PART 26 : ជីវិតថ្មីរបស់ jimin karina

979 96 4
                                    

សម្លេងភ្លេងញាក់ៗនៅក្នុង bars បន្លឺឡើងខ្លាំងៗមិនឈប់ឈរ តែបុរសម្នាក់ដែលអង្គុយអកស្រាមិនដាច់ម្នាក់នេះវិញ បានត្រឹមគិតថាផឹកហើយនិងមានអារម្មណ៍ធូរស្បើយតែមិនអាចទេ មានតែតានតឹងចិត្តលើសដើម បន្ទាប់ពីបានស្វែងយល់ពីររឿងរបស់ jimin ពេញមួយល្ងាច ។

" បាន..បើឯងទៅហើយវាក៏ល្អដែរ...សង្ឃឹមថាឯងនិងមិនអើតក្បាលមកភូមិគ្រឹះយើងឲ្យសោះ ទៅឲ្យបាត់ទៅអាក្មេងប្រុសច្រើន " នាយអកស្រាមួយកែវចុងក្រោយដាច់ រួចអុកកែវមួយទំហឹង ដោយអារម្មណ៍មួម៉ៅ។

" មួម៉ៅពិតមែន គួរឲ្យធុញ..." និយាយចប់គេលើកស្រាចាកថែម ហើយលើកផឹកម្តងហើយម្តងទៀត ដូចមនុស្ស ដែលផឹកស្រាលេងស្រវឹង តែមិនយូរប៉ុន្មានសម្លេងរោទ៍ទូរសព្ទ័ បានបន្លឺឡើង។

" លេខអ្នកណាគេនិង..." នាយលើកយកមកមើល បន្ទាប់ពីដឹងថាជាលេងអ្នកណាហើយ គេចុចទទលយ៉ាងលឿន។

" អាឡូ.. Jessi នាងមានការអ្វីមែនទេ "

( ណ៎ែ បើគ្មានការខ្ញុំក៏មិនខលទៅលោកដែរយល់ទេ ខ្ញុំមានការនិងណា ហើយលោកនៅឯណានិង ហេតុអ្វីបានជាមានសម្លេងរំខាន ខ្លាំងអ្វីយ៉ាងនិង ) នាងធ្វើសម្លេងញិកញ៉ក់បន្តិច ។

" នៅ bars មានការអ្វីហ៎េ " jungkook, ឆ្លើយដោយការធុញទ្រាន់ ។

( មិនបបួលគ្នាសោះ តែស្តាយណាស់ខ្ញុំមិនបាននៅក្នុងក្រុងធំ បែរជាការងារនៅឯ milan ទៅវិញ )

" បាទ " ចម្លើយមួយម៉ាត់របស់ jungkook បានធ្វើឲ្យ នាងឆ្ងល់មិនបាត់ ។

( នេះលោកមានបញ្ហា អ្វីទៅបានជានិយាយមួយម៉ាត់ៗ ដូចខឹងអ្នកណាហ៎ាស)

" គ្មានទេ " គេនិយាយហើយលើកស្រាអកមួយកែវទៀត ដោយមុខវិញកាន់តែក្រហម ព្រោះកម្រិតអាកុលកាន់តែខ្លាំង។

( កុំកុហកអី jungkook លោកក៏ដឹងថា ខ្ញុំជាមិត្រលោកច្រើនឆ្នាំហើយ បើមិនដឹងរឿងទាំងនេះដូចមិនចម្លែកទេ ) jessi ចាប់ផ្តើមបញ្ចុះបញ្ចូល ដោយប្រើហេតុផលរឿងមិត្តភក្តិមកនិយាយ ។

" Jimin គេចេញពីផ្ទះរបស់ខ្ញុំ " បន្ទាប់ពីស្ងាត់មួយសន្ទុះ ទើប jungkook ព្រមនិយាយ ។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now