PART 06 : កើតស្អីពេលនេះ!!

785 71 2
                                    

គ្រាន់តែគិតបែបមានខ្លួនមានអារម្មណ៍ថាតូចចិត្តខ្លាំងណាស់ មានដឹងទេ ខ្លួនគេពិតជាមិនដឹងមែនថាមានរឿងអ្វី ដែលលោកប្រុសស្អប់ខ្ពើមខ្លួនដល់ថ្នាក់នេះ ដោយមិនយូរប៉ុន្មានទឹកភ្នែកនៃការតូចចិត្ត ចាប់ផ្តើមហូរមកតក់ៗលើសដើម ហើយក៏ខ្លាំងជាងមុនទ្វេរដង ។

  " លោកប្រុស...ហ្ហឹកៗ...ខ្ញុំអត់ដឹងពិតមែនថាលោកប្រុសចង់បានន័យដូចម្តេច ខ្ញុំមិនដែលប្រើពាក្យអាក្រក់ទៅកាន់អ្នកណាម្នាក់នោះទេ.. "  jimin យំផងគ្រវីក្បាល មិនជឿរឿងដែលនាយប្រាប់ ។

   " ឯងចង់ចោទខ្ញុំថាជាមនុស្ស ដែលចូលចិត្តនិយាយមើលងាយគេផ្តេសផ្តាសមែនទេហឹុស!! " នាយច្រត់ចង្កេះ សួរ ( ក្អេងក្អាងណាស់លោកបងនេះ😌)

  " អត់ទេ..បាទ..ហ្ហឹកៗ..ខ្ញុំមិនបាន..." រាងតូច លើកដៃបដិសេធ តែសម្លេងកាត់សម្តីបន្លឺមុន ។

  " ណ៎ែ...ហិសៗ...ខ្ញុំប្រាប់ឯងណា ខ្ញុំជាមនុស្សត្រចៀកល្អណាស់ " រាងសង្ហា ឈរសើចដោយអាការៈហួសចិត្តបន្តិច មុននិងបោះប្រយោគមើលងាយត " មើលខ្ញុំសួរឯង  ឯងរៀនចប់ដល់១២ដែល មិនមានការប្រើខួរក្បាលបានច្រើនទេ បានជាដៃជើងវាវែងចង់ចាប់គេចង់ចាប់ឯងបែបនេះ បើដៅឲ្យខ្លីគឺចាប់ប្រុស អ្នកមាន ឬក៏ពួកតាៗ រាល់ថ្ងៃហ៎េ "

  " លោកប្រុស..ខ្ញុំហ្ហឹកៗ ..មិនមែនទេ បាទ..ហ្ហឹកៗ.." សម្តីមើលងាយរវស់ប្រុសដែលខ្លួនបានលួចស្នេហ៍ បានបោះពាក្យសម្តីមើលងាយខ្លួនជ្រុល សឹងតែទន់ខ្លួនចង់ខ្យល់ទៅហើយ ពាក្យនេះគឺឈចាប់ណាស់ គឺយំសឹងតែអស់ខ្លួនទៅហើយ ។

" ខ្ញុំដេញឯងចេញ  jimin karina ឆាប់ទៅខ្ញុំមិនឲ្យឯងមកធ្វើការនៅក្នុងភូមិគ្រឹះរបស់ខ្ញុំទៀតទេ " នាយលើកដៃចង្អុលទៅទ្វារភូមិគ្រិះ ។

  " លោកប្រុស...ខ្ញុំ..." រាងតូចគ្រវីក្បាលហើយយំបន្ថែមលើសដើម ទឹកភ្នែកវិញគឺហូរសឹងតែជោគអាវសស្អាតអស់មួយជំហៀងទៅហើយ ។

   " ចង់បានលុយប៉ុន្មានលានទៅ ខ្ញុំចង់ដឹងណាស់ ប្រាប់ផង ងាយស្រួលខ្ញុំចាត់ការឲ្យ ហើយណាមួយឯងចេញទៅក៏រកផ្លូវមិនកើតដែរ ព្រោះវាគ្មានលុយនិងណា "  នាយពេបមាត់ ហើយនិយាយមើលងាយឡើង ។ ( គ្មានអាណាម្នាក់វាចង់បានលុយទេ វាស្រលាញ់អាអ្នកដៀលនិងបានចេះតែទ្រាំនោះ😒)

⛓️កម្មសិទ្ធិស្នេហ៍🔕(Ownership of love)⛓️ចប់💞Where stories live. Discover now