PART 09: ស្ទាត់ស្ទើរ

736 66 3
                                    


" លែងខ្លួនខ្ញុំទៅលោកប្រុស ហ្ហឹកៗ ..." សម្លេងយំខ្សឹកខ្សួល ចាប់ផ្តើមបន្លឺឡើង អារម្មណ៍ភ័យខ្លាចចាប់ផ្តើម កើតឡើងមកទៀតហើយ ។

" ឆ្លើយមក ថាឯងកំពុងតែចាំខ្ញុំ ហើយស្ទាក់មកស្ងាត់ៗ នៅពេលដែលអ្នកបម្រើទៅគេងអស់ "

" អត់ទេ បាទខ្ញុំ..ខ្ញុំមកមើលទឹកនោះទេ ព្រោះកន្លែងបង្អូរទឹកវាខូច...ខ្ញុំសទៅកន្លែងស្នាក់នៅវិញហើយ ..." នាយ សើចខ្លាំងៗ ហើយគ្រវីក្បាលបែបមិនជឿ ។

" អឹម!...ខ្ញុំមិនជឿទេ..វាជាលេសមួយសម្រាប់អ្នកចូលចិត្តទាក់អ្នកមាន នេះខ្លួនឯងនៅមិនដឹងទៀត " jungkook បិទភ្នែក ហើយនិយាយង៉ូវៗ តាមអ្នកស្រវឹង ទឹកមុខក្រហមមិនចេះចប់មិនចេះហើយ ដល់ថ្នាក់ក្លិនខ្លួនលាយជាមួយនិងក្លិនស្រាបានធ្វើឲ្យអ្នកដែលត្រូវ អោបរឹត ចង់ពុលតាម ។

" ខ្ញុំ..និយាយពិតមែន.. មិនបានកុហកទេ ..លោកប្រុស លេងខ្លួនខ្ញុំទៅ ..."

" កុហក! កុហក! ឯងចង់ប្រើពាក្យនិងបោកក្មេងបានវាល្អ មិនមែនមកបោកមនុស្សក្បាលកញ្ចាស់ដូចជាខ្ញុំទេ យល់ទេ "

" ខ្ញុំថា..លោកប្រុសស្រវឹងហើយ...លោកគួរតែដើរត្រង់ផ្លូវហើយ ចូលទៅបន្ទប់បានណា ខ្ញុំ..សុំលាសិនហើយ " សម្លេងដាច់ៗ រើខ្លួនចេញពីរង្វង់ដៃ ព្រោះខ្សែរភ្នែកត្រេកកាមរបស់អ្នកម្ខាងទៀត តាមសម្លឹងមើលមិនឈប់នោះទេ គេមានអារម្មណ៍ថាពិភពលោកនាពេលនេះ អាចនិងត្រូវឆេះក៍ថាបាន ។

" អត់ទេ...ខ្ញុំដើរមិនត្រូវផ្លូវទេ...ហត់ខ្លាំងណាស់ ជួយទៅបន្ទប់គេងផង..." នាយនិយាយទាំងលួចញញឹមចុងមាត់ រួចក៏គ្រវីក្បាល ពេលដែលខ្លួនមិនបានដកដៃចេញពីខ្លួនតូចល្អិតបែបក្តៅគគុកមួយនេះបាន ហើយគេក៏មិនដែលសម្លឹងមើលតាមអារម្មណ៍ឃ្លានតណ្ហាដែល ។

" លោកប្រុស ... មិនដែលអនុញ្ញាតឲ្យអ្នកណាចូលក្នុងបន្ទប់.. លោកប្រុសដែល...ខ្ញុំថាមិនសមទេ ..លេងខ្លួនខ្ញុំទៅ ..."

" ឥឡូវនេះឯងចេះជំទាស់បញ្ជា ខ្ញុំប្រាប់ហើយតើ ថាជួយជូនខ្ញុំទៅលើ ស្តាប់លឺហើយឬនៅ "

" ក៏បាន.. អឺ ...ខ្ញុំជូនលោកប្រុសដល់មុខបន្ទប់បានទេ ហើយខ្ញុំនិងទៅវិញ..." បន្ទាប់ពីអស់ជម្រើស គេសុខចិត្ត និយាយដោះសារម្តងទៀត ។

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now