PART 01: ដើរស្ទូច

994 95 2
                                    

" មុខខ្ញុំដិត អ្វីមែនទេ jessi បានជាមើលខ្លាំងបែបនេះ "  Jung kook សួរតិចៗ ដោយអ្នកម្ខាងទៀត រហ័សបែរអារម្មណ៍ចូលមកវិញភ្លាម ។

" អ៎រ អត់ទេ គ្មានប្រលាក់អីផង "

" មិចក៏នាងមើលខ្ញុំមិនដាក់ភ្នែក "

" ក៏..ប្រហែលជានឹកលោកហើយ មើលទៅ "  jungkook ស្តាប់លឺហើយសើចភ្លាម ព្រោះនាងជាមិត្តល្អណាស់ ហើយមិនអាចលើសពីមិត្តភាពបានដែរ ។

" តើនៅទីនោះអផ្សុកទេ "

" មែនហើយ ខ្លាំងទៀតផង ពេលខ្ញុំទៅនោះវិញ លោកខលទៅឲ្យញិកញាប់បានទេ កុំឲ្យខ្ញុំពិននឹកពេក " jessi ប្រើសម្លេងកំសត់ភ្លាម ។

" បានៗ បើមានពេលនិងខលទៅលេង ហិសៗ ឆាប់ចូលទៅ ហាងមួយនេះហើយ " បន្ទាប់ពីឡានចតហើយ  jungkook ប្រុងដើរចេញពីឡាន តែសម្លេងមួយស្រែកអង្វរភ្លាម ។

"  Jung លោកជួយខ្សែរក្រវាត់ឲ្យខ្ញុំបានទេ ដោះអត់ចេញទេ "

"  Ok បានណា " នាយងក់ក្បាលហើយដើរទៅជិត ជួយដោះខ្សែឲ្យ ។ ផ្ទៃមុខសង្ហាដែលមានវ័យ៣០ ក្រាស់ បានលោទៅជិត ធ្វើឲ្យនាងកាន់តែមានអារម្មណ៍ញាប់ញ័រ តែរាងក្រាស់ បែរជាមិនដឹងខ្យល់អ្វី ថានាងគិតយ៉ាងណា ។

" នេះរួចហើយតោះ "

" អគុណណា អម្បាញ់មិញដោះវាអត់ចេញ " នាងធ្វើជាទឹកមុខកំសត់ភ្លាម ។

" ប្រហែលមកជាជាប់មុខស្រីស្អាតហើយ ទើបមិនចង់ឲ្យដោះ ទេដឹង " គេបង្អាប់លេងសើចភ្លាម។

" ចុះម្ចាស់ឡាន មានជាប់ចិត្តស្រីស្អាតដូចខ្ញុំទេ "  jungkook ស្តាប់ហើយភាំងបន្តិច ។

" រំភើបដូចគ្នា ពេលនាងមកលេងបែបនេះ នាងជាមិត្តល្អបំផុត " បេះដូងរបស់ jessi ចាប់ផ្តើមស្រពោនម្តងទៀត តែបន្តញញឹមដាក់គេឥតឈប់ តើពេលណាទៅគេព្រមផ្តល់កន្លែងឲ្យនាង ក្នុងឋានៈជាគូស្នេហ៍មួយនាក់ ។

" តោះចូលទៅក្នុហាងទៅ "

" តើលោកធ្លាប់នាំស្រីមកទេ បានជាដឹងបែបនេះ " នាយគ្រវីក្បាល ។

" អត់ទេ បើនាំមកច្បាស់ជាសណ្ឋាគារច្រើនជាងហាងអាហារហើយ " និយាយចប់គេសើចក្អាកក្អាយ មុននិងដើរទៅអង្គុយនៅតុដែលទំនេរ ។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now