PART 38 : ភាគរយឈ្នះ

706 82 1
                                    

"  Ok Jessi ចាំបន្តិចទៅខ្ញុំបើកឡានចេញទៅហើយ " សម្លេងនិយាយកោកៗរបស់ jungkook បានធ្វើឲ្យ jimin ឈរស្តាប់ទាំងអារម្មណ៍អន់ចិត្តបន្តិច។

"  Jimin គេមករកអូនធ្វើអ្វីមែនទេ? ឬមួយក៏អូនត្រូវគ្នាជាមួយគេវិញហើយ សម្របសម្រួលគ្នាបានផលទេ " សំណួររបស់ Kris បានធ្វើឲ្យរាងតូចដែលក្រឡេកមើលទ្វារ បែរអារម្មណ៍មកប្រកែកវិញ។

" មិនមែនទេ បង Kris  គឺគេនិយាយថាមានការចាំបាច់ដែលមកទីនេះ...ហើយគេ...ថា..ទើបឈានមកលេងបន្តិចនិងណា..."  Jimin ប្រកែកដាច់ៗ ទាំងភ្នែកទាំងថ្វេររបស់គេ អោនគេចចេញពី Kris រហូត ។

" តែប៉ុណ្ណឹងទេមែនទេ...ហេតុអ្វីអូនចាំបាច់បិទទ្វារដែរ...រឿងសំខាន់ណាស់ហ៎េ?.."  Kris ពោលឡើងដោយការចង់ដឹង ព្រោះភាពសង្ស័យនៅក្នុងខ្លួនរបស់គេមិនទាន់អស់។

" ប្រហែល..ខ្ញុំ..ភ្លាត់ដៃចាក់សោរហើយបង...តែបង...ហេតុអ្វីបានចេញពីធ្វើការលឿនបែបនេះ..." សម្លេងប្រកែកប្តូររឿងបន្លឺឡើងយ៉ាងលឿន។

" បងសុំប៉ាសម្រាកល្ងាចនិងហើយ ថាមកទៅយកអូនចេញពីពេទ្យ តែគិលានុបដ្ឋាកាថាអូនចេញហើយ ទើបបងត្រលប់មកផ្ទះវិញ..ទើបដឹងថាអូននិងគេម្នាក់នោះនៅជាមួយគ្នា"

  " គេគ្រាន់តែតែមានចិត្តទេតើបង... មិនមានន័យអ្វីផ្សេងទេ ណាមួយយើងលេងពាក់ព័ន្ធនិងគ្នាយូរហើយដែរ "

" តែ...ថាខោអាវរបស់អូនកើតអ្វីមែនទេ បានទក់ទីហើយឡេវអាវពាក់ខុសរញ៉េរញ៉ៃបែបនេះ " នាយនៅស្ងៀមបន្តិច មិននិងក្រឡេកសួរទៅលើរឿងសម្លៀកបំពាក់ម្តង។

" ប្រហែលខ្ញុំលើកអីវ៉ានទៅដាក់ក្នុងបន្ទប់ហើយ ព្រោះអាចតែងតែរបូតឡេវមិនឈប់..."  Kris បង្ខំចិត្តញញឹម ទាំងដែលគេដឹងច្បាស់ណាស់ ថាមានរឿងដែល jimin កុហកជាច្រើន ...។

   តើអាចទេ jimin បន្តចាប់ចិត្តនៅស្រលាញ់ អតីតចៅហ្វាយម្នាក់នោះរហូតគ្មានថ្ងៃផ្លាស់ប្ដូរចិត្ត បាន។

   " តើអូនចង់បានរបស់របរប្រើប្រាស់ស្អីទេ ចាំបងខលប្រាប់កូនចៅឲ្យ "

  " បាទអត់អីទេ របស់របរគឺមានគ្រប់ហើយ ណាមួយខ្ញុំចង់ឲ្យបងបានសម្រាកខ្លះ ព្រោះតាំងពីមានទម្ងន់រហូតដល់សម្រាលកូនមក បងរវល់ជាមួយខ្ញុំនិងកូនរហូត អគុណបងខ្លាំងណាស់ "

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now