ទៅយ៉ាងលឿន តែមិនទាន់ផង ត្រូវទាក់ជើង ចង់ដួលភ្លាម ដោយមានដៃរហ័សចាប់ទាញអោបភ្លាម ។" ល្បិចខ្លាំងគួរសម ចេញភ្លាមទៅ កុំឲ្យខ្ញុំជួបមុខឯងទៀត អាអ្នកបម្រើមាយា លឺទេ ខ្ញុំស្អប់មុខឯង " និយាយចប់គេរុញ jimin ឲ្យដួលហើយដើរចេញទៅបាត់ ទុកឲ្យអ្នកដួលនិងការ៉ូ ស្រែឈឺផង ចង់យំផង ។
" ខ្ញុំឈឺ..ហ្ហឹកៗ..." ចិត្តស្រឡាញ់គេណាស់ តែអ្នកប្រុសគេវិញ គឺស្តាប់តាមពាក្យសម្ដីអ្នកផ្សេង ដោយចាត់ទុកខ្លួនជាប្រុសដែលដេកជាមួយប្រុសគ្រប់ប្រភេទ ។ បន្ទាប់មកគេដើរចុះពីលើជណ្តើរទាំងទឹកភ្នែករហេមរហាម តែមិនបានដឹងថាមានមនុស្សស្រីម្នាក់លួចមើលនោះទេ ។
" ហឹុស បើយើងមិនចាត់ការឯងទេ ឯងមិនដឹងទាបខ្ពស់មែន អាអ្នកបម្រើថោកទាប ក្អែកចង់ធ្វើជាហង្សហេស៎ ថោកទាប...." សម្លេងបន្លឺចេញពីជ្រុងម្ខាង បានបន្លឺ ដោយសម្លេងនេះ គឺបញ្ជាក់ពីគំនុំ និងការឈ្នានីស ។
បន្ទាប់ពីរឿងស្នេហា ជនទីបី ( third love)
ឈុតខ្លីៗនិង admin មិនសូវពិនសរសេរទេចាស់
កុំភ្លេចគាំទ្រណា 😭🙏💜💜💜
YOU ARE READING
⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞
Randomអ្នកបម្រើក្នុងភូមិគ្រឹះ របស់ justice គឺស្មើរនិងសម្រាម ក្រោមបាត់ជើងរបស់កូនប្រុសពៅដែលកាចសាហាវនៅទីនោះ ។ jungkook justice ជាប្អូនប្រុសពៅ ដែលមានភាពជាសុភាពបុរសដែលល្អឯកបំផុត តែត្រូវភ្លាត់ខ្លួនមួយរាត្រីជាមួយប្រុសបម្រើថ្នាក់ទាប។ * ឯងកុំភ្លេចលេបថ្នាំការព...