PART 28 : មាត់រឹង

778 78 1
                                    


" Jungkook... " សម្លេងស្រួយស្រឹប បានស្រែកហៅដាស់អារម្មណ៍ឲ្យ jungkook ងាកទៅមើលយ៉ាងលឿន ដោយមិនភ្លេចញញឹមស្រាលៗដាក់វិញ។

" បងថ្លៃ នាំបងទីមួយទៅណាមែនទេ បានស្លៀកពាក់ឈុតស្អាតៗបែបនេះ" jungkook ដើរទៅជិតបងប្រុសថ្លៃខ្លួន មិននិងងាកទៅរកមើលបងប្រុសបង្កើតរបស់ខ្លួន ។

" អ៎រ គឺថាបងនិងប្តីបង ទៅចូលរួមពិធីដាក់ដេញថ្លៃអគារ តើទៅជាមួយបងទេ "

" អត់ទេបងថ្លៃ " អ្នកដែលសួរនាំមុនគ្រវីក្បាលភ្លែត បញ្ជាក់ថាគ្មានអារម្មណ៍ចង់ទៅតាម។

" ប្អូន Jung មកពីធ្វើការហើយមែនទេ " សម្លេងអ្នកជាបងប្រុសដែលដើរកាន់អាក្រៅមកជាមួយ ស្រែកសួរឡើង។

" បាទបងប្រុស "

" តើទៅជាមួយបងទេ jungkook ព្រោះសំបុត្រម្ចាស់កម្មវិធីក៏សល់មួយឲ្យឯងដែរ "

" អត់ទេបងទៅជាមួយបងថ្លៃចុះ ប្អូនហត់ចង់សម្រាក សុំទៅសិនហើយ" និយាយចប់គេដើរចេញទៅបាត់ដោយទុកឲ្យ Jung woo ស្តាប់លឺហើយមានការចម្លែកចិត្តមិនតិចទេ នេះរយះពេល២ឆ្នាំហើយ ដែលអាការៈអង្កើយរបស់ប្អូនប្រុសបង្កើតរបស់គាត់។

" លោកប្តី បងអត់គិតបន្តិចទេហ៎េថាប្អូនថ្លៃគេចម្លែកណាស់ " Jung woo ស្តាប់ហើយគ្រវីក្បាល តាមបែបទម្លាប់មិនដឹងខ្យល់ ព្រោះគេមិនមានពេលទៅរវល់និងឆាកជីវិតប្អូនប្រុសផងឲ្យមកដឹងយ៉ាងមិច។

" ប្រហែលជាគ្លីនិកររបស់គេមានបញ្ហាអ្វីដឹង មើលទៅគេដូចជាមិនសូវដើរលេងផឹកសុីពេលយប់ដូចមុនសោះ សង្ស័យគេធុញឲ្យដឹង "

" បងកុំចេះតែថាប្អូនថ្លៃមិនមែនជាមនុស្សឆាប់ធុញនិងរឿងផឹកសុីទេ ហើយគេស្ងប់ស្ងាត់ច្រើនជាងមុនទៀត " ភរិយារបស់គេនិយាយឡើង ទើបគាត់ចាប់អារម្មណ៍តាមភរិយាតូចរបស់គាត់។

" អូនសង្ស័យស្អីទៀត ម៉ោះឡើងឡានទៅ អ្នកបើកឡានមកយកហើយ"

" បាទ..អូនដឹងហើយ ..តែថាអូននៅសង្ស័យទៀតណាច្បាស់ណាស់ថាប្អូនថ្លៃ មានអាការៈចម្លែកនេះតែពីរពេល..."

" ពេលអីទៅ...អូនកុំលេងសើចណា..."

" តាំងពីក្មេងបម្រើគួរឲ្យស្រលាញ់របស់អូនចេញពីទីនេះណា បងមិនទម្លាប់ទេមែនទេ ..." Jung woo លឺហើយប្រញាប់ទប់សំណើចយ៉ាងលឿន ដល់ថ្នាក់អ្នកជាភរិយាងាកមកសម្លក់យ៉ាងលឿន។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Opowieści tętniące życiem. Odkryj je teraz