PART 27 : លោកនាយកចម្លែកណាស់!!

848 80 2
                                    

ពីរឆ្នាំបួនខែក្រោយមក( កាត់ខ្លះហើយ សាច់រឿងច្រើនណាស់ 🌚)

  " អ្នកប្រុស jimin នេះជាលុយប្រចាំសម្រាប់បុគ្គលិករបស់ខាងសណ្ឋាគារ គ្រប់ផ្នែកសូមយកឲ្យលោកនាយកផងចាស "

" បាទ បងអ្នកគ្រប់គ្រង "  jimin ញញឹមហើយ ឈោងយកលុយរួចដើរចូលជណ្តើរយន្តបាត់ ។ ដឹងទេថារយៈពេល២ឆ្នាំ៤ខែនិង គេបានការងារល្អខ្ពស់មួុយ សមនិងការចេះដឹងរបស់គេទោះការងារមិនសូវធំក៏ដោយ តែប្រាក់ខែរបស់គេអាចចិញ្ចឹមខ្លួនឯងបាន ហើយអាអូនក្នុងពោះបានដូចគ្នា។

តុកៗ....សម្លេងគោះទ្វារបានបន្លឺឡើង ដែលធ្វើឲ្យបុរសចំណាស់នៅខាងក្នុងរហ័ស ស្រែកប្រាប់ឲ្យចូលមកក្នុង ។

  " ចូលមក.... "

  " លោកអ៊ុំ នេះជាប្រាក់ចំណូលសម្រាប់បើកឲ្យបុគ្គលិកគ្រប់ផ្នែកបាទ " រាងតូច និយាយចប់ ខណៈដៃខ្លីលូកយកកញ្ចប់លុយមកដាក់លើតុធ្វើការ ។

" អីយ៉ា ក្មួយ min កុំឈរយូរមកអង្គុយមក កុំនៅយូរអី អាណិតអាល្អិតចៅពូផង  " គាត់ងើបហើយបញ្ជាឲ្យ jiminទៅអង្គុយលើសាឡុងយ៉ាងលឿន ព្រោះតែមានការព្រួយបារម្ភខ្ពស់ ។

  " មិនអីទេលោកអ៊ុំ " រាងតូចញញឹមបែបអឹមអៀន ។

" មិនឲ្យបារម្ភយ៉ាងមិចកើត តើអាល្អិតនិងកើតថ្ងៃណាទៅ នេះជិតចូល៩ខែទៅហើយ " ប៉ារបស់ Kris សួរទាំងចម្ងល់ មិនមែនគាត់ល្ងង់នោះទេសម្រាប់រឿងពពោះរបស់ម្តាយគ្រប់រូប តែចម្លែកនោះគឺក្មួយប្រុសរបស់គាត់មានផ្ទៃពោះដូចគ្នា កំឡុងពេលគេមកនៅទីនេះបានរយះពេល ១ឆ្នាំ៥ខែ  jimin ចាប់ផ្តើមមានអាការៈប្លែកៗបែបព្រួញបារម្ភច្រើន ទើបគាត់ឆោឡោឲ្យកូនប្រុសទោលនាំទៅពិនិត្យ ទើបដឹងថាក្មួយគាត់មានអាការៈបែបនេះ។

" ប្រហែលជា២អាទិត្យទៀតនេះ អាចទៅសម្រាលហើយលោកអ៊ំ កុំសូវភ័យពេកអី ខ្ញុំក៏ចង់ឃើញមុខកូនតូចរបស់ខ្ញុំដែរណា "  jimin សើចក្អាកក្អាយដោយមានក្តីសុខបំផុត ដោយរូបភាពមកបានធ្វើឲ្យបុរសចំណាស់ញញឹមធូរទ្រូង ឡើងមួយរំពេចពេលដែលក្មួយប្រុសជិតផ្ទះ មានស្នាមញញឹមមកវិញ មិនដូចកាលមកពីមុន គាត់តែងតែសង្កេតឃើញញយថាយំមិនឈប់ឲ្យតែដល់ ពេលល្ងាចឡើងគឺយំ ។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now