PART 30 : វះកាត់

824 83 2
                                    

"  jimin " Kris អង្គុយមើលរាងតូចយំទាំងហួសចិត្ត មិនតិចទេ មុននិងហៅឈ្មោះរួចចាប់សករវ៉ាអោបលួងលោមតិចៗ ។

" បងkris...លេងខ្លួនខ្ញុំ"   បន្ទាប់ពីប្រមូលផ្តុំអារម្មណ៍ឈប់យំរួច jimin រហ័សរុញច្រានទ្រូងរបស់ Kris ចេញបន្តិច។

" Jimin ដឹងហើយមែនទេថាបងគឺ..ពិតជាលង់ស្រលាញ់អូនយូរមកហើយ...តើអាចទេរៀបការជាមួយបងបានទេ ...បងសន្យាថាស្រលាញ់អូននិងកូនឲ្យដូចជាកូនប្រុសបង្កើតនោះ..តើបានទេ..."

" បង Kris..គឺ.."

" ថ្ងៃដែលកូនប្រុសអូនកើតសូមអូនដាក់ឈ្មោះត្រកូលជាឈ្មោះបងបានទេ...ក្រៅផ្លូវការក៏បានដែរ បើសិនបានមែនខ្ញុំនិងរីករាយខ្លាំងជាងនេះទៅទៀត " ទឹកមុខបង្ហាញពីភាពភ័យព្រួយរបស់ Krisបានធ្វើឲ្យ រាងតូចច្រលឹង លួចរំភើបចោត្តខ្លាំងប្រមាមតែមិនអាចទេ ខ្លួនគេមិនអាចយកអារម្មណ៍ទៅប្រើប្រាស់ការស្រលាញ់ក្លែងក្លាយបានទេ ។

" បើដាក់ខាងក្រៅគឺបាន..តែបងមិនអាចរៀបការជាមួយនិងខ្ញុំបានទេបងដឹងទេ ..ព្រោះខ្ញុំថាបងគឺមានគូរព្រងជាងមនុស្សល្អជាងខ្ញុំ មកខាតពេលនិងមនុស្សប្រុសពោះម៉ាយដីចជាខ្ញុំណា បងដឹងទេ"  jimin ទម្លាក់ដៃ ហើយគេចចេញពី Krisបន្តិច។

" តែបងស្រលាញ់ jimin វាយូរមកហើយមានដឹងទេ បងលង់ស្រលាញ់អូនតាំងពីនៅក្មេង " គេស្រវាទៅចាប់ក្រសោបដៃតូចល្អិតមកវិញម្តងទៀត ហើយបញ្ជាក់ពីអារម្មណ៍នៅក្នុងខ្លួនទាំងអស់ ចេញមកក្រៅ ។

   នេះវាមានអារម្មណ៍ថាយូរមកហើយដែលគេខំប្រឹងប្រមូលកម្លាំង ដើម្បីយកមកសារភាពនេះគឺគេប្រាកដចិត្តច្បាស់ហើយថាគ្មាន ទំនុកចិត្តគ្រប់គ្រាន់មកជាមួយនោះទេ។

  " ហ្ហឹកៗ...ខ្ញុំដឹងជាយូរមកហើយបងដឹងទេ ...តែខ្ញុំសារភាពពិតមែនថាមិនបានស្រលាញ់បងទេ ហើយខ្ញុំគ្រាន់តែចង់ទុកបងជាបងប្រុសល្អតែម្នាក់ប៉ុណ្ណោះ ..ហ្ហឹកៗ.."  jiminគ្រវាសដៃនាយចេញ ហើយយំចេញមកម្តងទៀត ដល់ថ្នាក់អ្នកស្តាប់លួចប្តូរទឹកមុខមកវិញ ឃើញទេវាជាពាក្យដែលប្រកែកមកទៀតហើយ ។

" តែបងមិនព្រមយកប៉ុណ្ណឹងទេ.. jimin អូនអាចផ្តល់ឪកាសសាកចិត្តឲ្យបងម្តងទៅតើបានទេ...បងមិនដែលគិតថាអូនចង់គេងចំណេញលើបងនោះទេ បងគ្រាន់តែចង់សុំ..យកកូនអូនហើយនិងអូនមកមើលថែ " នាយបន្តនិយាយលួងលោមមកម្តងទៀត ដោយការសង្ឃឹម ទោះក្តីសង្ឃឹមទាំងនោះអស់បន្តិចម្តងៗទៅហើយក៏ដោយ។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now