PART 54: មិនខ្វល់!!

765 75 2
                                    

"រឿងអីទៅ ហេតុអ្វីបានជាមិនប្រាប់ខ្ញុំឲ្យដឹង?"រាងល្វតល្វន់សួរដោយការងឿងឆ្ងល់ព្រោះមុននេះទឹកមុខរបស់គេនៅញញឹមសោះអម្បាញ់មិញនេះ នេះដើរចូលក្នុងបន្ទប់មិនទាន់បាន២វិនាទីផង ស្រែករករឿងទៀតហើយ ។

"លោកប្រុសទី២ ឃើញកម្ទិចកម្ទីពីងពាង តែបន្តិចប៉ុណ្ណោះ នៅជាប់សសរហើយនិងជញ្ជាំង គាត់ស្ទុះមកស្រែកឡូឡាខ្លាំងជាងមុន "

"មែន តែបន្តិចពិតមែន"

"បើឃើញហើយក៏សម្អាតទៅ ម៉េចចាំបាច់ឡូឡា ខ្ញុំពិតជាធុញនិងប្រុសម្នាក់នេះមែនទែនហើយ " jimin ធ្វើទឹកមុខជ្រេញឡើង នេះតាំងពីគេមកនៅទីនេះមក គឺ Jung ពូកែឡូឡាច្រើនណាស់ អ្នកបម្រើខុសបន្តិចបន្តួចគឺរអ៊ូរស្តីឲ្យមិនឈប់ រហូតអ្នកបម្រើខ្លះសឹងតែលេងឃ្លានបាយហើយ។

"លោកប្រុសទី២ ប្រាប់ថាខ្លាចកូនរបស់បងឆ្លងរោគ ទើបត្រូវសម្អាតឲ្យស្អាត "jiminស្តាបរួចក៏ ដកដង្ហើមធំដាក់ភាពជ្រុលហួសហេតុរបស់ jungkook មកកូនហើយនិងគេ។

"ចាំខ្ញុំចូលទៅចាត់ការឲ្យ ពួកនាងមានការអីក៏ឆាប់ទៅធ្វើទៅ រឿងនេះខ្ញុំអាចដោះស្រាយបានកុំបារម្ភ"

"ចាស អ៊ីចឹងខ្ញុំសុំទៅហើយ"

Jimin ងក់ក្បាលអនុញ្ញាតអោយទៅ មុននិង គ្រវីក្បាលតិចៗ ព្រមទាំងបើកទ្វារដើរចូលទៅខាងក្នុងបន្ទប់ តែទិដ្ឋភាពបានធ្វើឲ្យរាងតូចមានការស្រឡាំងកាំង ពេលឃើញបន្ទប់ដែលរៀបចំដោយពណ៌ដ៍ស្រស់ស្អាត នៅជាពណ៌ដែលខ្លួនពេញចិត្ត ថែមទាំងមានរូបគំនូរដែលគូរនិងដៃផ្ទាល់ទៀតគឺជារូបគេហើយនិងកូនប្រុសគេ នេះនាយទៅបានរូចថតមកពីណា ។

"នេះ លោក...ធ្វើស្អីនិង? ប្រាប់ហេតុផលឲ្យសិនមក..."សម្លេងសួរស្រួយស្រេះបានធ្វើឲ្យអ្នកមានខ្លួនងាកមកមើលគេ ហើយឆ្លើយបញ្ជាក់ទៅវិញ ។

"ពិនិត្យនិងសម្អាតឲ្យរបៀបរៀបរយហើយស្រស់ស្អាតបំផុត រង់ចាំ gogo ហ្នឹងអីតែវាមានធូលីនិងកម្ទិចកម្ទីពីងពាងបន្តិច ក៏មានរឿងដែលខ្ញុំខំបញ្ជាក់ហើយបញ្ជាក់ទៀត នៅតែធ្វើមិនស្អាត នេះដេញពួកនាងចេញទៅល្អទេ "

"តែបន្តិចហ្នឹង មើលទៅលោកដូចជាជ្រុលហួសហេតុពេកណា លោកមានគិតដែលក្មេងបម្រើដែលអត់ការងារធ្វើទេ គិតខ្លួនឯងជ្រុល "

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now