PART 44: ហេតុអ្វីវាមិនងាប់!!

677 74 7
                                    

  នាថ្ងៃនេះ វាត្រូវជាពេលមួយដែលបានផ្លាស់ប្ដូរថ្ងៃសង្ឃឹមថ្មី តែសម្រាប់ jimin បែរជាត្រូវមកអង្គុយសង្គុកចាំ jungkook បើកឡានចូលមកលេងទៅវិញ  ប៉ុន្តែនេះវាហួសជាង៤ម៉ោងទៅហើយ ដែលសម្លេងសុីភ្លេឡានមិនឃើញលាន់លឺសោះ។

  " នេះលោកទៅណាទៅ ....ឬក៏លោកត្រឡប់ទៅវិញមែនទេ..." មាត់ខុសពីចិត្តបានលាន់លឺឡើង គេធ្លាប់ប្រមានខ្លួនឯងជាច្រើនដងហើយ ថាកុំទៅពាក់ពាន់និង Jungkook justice ទៀត តែអាបេះដូងឆ្កួតនិងក៏វាណាស់ដែរ វាមិនព្រមស្ដាប់សោះ សុខចិត្តក្បាលរឹងអង្គុុយចាំមើលផ្លូវ ប្រុសអាក្រក់នោះគ្រប់វិនាទី ។

   " អាប្រុសអាក្រក់....អាប្រុសឆ្កួត...បើលោកមិនមក ហេតុអ្វីមិនខលប្រាប់..."  Jimin ពេបមាត់ចង់រកយំ ហើយងើបងើបឡើងមកទាំងកំហឹងក្នុងចិត្តមិនឈប់ ដោយគេប្រុងចុលទៅក្នុងផ្ទះវិញ តែសម្លេងហៅឈ្មោះបានលឺឡើង ។

  " ឈប់សិនអ្នកប្រុស...អ្នកប្រុសឈ្មោះ jimin karina មែនទេ "

  " បាទ..បាទ..មែនហើយ..លោកមានការអ្វី? " រាងតូចឆ្លើយទាំងរដាក់រដុប នេះជាអ្នកណាទៅ ខ្លួនគេមិនអាចនៅជិតបានទេ ហើយណាមួយបុរសមួយក្រុមនេះក៏មិនមែមជាអ្នកដែលរស់នៅក្នុងសង្កាត់មួយនេះដែរ។

  " រកមនុស្សត្រូវហើយ..អឺអ្នកប្រុសសូមជួយទទួលយកសោរផ្ទះផងបានទេ នេះជាបញ្ជាគ្រប់យ៉ាងរបស់លោក jungkook..."

" Jungkook ..."

" បាទ...មែនហើយ គាត់បានឲ្យគេសាងសង់ផ្ទះមួយឲ្យអ្នកប្រុស ហើយនិងកូនប្រុសរបស់លោកផង "

" ហើយគេម្នាក់ទៅណា? ហេតុអ្វីបានជាគេមិនយកសោរមកឲ្យខ្ញុំដោយខ្លួនឯង "  jimin មានអារម្មណ៍ថាភ្ងាក់ផ្អើលមិនស្ទើរទេ នៅពេលលឺពីមាត់ម្ចាស់អចលនវត្ថុមួយក្រុមនេះ ខ្លួនស្ទើរតែមិនជឿថា jungkook ហ៊ានធ្វើឲ្យខ្លួនហើយនិងកូនល្អបែបនេះ។

  " គាត់មានការរវល់ខ្លាំងហ់យបន្ទាន់ដូចគ្នានៅ milan ទើបត្រឡប់ទៅវិញទាំងល្ងាច រួចគាត់បានបញ្ជាឲ្យខ្ញុំយកកូនសោរនេះមកឲ្យដោយផ្ទាល់ "

" គេត្រឡប់ទៅវិញមែនទេ ?" សម្លេងសួរចាប់ផ្តើមញ័រឡើងមកតិចៗ ក្នុងខ្លួនចាប់ផ្តើមកើនអារម្មណ៍តូចចិត្តផងខឹងផង ព្រោះតែអន់ចិត្តនិងកំពូលប្រុសដែលកំណាច មិនព្រមបើកមាត់លាខ្លួនហើយនិងកូនមួយម៉ាត់សោះ ។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Donde viven las historias. Descúbrelo ahora